រថភ្លើងយឺតពេលដោយសារអ្នកបើកបរភ្លេចលេខសម្ងាត់ថេប្លេត
នៅប្រទេសជប៉ុនគោរពពេលវេលាជាអ្វីដែលយានដឹកជញ្ជូនសាធារណៈត្រូវតែធានាបានដាច់ខាត។ ដោយសារតែប្រជាជនជប៉ុនរាប់ពាន់នាក់ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជាពិសេសនៅតាមទីក្រុង យឺតតែប៉ុន្មាននាទីក៏ការងាររបស់មនុស្សជាច្រើនត្រូវរំខានដែរ។ នោះជាមូលហេតុដែលអ្នកតែងតែអានព័ត៌មានក្រុមហ៊ុនផ្លូវដែកជប៉ុនត្រូវសុំទោសពេលរថភ្លើងយឺតត្រឹមប៉ុន្មានវិនាទីក៏ដោយ ដែលជារឿងធម្មតានៅប្រទេសមួយចំនួន។
ជាទូទៅមូលហេតុរថភ្លើងនៅជប៉ុនយឺតមានច្រើន ករណីស្រាលដូចជាមានសត្វលើផ្លូវដែក ធ្ងន់ធ្ងរជាងនេះករណីលោតរថភ្លើងសម្លាប់ខ្លួន។ ប៉ុន្តែលើកនេះ មូលហេតុមកពីអ្នកបើកបររថភ្លើងភ្លេចលេខសម្ងាត់ថេប្លេត។
កាលពីខែមិថុនាកន្លងទៅ JR East កំណត់កាលវិភាគឌីជីថលសម្រាប់អ្នកបើកបររថភ្លើងដោយផ្តល់ឱ្យពួកគេនូវថេប្លេតមួយចំនួនដែលបង្ហាញពីពេលវេលាមកដល់ និងចេញដំណើរ ដែលអាចធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងណា កើតមានករណីអ្នកបើកបររថភ្លើងម្នាក់មិនអាចចេញដំណើរទាន់ពេល ព្រោះតែត្រូវចំណាយពេលបើកឧបករណ៍ថ្មីនេះ។ ករណីយឺតពេលបណ្តាលមកពីអ្នកបើកបររថភ្លើងត្រួតពិនិត្យកាលវិភាគចំណតស្ថានីយ៍ដូចជា Asakanagamori និង Yayagawa តាមផ្លូវទៅកាន់ស្ថានីយចុងក្រោយ។ សរុបពេលវេលាត្រួតពិនិត្យ ២៣ នាទីខណៈពេលរថភ្លើងមកដល់ Mito ។ យោងតាមរបាយការណ៍ អ្នកបើកបររថភ្លើងមានថេប្លេតច្រើនសម្រាប់ការងារផ្សេងៗគ្នា ហើយក្នុងករណីនេះ គាត់មានការស្រឡាំងកាំងដែលប្រើបច្ចេកវិទ្យាថ្មី បណ្តាលឱ្យអ្នកដំណើរ ៦០ នាក់រងផលប៉ះពាល់ដោយសារតែយឺតយ៉ាវ។
ជាច្រើនខែក្រោយមក រឿងដដែលនេះកើតឡើង។ នៅថ្ងៃទី ៨ ខែកក្កដា អ្នកបើកបរកំពុងរៀបចំចេញដំណើរពីស្ថានីយ៍ JR Ishinomaki ក្នុងតំបន់ជិត Miyazaki ដល់ Sendai ។ ទោះជាយ៉ាងណា មុនពេលចេញដំណើរអ្នកបើកបរបានពិនិត្យថេប្លេត ប៉ុន្តែមិនអាចចូលបានព្រោះតែភ្លេចលេខសម្ងាត់។
បន្ទាប់មក អ្នកបើកបរបានសម្រេចចិត្តរង់ចាំនៅស្ថានីយ ដើម្បីពឹងអោយអ្នកយកតារាងពេលវេលាមក។ យ៉ាងណារឿងនេះបណ្តាលឱ្យរថភ្លើងយឺត ២២ នាទីដែលប៉ះពាល់ដល់មនុស្ស ១២០ នាក់
តំណាង JR Fukushima បាននិយាយថា ពួកគេនឹងផ្តល់ការណែនាំបន្ថែមដល់អ្នកបើកបរចំពោះការចងចាំលេខសម្ងាត់។ ព្រោះតែកាលវិភាគរថភ្លើងមិនមែនជាព័ត៌មានសម្ងាត់ ដូច្នេះពួកគេនឹងពិចារណាបិទមុខងារចាក់សោថេប្លេត។
Sacchan