វិមាន “ស្តេចមឹក-Ika King” ជាគម្រោងដែលធ្លាប់ត្រូវ​បាន​រិះ​គន់​ថា​ខ្ជះ​ខ្ជាយ​ប្រាក់ ទទួលបានប្រាក់ចំណេញ ៦០០ លានយ៉េន

វិមានមឹកត្រូវបានសាងសង់ឡើងនៅមជ្ឈមណ្ឌលផ្លាស់ប្តូរទេសចរណ៍ឈូង Noto Kujukuwan ដែលហៅថា Ika no Eki Tsuku mall ត្រូវ​បាន​កសាងឡើងដោយមូលនិធិជាតិជំនួយជំងឺរាតត្បាត​​កូវីដ ១៩ ។ កាលពីថ្ងៃទី ២៩ ខែនេះ មូល​ដ្ឋាន​បានប្រកាសលទ្ធផលនៃប្រសិទ្ធភាព​សេដ្ឋកិច្ច​ដែល​វិមាន​នេះ​នាំមក។ ទោះ​បី​ជា​កន្លង​មក​មាន​មនុស្ស​​ជា​​ច្រើនចោទជាសំណួរ និងរិះគន់គម្រោងនេះខ្ជះខ្ជាយប្រាក់ ប៉ុន្តែប្រសិទ្ធភាពដែលវានាំមកបែរជាវិជ្ជមាន ដោយ​ប៉ាន់​ស្មានថាមានតម្លៃជាង ២២ ដងនៃការសាងសង់។

វិមាននេះមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ត្រូវបានធ្វើពី Fibre-reinforced plastic (FRP) ដែលសាងសង់កាលពីខែមីនាឆ្នាំមុន។ វិមាន​នេះ​គេ​ហៅ​ថា “ស្តេចមឹក – Ika King” ជា​កន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​​មក​​ទស្សនា និង​​ថត​រូប។

នាយកដ្ឋានពន្លឿនគម្រោងបានជួលអ្នកប្រឹក្សាឯកជនដើម្បីគណនាប្រសិទ្ធភាពសេដ្ឋកិច្ចរបស់វិមាន។ ចាប់ពី​ដើម​ខែ​មិថុនា​ដល់​ចុងខែសីហាឆ្នាំនេះ ការស្ទង់មតិកម្រងសំណួរត្រូវបានធ្វើឡើងដើម្បីបង្ហាញពីមូលហេតុដែលមនុស្ស​គ្រប់​គ្នា​ចូលចិត្តទៅលេងកន្លែងនេះ។ ក្រៅពីនេះ ប្រសិទ្ធភាពសេដ្ឋកិច្ចនៃវិមានក៏ត្រូវបានគណនាដោយផ្អែក​លើ​ចំនួន​ប្រាក់​ដែលចំណាយក្នុង និងក្រៅទីតាំង។

ការវិភាគបង្ហាញថាឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយធំធេងណាស់។ មានការបង្ហោះលើបណ្តាញសង្គមជាង ១០០០ និយាយ​ពី​ប្រធាន​បទ​ខាង​លើ​ក្នុង​ខែ​នេះ ដែលបង្ហាញថានេះមិនមែនជាប្រធានបទបណ្តោះអាសន្ននោះទេ។

ថវិកា ២៥ លានយ៉េនក្នុងចំណោមថវិកាសរុប ២៧ លានយ៉េនក្នុងការសាងសង់បានមកពីមូលនិធិស្តារមូលដ្ឋានអំឡុង​ពេល​ជំងឺ​កូវីដ ១៩ រីករាលដាលដែលឧបត្ថម្ភធនដោយរដ្ឋាភិបាល។ ដំបូង​ឡើយ គម្រោងនេះត្រូវគេ​រិះគន់​ថា​ខ្ជះ​ខ្ជាយ​​ប្រាក់ មិនត្រឹមតែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងនៅក្រៅប្រទេសទៀតផង។ ប្រធាននាយកដ្ឋាន Eiji Yamashita ផ្នែក​សំណង់​បាន​និយាយ​ថា “បើ​ធៀប​នឹង​តម្លៃ​សំណង់ វាប្រសិទ្ធភាពខ្ពស់។ ខ្ញុំ​គិត​ថា សូម្បី​តែ​អ្នក​ដែល​រិះ​គន់​​កន្លែង​​នេះ​ក៏​​មាន​​ការ​​យល់​ដឹង​ខ្លះ​ដែរ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: