ធម៌ព្រះត្រូវបានបោះពុម្ពលើសរសៃមី Udon ទទួល​ទាន​នៅ​ផ្ទះ​មិន​លក់​នៅ​ហាង

នេះជាមី Udon ប៉ុន្តែវាចម្លែកណាស់… អ្វីដែលចម្លែកមិនមែនរសជាតិនោះទេ តែស្ថិតលើរូបរាង… 

សរសៃមីត្រូវបានបន្ថែមដោយអក្សរផ្ចង់ អាចរកទិញបាននៅជ្រុងកន្លែងលក់វត្ថុអនុស្សាវរីយ៍ភោជនីយដ្ឋានជប៉ុន “Nittanosho Kanzantei” នៅ​ទីក្រុង Ota ខេត្ត Gunma ។

គួរអោយស្តាយអ្នកមិនអាចបញ្ជាទិញអាហារក្នុងម៉ឺនុយភោជនីយដ្ឋានបានទេ គ្រាន់តែអាចទិញយកទៅផ្ទះចម្អិនដោយខ្លួនឯងប៉ុណ្ណោះ។ អក្សរផ្ចង់ដែលសរសេរលើសរសៃមីគឺជាធម៌ដែលព្រះសង្ឃសូត្រអំឡុងពេលពិធីបុណ្យសពឬពិធី​បុណ្យ​រំលឹក។

Heart Sutra (般若心経) ជាធម៌ដែលល្បីនៅជប៉ុន និយាយពីជំនឿទទេ។ ដូច្នេះបានជា​ភោជនីយដ្ឋានណែនាំ​ឱ្យ​​អ្នក​​ទិញ​យកទៅបរិភោគនៅផ្ទះ ហើយមិនលក់ក្នុងបរិយាកាសភោជនីយដ្ឋានមានមនុស្សច្រើននោះទេ។

ធម៌ទាំងមូលមាន ២៦០ តួអក្សរត្រូវ​បាន​បោះពុម្ព​នៅ​លើ​សរសៃមី Udon នេះ អ្នកគួរតែចំណាយពេលអានធម៌នៅ​លើ​ខិត្តប័ណ្ណ​ដែល​ភ្ជាប់​មក​ជា​មួយ ក៏​ដូច​ជា​សរសៃ​មី​មុន​ពេល​យក​ទៅ​ចម្អិន។

ក្រដាសធម៌មាន Furigana ជួយអោយអ្នកអាន Kanji ដែលពិបាក។ ទន្ទឹមនឹងនេះ មានបកប្រែជាភាសាសម័យនេះ សម្រាប់​អ្នក​ដែល​ទើប​តែ​រៀន Heart Sutra លើកដំបូង។

មិនថាអ្នកចម្អិនបែបណា បន្ទាប់ពីធ្វើរួចរាល់ ធម៌លើសរសៃមីមិនរលាយបាត់ឡើយ ថ្វីត្បិតតែស្រពិចស្រពិលបន្តិច ប៉ុន្តែធ្វើ​អោយ​មុខ​ម្ហូប​មើល​ទៅកាន់តែអាថ៌កំបាំង។

មី Udon ពិសេសខាងលើមានតម្លៃ ១៦៣០ យ៉េនមានបីកញ្ចប់។

ព័ត៌មាន៖ https://nittanosho.net/

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: