តើនារីក្នុងផ្ទាំង Poster “My Neighbor Totoro” ជានរណា?

Studio Ghibli ជាកន្លែងផលិត Anime ល្បីច្រើន ក្នុងចំណោមនោះស្នាដៃល្បីមានឈ្មោះថា “My Neighbor Totoro” ។ គំនូរ​ជីវចល​នេះនិយាយពីរឿងរ៉ាវបងប្អូន Satsuki និង Mei ។

ប៉ុន្តែតើក្មេងស្រីលើផ្ទាំង Poster ក្នុង Package DVD ដែល Ghibli បើកលក់ផ្លូវការជានរណា?

ច្បាស់ណាស់ក្មេងស្រីម្នាក់នេះមិនមែន Satsuki ឬ Mei នោះទេ ប៉ុន្តែមានលក្ខណៈស្រដៀងនឹងបងប្អូនទាំងពីរ។

សម្លៀកបំពាក់របស់ក្មេងស្រីលើផ្ទាំង Poster ស្រដៀងនឹង Satsuki ប៉ុន្តែទម្រង់មុខបែរជាស្រដៀង Mei ។ គ្រាន់តែស្រដៀងគ្នា យ៉ាងណាជាមនុស្សពីរខុសគ្នាទាំងស្រុង។

តួអង្គ​នេះ​មិនធ្លាប់បង្ហាញខ្លួន​ក្នុង​ភាពយន្ត​ទេ។

My Neighbor Totoro ផ្អែកលើគំនូរចំនួន ៣ របស់ Hayao Miyazaki ក្នុងឆ្នាំ ១៩៧៥ ។ នៅលើផ្ទាំងគំនូរបង្ហាញពីក្មេងស្រីកំពុងរង់ចាំឪពុកនៅចំណតឡានក្រុង បន្ទាប់មកសត្វចម្លែកដែលមានស្លឹកនៅលើក្បាលបង្ហាញខ្លួនក្បែរនាង។

សុរបទៅផ្ទាំង Poster ផ្តោតលើគំនូរដើម ចំណែកតួអង្គសំខាន់មានតែក្មេងស្រីតូចនៅលើផ្ទាំង Poster ប៉ុណ្ណោះ។

ក្រោយមក នៅពេលដែលភាពយន្តត្រូវបានផលិតក្នុងឆ្នាំ ១៩៨៦ តួអង្គសំខាន់ទាំងពីរត្រូវបានផ្លាស់ប្តូរដូចដែលយើង​ទាំង​អស់​គ្នា​ដឹង។

ប្រហែលនេះជាការកែសម្រួលអោយសមនឹងស្នាដៃ “Grave of the Fireflies” ដែលត្រូវបានចាក់ផ្សាយក្នុងពេលតែ​មួយ។

ជាទូទៅ ស្ទើរតែគ្មាននរណាម្នាក់ដឹងថា ក្មេងស្រីអាថ៌កំបាំងនៅលើ Poster ជាមនុស្សម្នាក់ផ្សេងទៀតនោះទេ ព្រោះនាង​មាន​លក្ខណៈ​ស្រដៀង​បងប្អូន Satsuki និង Mei ។ ដោយផ្ទាល់ខ្ញុំគិតថានោះជា Mei ។

តើអ្នកយល់ថាផ្ទាំង Poster មានអ្វីឆ្គងដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: