ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនពិសោធន៍ទទួលបានជោគជ័យ ប៉ុន្តែត្រូវអ្នកប្រើបណ្តាញសង្គមរិះគន់យ៉ាងខ្លាំង
អ្នកវិទ្យាសាស្ត្រសង្ឃឹមថាលទ្ធផលនៃការស្រាវជ្រាវនេះនឹងជួយមនុស្សជាតិ ប៉ុន្តែអ្នកប្រើបណ្តាញសង្គមបែរជាជំទាស់យ៉ាងខ្លាំង។
ក្នុងខែសីហានេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Sendai, Tohoku បានប្រកាសថា ពួកគេទទួលបានជោគជ័យក្នុងការបង្កជំងឺធ្លាក់ទឹកចិត្តមកលើស្វា ដោយផ្អែកលើឥទ្ធិពលម៉ាញ៉េទិចលើខួរក្បាលរបស់វា។
គម្រោងនេះក៏មានការចូលរួមពីក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យតូក្យូ និងសកលវិទ្យាល័យ Showa ផងដែរ ដែលពាក់ព័ន្ធនឹងការរំញោចម៉ាញ៉េទិចម្តងហើយម្តងទៀតឆ្លងលលាដ៍ក្បាលមុខ (MFC) របស់ស្វា macaque ជប៉ុន។ ក្រុមស្រាវជ្រាវបាននិយាយថា “រូបភាពការស្រាវជ្រាវខួរក្បាលមនុស្សបង្ហាញពីភាពមិនធម្មតានៃតំបន់ខួរក្បាលនេះចំពោះអ្នកជំងឺដែលមានបញ្ហាអារម្មណ៍” ។ ការរំញោចម៉ាញេទិកបំណងទប់ស្កាត់សកម្មភាពតំបន់ MFC ដើម្បីស្វែងរកទីតាំងបង្កស្ថានភាពធ្លាក់ទឹកចិត្ត សង្កេតឃើញតាមរយៈការកាត់បន្ថយសកម្មភាពសង្គម សកម្មភាពរាងកាយ បាត់បង់ការលើកទឹកចិត្តជាដើម។
បន្ទាប់ពីបង្កការធ្លាក់ទឹកចិត្តមកលើស្វា ក្រុមស្រាវជ្រាវបានអោយដឹងថាប្រើ Ketamine គោលបំណងកែលម្អអាកប្បកិរិយា និងសរីរវិទ្យាមិនធម្មតាដែលបណ្តាលមកពីការរំញោចម៉ាញេទិក ដែលបង្ហាញក្នុងតារាងខាងក្រោម ជាមួយនឹងលទ្ធផលស្រាវជ្រាវដែលត្រូវបានប្រកាស។
ប្រសិនបើអ្នកអាណិតសត្វស្វាដែលគេយកទៅពិសោធន៍ នោះជាអារម្មណ៍របស់អ្នកប្រើបណ្តាញសង្គម Twitter ជប៉ុនដែលបានអោយដឹងចំពោះការស្រាវជ្រាវនេះ។ មតិយោបល់មួយចំនួនមានដូចខាងក្រោម៖
- ពិតជាគួរឱ្យខ្លាចណាស់។
- មនុស្សលះបង់សត្វបែបនេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អាក្រក់ណាស់។
- ខ្ញុំសប្បាយចិត្តដែលបានឃើញការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ ប៉ុន្តែការពិសោធន៍បែបនេះពិតជាសាហាវដល់ហើយ។
- ខ្ញុំសង្ឃឹមថាសត្វស្វាទាំងនោះមិនធ្លាក់ទឹកចិត្ដម្តងទៀតឡើយ បន្ទាប់ពីការពិសោធន៍ត្រូវបានបញ្ចប់។
- ពិតជាឈឺចិត្តពេលគិតដល់រឿងនេះ ដែលបង្ហាញថាមនុស្សយើងមានសុខភាពល្អ ដោយសារតែការលះបង់របស់សត្វមានជីវិតជាច្រើនទៀត។
…
ទោះជាយ៉ាងណា ការស្រាវជ្រាវមិនមែនដើម្បីលេងសើចចំពោះខួរក្បាលរបស់ស្វានោះទេ ប៉ុន្តែដើម្បីស្វែងយល់អំពីមូលហេតុបណ្តាលអោយសរសៃប្រសាទចុះខ្សោយ ក៏ដូចជាជំងឺផ្លូវចិត្តផងដែរ។ ហេតុតែជ្រើសយកស្វាព្រោះវាមានភាពស្រដៀងនឹងមនុស្សទាក់ទងនឹងសកម្មភាពខួរក្បាល ការបង្ហាញពីអារម្មណ៍ និងសង្គម។
Sacchan