ព្រោះតែចង់ធានាគុណភាពផលិតផលជប៉ុនត្រួតពិនិត្យឈើចាក់ធ្មេញដោយដៃទាំងស្រុង
ឈើចាក់ធ្មេញត្រូវបានផលិតនៅទូទាំងពិភពលោក ហើយឈើចាក់ធ្មេញដែលផលិតនៅជប៉ុនត្រូវបានវាយតម្លៃថាល្អបំផុត។
មិនត្រឹមតែដោយសារបច្ចេកវិទ្យាផលិតដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យឈើចាក់ធ្មេញជប៉ុនពិសេស ស្ថិតលើការត្រួតពិនិត្យ។
ជាដំបូង សូមមើលរូបថតខាងក្រោម។ តើអ្នកដឹងថានេះជាអ្វីដែរទេ?
នេះជារូបភាពឈើចាក់ធ្មេញដែលធ្វើរួច ត្រូវបានតម្រៀបជាជួរ។ គេប្រើដង្កៀបជ្រើសរើសឈើចាក់ធ្មេញដែលមានរូបរាង និងពណ៌មិនល្អ ដំណើរការនេះធ្វើដោយដៃទាំងស្រុង។
គ្រាន់តែមើលរូបភាពក៏ឈឺក្បាលណាស់ទៅហើយ សាកស្រមៃមើលធ្វើការងារបែបនេះពេញមួយថ្ងៃ។
ត្រឹមឈើចាក់ធ្មេញមួយដើម?
តាមទស្សនៈរបស់អ្នកប្រើ ប្រសិនបើជ្រុលដៃយកឈើចាក់ធ្មេញដែលមិនស្អាត មានពណ៌ ឬរូបរាងចម្លែក គ្រាន់តែបោះចោល រួចយកឈើចាក់ធ្មេញមួយទៀត។
ប៉ុន្តែជនជាតិជប៉ុនចង់កាត់បន្ថយចំនួនផលិតផលខុសមកត្រឹមសូន្យ។
ពិតជាមនុស្សចម្លែកណាស់។
ប្រអប់ឈើចាក់ធ្មេញ ៤៥០ ដើមដែលផលិតនៅបរទេសមានតម្លៃប្រហែល ១៥០ យ៉េននៅជប៉ុន។ ចំណែកផលិតផលក្នុងស្រុកមានតម្លៃ ២០០ យ៉េន។
យ៉ាងណាការឈ្លក់វង្វេងនឹងភាពល្អឥតខ្ចោះនេះមិនកំណត់ត្រឹមឈើចាក់ធ្មេញប៉ុណ្ណោះទេ។
វិស័យមសិប្បកម្មជប៉ុនមានគោលបំណងសម្រេចគោលដៅផលិតផលខុសត្រឹម 0% មិនថាគ្រាន់តែជាវីសក៏ដោយ។
ការបារម្ភនេះកើតចេញពីភាពភ័យខ្លាចគ្រោះថ្នាក់ដែលបណ្តាលមកពីកំហុសតូចតាចកាលពីមុន។ ឧទាហរណ៍ គ្រាន់តែវីសមួយក្នុងប្រព័ន្ធកាំជ្រួចកោងបន្តិច វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
ដូច្នេះ Nasa បញ្ជាទិញទំនិញជាច្រើនពីសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុន។
តើអ្នកយល់យ៉ាងណាចំពោះភាពឥតខ្ចោះរបស់ជនជាតិជប៉ុន?
Kengo Abe