អ្នកប្រើគណនី Twitter ជនជាតិជប៉ុនធ្វើបង្អែមតាមបែបសិល្បៈបង្ហាញពីផ្ទៃសមុទ្រទាំងមូល
បង្អែមពិសេសសម្រាប់ទិវាសមុទ្រ (Umi no Hi) ។
ជារៀងរាល់រដូវក្តៅ ប្រជាជនជប៉ុនមានពិធីបុណ្យមួយហៅថា Umi no Hi (ទិវាសមុទ្រ) ។ ដើម្បីអបអរថ្ងៃឈប់សម្រាក អ្នកប្រើគណនី Twitter ជនជាតិជប៉ុនម្នាក់ Chez Mitsu (@chez_mitsu) បានចែករំលែកបង្អែមពិសេសនេះ ជាមួយនឹងរូបរាងគួរឱ្យចាប់អារម្មណ៍ខ្លាំង ហាក់ដូចជាប្រមូលផ្តុំមហាសមុទ្រទាំងមូល។
Chez Mitsu បានជំនួសការ៉េមវ៉ានីឡាដោយយ៉ាអួក្នុងរូបមន្តធ្វើ Cheesecake ដើម្បីធ្វើនំពិសេសនេះ។ ចំណែកទឹកសមុទ្រគឺ gelatin ត្រូវបានលាយបញ្ចូលតាមរូបមន្តពិសេស បង្កើតពណ៌ដែលមានពន្លឺខុសៗគ្នា ក្លាយជាស្រទាប់នីមួយៗនៃផ្ទៃសមុទ្រ។
Chez Mitsu បានអោយដឹងថាប្រើប្រភេទក្រែមស្រស់ និងក្រែមឈីស ១៥ ក្រាម gelatin ប្រភេទម្សៅ mix ។ ដំបូងលាយក្រែមដោយម៉ាសុីនធ្វើនំ បន្ទាប់មកបន្ថែមបរិមាណទឹកបន្តិចទៅក្នុងម្សៅ gelation ។ ចាក់ល្បាយចូលទៅក្នុងក្រែមឈីស លាយអោយសព្វ។ ទុកឱ្យក្រែមស្រស់រលាយនៅសីតុណ្ហភាពបន្ទប់ រួចបន្ថែមល្បាយក្រែមឈីស និង gelatin បន្តលាយរួចចាក់ល្បាយចូលក្នុងពុម្ពនំរង់ចាំឱ្យវារឹង។
Chez Mitsu បំផុសគំនិតដោយវីដេអូរបស់ Tastemade Japan ដែលជាឆានែលធ្វើម្ហូបដ៏ល្បីឈ្មោះទូទាំងពិភពលោកមកពីប្រទេសជប៉ុន ទោះជាយ៉ាងណា គាត់បានច្នៃប្រឌិតបន្ថែម។
មនុស្សជាច្រើនគិតថាពណ៌ខៀវមិនមែនជាពណ៌ដែលទាក់ទាញភ្នែកនោះទេ ប៉ុន្តែបើក្រឡេកមកមើលនំស្រស់ស្អាតនេះ មនុស្សជាច្រើនប្រាកដជាចង់ដឹងថាតើវាមានរសជាតិបែបណា? យ៉ាងណាស្អាតអញ្ចឹងមិនដាច់ចិត្តញ៉ាំឡើយ។
ធ្វើបង្អែមតាមបែបសិល្បៈមើលទៅទាក់ទាញអារម្មណ៍ណាស់!
Sacchan