ពន្យល់ពីភាពខុសគ្នារវាង Dragon Ball ច្បាប់ដើមបើប្រៀបទៅនឹងកំណែទម្រង់ Anime
Dragon Ball Z គឺជា Anime ជប៉ុនដែលល្បីបំផុត។ រលក Kamehameha ជាឈ្មោះពិសេសដែលតួអង្គឯក Son Goku និយមប្រើ រហូតដល់ថ្នាក់មានការប្រកួតប្រជែងពិភពលោក ដើម្បីជ្រើសរើសអ្នកដែលប្រើក្បាច់ល្អបំផុត។
ច្បាប់ដើម Dragon Ball ត្រូវបានចុះផ្សាយលើទស្សនាវដ្ដីប្រចាំសប្តាហ៍។ សម្រាប់អ្នកដែលបានអានច្បាប់ដើមក៏ដូចជាមើលទាំង Anime ច្បាស់ជាកត់សម្គាល់ឃើញភាពខុសគ្នា។ មានឈុតឆាកជាច្រើនដែលបង្ហាញក្នុង Anime មិនមានក្នុងច្បាប់ដើម។
ច្បាប់ដើមត្រូវបានអាប់ដេតម្តងក្នុងមួយសប្តាហ៍ Anime ក៏ត្រូវបានចាក់ផ្សាយម្តងក្នុងមួយសប្តាហ៍នៅលើកញ្ចក់ទូរទស្សន៍ផងដែរ។ ប៉ុន្តែបញ្ហាត្រង់ថា ច្បាប់ដើម និង Anime មានការវិវត្តន៍ខុសគ្នា។ ក្នុងច្បាប់ដើមមានឈុតឆាកប្រយុទ្ធជាច្រើនគ្មានការសន្ទនា ដូច្នេះភាគទី ១ ច្បាប់ដើមខ្លីជាង Anime ។
Anime ត្រូវបានចែកចេញជាពីរ៖ Dragon Ball និង Dragon Ball Z ។ ឈុតឆាករបស់ Dragon ball Z គឺបន្ទាប់ពីអ្នកទស្សនាបានដឹងពីប្រភពដើមរបស់ Son Goku ។
ចាប់ពីភាគនេះរហូតដល់ចប់ Manga ដើមមាន ៣២៥ ភាគ ក្នុងនោះ Anime Dragon Z មាន ២៩១ ភាគ និង ២ ភាគពិសេស។
ថ្វីត្បិតតែ បានបន្ថែមចំណុចលម្អិតច្រើន Anime នៅតែខ្លីជាងច្បាប់ដើម។
ដើម្បីកុំឱ្យមានការរិះគន់ចំពោះការបន្ថែមច្រើនពេក គេចេញផ្សាយ Dragon Ball Kai ជាមួយនឹងមាតិកាធ្វើតាមច្បាប់ដើម ប៉ុន្តែរយៈពេលសល់ត្រឹមតែ ១៥៩ ភាគ តិចជាងពាក់កណ្តាលបើប្រៀបនឹងច្បាប់ដើម។
Anime ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាកំណែដែលគោរពតាមច្បាប់ដើម។ បន្ទាប់ពីឈានដល់ការវិវត្តន៍ដូចរដូវកាលដំបូង Anime មានបំណងផ្អាកចាក់ផ្សាយប៉ុន្មានខែមុនពេលចាប់ផ្តើមរដូវកាលទីពីរ។ ប៉ុន្តែដោយសារ Dragon Ball មានចំនួនទស្សនិកជនច្រើន ដូច្នេះផែនការចាក់ផ្សាយដំបូងត្រូវផ្លាស់ប្តូរ។
ទោះជាយ៉ាងណា ចំណុចលម្អិតបន្ថែមក៏មានគំនិតរបស់អ្នកនិពន្ធ Akira Toriyama ដូច្នេះមិនអាចចាត់ទុកថាលើសច្បាប់ដើមនោះទេ។ មនុស្សគ្រប់គ្នាអាចរីករាយនឹងចំណុចលម្អិតបន្ថែមទាំងនេះដូចជា bonus ដែរ។
Kengo Abe