នាយក Smash Bros Sakurai បើកដំណើរការឆានែល YouTube និយាយពីរការចនាហ្គេម

Masahiro Sakurai ជានាយកនៃ Series Video game Super Smash Bros ។ សកម្មភាពថ្មីៗនេះបំផុតរបស់គាត់គឺ Series Super Smash Bros ។ Ultimate ចេញផ្សាយនៅឆ្នាំ ២០១៨ និងបន្តបន្ថែមមាតិកាថ្មីជាច្រើនរហូតមកដល់សព្វ​ថ្ងៃ​នេះ។

ដោយ Ultimate បានបន្ថែមតួអង្គ DLC ចុងក្រោយកាលពីចុងឆ្នាំមុន តាមការស្មាន Sakurai នឹងដកខ្លួនចេញ​ពី​វិស័យ​នេះ។ ថ្វីត្បិតតែ Sakurai មិនទាន់ចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ Game ថ្មីណាមួយនៅឡើយ គាត់កំពុងដំណើរ​គម្រោង​ដ៏​គួរ​ឱ្យចាប់អារម្មណ៍មួយទៀត នោះគឺបង្កើតគេហទំព័រ Youtube ផ្ទាល់ខ្លួន។

ជាក់ស្តែងនេះជាគម្រោងផ្ទាល់របស់ Sakurai មិនមែនក្នុងនាម Nintendo នោះទេ។ តាមរយៈគេហទំព័រ Youtube គាត់ចង់និយាយអំពីសិល្បៈនៃការរចនាហ្គេម ជាមួយគោលបំណង “ធ្វើឱ្យហ្គេមជុំវិញពិភពលោកកាន់តែមានភាពសប្បាយ​រីក​រាយ” វីដេអូនីមួយៗមានអក្សររត់ពី​ក្រោម​ជា​ភាសា​អង់គ្លេស។

Sakurai បានអោយដឹងមតិយោបល់ដូចជា “ការរចនាយ៉ាងស្រស់ស្អាត” និង “ល្បែងគួរអោយចាប់អារម្មណ៍” ជាទស្សនៈ​ផ្ទាល់​ខ្លួនលើការផ្សាយពាណិជ្ជកម្ម។ ទោះជាយ៉ាងណា គាត់ក៏ទទួលស្គាល់ថាមានគោលការណ៍បង្កប់ន័យ និងបច្ចេកទេសពិសេសដើម្បីបង្កើតហ្គេមដែលមានភាពទាក់ទាញជាសកល ហើយនោះជាប្រធានបទសំខាន់ដែលគាត់ចង់​ផ្តោត​លើ។

Sakurai មិនចូលកម្មវិធីស្មុគស្មាញ ដើម្បីជៀសវាងការលាតត្រដាងអាថ៌កំបាំងពាណិជ្ជកម្ម ទន្ទឹមនឹងនេះធ្វើអោយវីដេអូ​ក្នុង​សេ៊រី​ចូលទៅជិតអ្នកដែលមានចំណេះខាងបច្ចេកទេស។

ការបំផុសគំនិតមួយដែលធ្វើឱ្យ Sakurai ចង់បង្កើត Channel ព្រោះតែគាត់ចង់មានចំនួនអ្នកមើល អ្នកចាប់អារម្មណ៍ច្រើនជាងបើប្រៀបនឹងការ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខបុគ្គលជាក់លាក់ពេលបង្រៀននៅសាលាបច្ចេក​ទេស ឬ​សន្និ​សីទ​ពាណិជ្ជកម្ម។

បើនិយាយពីភាពងាយស្រួល វីដេអូនីមួយៗក្នុងស៊េរីមានរយៈពេលត្រឹមតែ ២ ទៅ ៥ នាទីប៉ុណ្ណោះ ប្រហែលជាចំណុចនេះធ្វើឱ្យវីដេអូពិបាករកប្រាក់ ប៉ុន្តែ Sakurai មិនខ្វល់ ព្រោះគាត់គ្មានបំណងផ្សាយពាណិជ្ជកម្មទេ។

Sakurai បានពន្យល់ថា “ព្រោះតែខ្ញុំត្រូវចំណាយលើការជួល Video Editor និងអ្នកបកប្រែ ខ្ញុំនឹងចំណាយប្រាក់ច្រើន​ប្រសិន​បើស៊េរីនេះបន្ត ប៉ុន្តែខ្ញុំនៅតែចង់ធ្វើ។ ខ្ញុំចាត់ទុកនេះជាការវិនិយោគខាងវិស័យ Video Game ” ។

Sakurai មានភាពល្បីល្បាញដោយសារចំណងជើងហ្គេមបុរាណ ហើយ​គាត់​ផ្ទាល់​នឹង​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ដើម្បី​ពន្យល់​​អំពី​​វាក្យសព្ទ​ហ្គេម​មួយ​ចំនួន។ ក្នុង “មេរៀន” ដំបូងគាត់ពន្យល់ពី “stop effects” ដោយដកស្រង់ទំនាក់ទំនង​​ក្នុង​​ការ​​រចនា Game Super Smash Bros ។ Ultimate, Kirby’s Adventure, Fantasy Zone, និង Defender ធ្វើ​តាម​ការអភិវឌ្ឍន៍វីដេអូហ្គេមរយៈពេល ៣៧ ឆ្នាំ។

Sakurai ក៏បានបន្ថែមថា គាត់អាចចែករំលែកឈុតឆាក behind-the-scenes កំឡុងពេលបង្កើតហ្គេម ឧទាហរណ៍ការបង្កើត និងការរចនាដំបូងរបស់ Smash Bros ។ ទោះជាយ៉ាងណា ចំណុចសំខាន់ផ្តោតលើកត្តារចនាដែលអាចធ្វើឱ្យហ្គេមកាន់តែមានការចាប់អារម្មណ៍។

“ខ្ញុំសង្ឃឹមថាថ្ងៃណាមួយ តាមរយៈរឿងនេះមានអ្នកបង្កើតហ្គេមកាន់តែច្រើន ហើយទន្ទឹមនឹងនោះក៏បានបញ្ចេញហ្គេម​សប្បាយៗ​ជា​ច្រើន​ទៀត​សម្រាប់យើងលេងផងដែរ” ។

ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចាប់អារម្មណ៍លើវិស័យហ្គេម ឬគ្រាន់តែជាអ្នកចូលចិត្តលេងហ្គេម អ្នកអាចតាម​ដាន Series នេះ ហើយ​ស្វែង​យល់​បន្ថែម។

Masahiro Sakurai on Creating Games

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: