រឿង Drama “ឃាតករលើរថភ្លើង” ប្រែជារឿងកំប្លែងចុងភៅ Sushi ធ្វើជ្រុះកាំបិត

កាលល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ រថភ្លើងនៅទីក្រុងតូក្យូ​ធ្លាក់​ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ។ កាំបិតផ្ទះបាយធ្លាក់​ចេញ​ពី​កាបូប​របស់​បុរស​ម្នាក់​នៅ​លើ​រថភ្លើង។ អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ ព្រោះគិតថាគាត់ជាឃាតករ។

បន្ទាប់ពីមើលឃើញកាំបិតផ្ទះបាយធ្លាក់ អ្នកដំណើរប្រុសម្នាក់ចុចកុងតាក់​សង្គ្រោះ​បន្ទាន់​ដើម្បី​បើក​ទ្វារ​បណ្តាល​ឱ្យ​រថភ្លើង​ឈប់​បន្ទាន់។

ភ្លាមៗនោះរថភ្លើងធ្លាក់​ក្នុង​ស្ថានភាព​ភ័យ​ស្លន់ស្លោ។ មនុស្សជាច្រើនភ័យស្លន់ស្លោរត់ចេញតាមទ្វាររថភ្លើង ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ណាស់។

ប៉ុន្តែ… តាមពិតរឿងរ៉ាវគួរអោយអស់សំណើចទៅវិញ។

“ឃាតករ” ម្នាក់នោះតាមពិតគ្រាន់តែជាចុងភៅ Sushi ប៉ុណ្ណោះ។ ដោយ​សារ​គាត់​នឿយហត់​ខ្លាំង​ពេកងងុយដេក ទើប​​កាំបិត​​ផ្ទះ​បាយ​​​ធ្លាក់​​​ចេញ​​ពី​​​កាបូប។

មូលហេតុដែលរឿងខាងលើមិនបញ្ចប់ដោយការរំលឹកថា “បង បងឯងជ្រុះកាំបិត” នោះក៏ព្រោះតែសន្តិសុខនៅប្រទេស​ជប៉ុន​កំពុង​ធ្លាក់​ចុះ។ ដូចដែលមនុស្សជាច្រើនបានដឹងកាលពីពេលថ្មីៗនេះនៅ Shibuya កើតមានករណីចាក់​សម្លាប់​មនុស្ស។

រឿងដែល​គួរ​ឱ្យ​អស់​សំណើច​នេះ​ កំពុងលាតត្រដាងធាតុពិតដ៏សោកសៅនៅក្នុងប្រទេសជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: