ព្រះសង្ឃជនជាតិជប៉ុនត្រូវ​ចាប់​ខ្លួន​ដោយ​ចោទ​ថាបង់ថ្លៃរួមភេទ​អោយ​ក្មេង​ស្រីមិន​ទាន់​គ្រប់​អាយុ

ថ្វីត្បិតតែព្រះសង្ឃជប៉ុនទទួលបានសេរីភាពខាងផ្លូវភេទមួយចំនួនដូចជារៀបអាពាហ៍ពិពាហ៍ ប៉ុន្តែ​ការ​អនុញ្ញាត​នោះ​មិន​មាន​ន័យ​ថា​ឧក្រិដ្ឋកម្ម​មិន​កើត​ឡើង​ឡើយ។ ព្រះសង្ឃ និង​បូជាចារ្យ​នៅ​ប្រទេស​ជប៉ុន​សុទ្ធតែធ្លាប់ពាក់ព័ន្ធ​​នឹង​បទ​ល្មើស​ផ្លូវ​ភេទ។

Kazumasa Takai អាយុ ៤២ ឆ្នាំ ស្គាល់ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់តាមរយៈបណ្តាញសង្គម។ បណ្តាញព័ត៌មាន Fuji News Network បាន​អោយ​ដឹង​ថា ក្មេងស្រីម្នាក់នេះកំពុងស្វែងរក “sugar daddy” (បុរសចំណាស់ដែលផ្តល់ប្រាក់ឱ្យនាង) ។ នាង​ក៏​បាន​ប្រាប់​ព្រះ​សង្ឃអាយុរបស់ខ្លួន​ផង​ដែរ។

បន្ទាប់ពីណាត់ជួបគ្នាបានប៉ុន្មានថ្ងៃ អ្នកទាំងពីរបាន​ជួប​គ្នា​កាល​ពី​ខែ​ឧសភា​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​តូក្យូ ហើយ​​ចំណាយ​​​ពេល​​​ជិត​ ២ ម៉ោងនៅជាមួយគ្នាក្នុងបន្ទប់។ Takai បានប្រព្រឹត្តអំពើស្មោគគ្រោកមុននឹងផ្តល់ប្រាក់អោយ​ក្មេង​ស្រី​ចំនួន ៥០.០០០ យ៉េន នេះបើតាមព័ត៌មានពី Fuji News Network ។

Takai បានសារភាពទោសកំហុសរបស់ខ្លួន បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២២ ខែ​សីហា។ នៅប្រទេសជប៉ុនអាយុស្របច្បាប់អាចរួមភេទគឺ ១៣ ឆ្នាំ ប៉ុន្តែ​ការ​ទាម​ទារអោយរួមភេទដោយផ្តល់ប្រាក់ដល់បុគ្គលដែល​មាន​អាយុ​ក្រោម ១៨ ឆ្នាំគឺ​ខុស​ច្បាប់។

កាលពីដើមឆ្នាំនេះ ក្នុងចំណោមបុរស ៩ នាក់ដែលត្រូវចាប់ខ្លួនពី​បទ​សង្ស័យ​រួម​ភេទ​ជាមួយ​អនីតិជនក្នុងពិធី​ជប់​លៀង​មាន​ព្រះសង្ឃ​ម្នាក់។ នៅបរទេស ព្រះសង្ឃក៏ធ្លាប់ត្រូវចោទប្រកាន់ពី​បទ​រំលោភ​ផ្លូវភេទ​សិស្ស ឬ​​ដូន​ជី​ដែរ។

ករណីរបស់ Takai បានធ្វើឱ្យមនុស្សជាច្រើនច្របូកច្របល់ រួមទាំងអ្នកដែលកំពុងធ្វើការជាមួយគាត់។

“យើងពិតជាមានការភ្ញាក់ផ្អើល គាត់ធ្វើការនៅទីនេះរយៈពេល ១០ ឆ្នាំមកហើយ” អ្នកនាំពាក្យប្រាសាទ Sōzenji នៅទីក្រុង Hamura, Tokyo កន្លែងដែល Takai ធ្វើជាព្រះសង្ឃបានចែករំលែកប្រាប់ VICE ។

អ្នក​នាំពាក្យ​​បាន​និយាយ ហើយ​សុំ​មិន​បញ្ចេញ​ឈ្មោះព្រោះ​ករណី​កំពុង​បន្ត​ “ខ្ញុំទើបតែដឹងអំពីរឿងនេះនៅពេលដែល​ប៉ូលីស​មក​ដល់​កាល​ពី​ម្សិល​មិញ” ។

ឧក្រិដ្ឋកម្ម​ត្រូវលាតត្រដាងបន្ទាប់​ពី​ប៉ូលិសត្រួតពិនិត្យបណ្តាញសង្គមជាប្រចាំ ខណៈពេលដែលពួកគេស៊ើបអង្កេតគោលដៅ និង​តាម​ដាន​ជន​សង្ស័យ​លើ​អុីនធឺណេត។ ក្រោយពេលរកឃើញឯកសាររបស់ក្មេងស្រីនោះ ពួកគេបាន​បើក​ការ​ស៊ើប​អង្កេត ហើយរកឃើញភស្តុតាងករណីរំលោភផ្លូវភេទអនីតិជន។

ប្រសិនបើដាក់ទោស Takai ត្រូវប្រឈម​នឹង​ការ​ពិន័យ​ជា​អតិបរមា​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​រហូត​​ដល់​​ទៅ ៥ លាន​យ៉េន។

Fuji News Network បានរាយការណ៍ថា ប៉ូលិសកំពុងរៀបចំផែនការស៊ើបអង្កេតថាតើ Takai បានលួងលោមរួម​ភេទ​ជា​មួយ​អនីតិជន​ផ្សេង​ទៀត​ឬ​អត់។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: