ដោយសារមិនអាចទ្រាំនឹងសម្ពាធនារីម្នាក់មាន​សមត្ថភាព​ពិសេស​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​​អត្តឃាត​ទាំង​អាយុ ២៤ ឆ្នាំ

តើអ្នកជឿលើរឿងមានសមត្ថភាពពិសេសដែរទេ? ជាអ្នកដែលទទួលបានអារម្មណ៍ដែលមិនមែនគ្រប់គ្នាសុទ្ធតែដឹងឡើយ។

ពួកគេមានសមត្ថភាមើលឃើញរបស់ដែលមើលមិនឃើញតាមរយៈប្រាជ្ញាញ្ញាណ អាចផ្លាស់ទីវត្ថុដោយមិនចាំបាច់​ប៉ះ​​ជា​​ដើម។ នោះ​​ហើយ​ជា​អ្វី​ដែលទូរទស្សន៍ ឬអុីនធឺណេតឲ្យ​អ្នកដឹង។

ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ មនុស្ស​ជា​ច្រើន​នឹង​សង្ស័យ ហើយគិតថាគ្រប់យ៉ាងគ្រាន់តែជាការរៀបចំ។ ដោយផ្ទាល់ ខ្ញុំជឿជាក់លើវត្តមាន​របស់​អ្នក​ប្រាជ្ញាញ្ញាណ និងសមត្ថភាពរបស់ពួកគេ។

រឿងនិយាយពីអ្នកមានសមត្ថភាពពិសេសពេញនិយមនៅប្រទេសជប៉ុននាចុងសម័យ Meiji បញ្ចប់សម័យសាមូរ៉ៃ និងឈានទៅ​រក​យុគសម័យ​ថ្មី។

ជាមួយនឹងវត្តមានរបស់អ្នកប្រាជ្ញា​ញ្ញាណ​មួយរូបដែលមានឈ្មោះថា Chizuko Mifune ពិភពលោកហាក់ដូចជាផ្ទុះឡើងដោយ​សារវត្តមានប្រាជ្ញា​ញ្ញាណ។

Chizuko Mifune កើតមកថ្លង់ពីកំណើត។ កាលពីតូច នាងស្តាប់ឮ​សំឡេងតាមត្រចៀកទាំងពីរដូចមនុស្សគ្រប់រូប ប៉ុន្តែបន្ទាប់ពីធំដឹងក្តី រោគសញ្ញាចាប់ផ្តើមលេចឡើង ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ រហូតដល់ពេលពេញវ័យ នាងថ្លង់ត្រចៀក​ខាង​ឆ្វេង​ទាំង​ស្រុង។

ដោយសារតែស្ថានភាពសុខភាពមិនល្អ Chizuko Mifune ចាត់ទុកគ្រប់​យ៉ាង​ក្នុង​ផ្លូវ​អវិជ្ជមាន ចំណែកខ្លួនក៏ក្រៀម​​ក្រំ​ណាស់​ដែរ។

កាលអាយុ ២២ ឆ្នាំ នាងបានរៀបការជាមួយមន្ត្រីយោធាម្នាក់ ប៉ុន្តែ​សុភមង្គល​មិនយូរប៉ុន្មាន។ ក្រោយពេលរៀបការបាន ៣ សប្តាហ៍ ប្តីនាងតែងតែទៅធ្វើការឆ្ងាយ ម្តាយក្មេកធ្វើព្រងើយដាក់នាង។

ដោយសារតែឧបទ្ទវហេតុមួយ មនុស្សគ្រប់គ្នាដឹងថានាងមានសមត្ថភាពពិសេស។

មានថ្ងៃមួយ កាបូប​លុយ​ប្តីរបស់​នាង​ស្រាប់តែ​បាត់​ ៥០ ​យ៉េន។ កាលនឹងប្រាក់ ៥០ យ៉េនជាចំនួនច្រើន ដែលស្មើនឹង ១០០ លាន​យ៉េន​ក្នុង​សម័យ​​នេះ។ មុន​នោះ Chizuko Mifune ធ្លាប់និយាយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មានការ​ភ្ញាក់ផ្អើល។

“ប្រាក់ដាក់ក្នុងថតតុអាសនៈ​ព្រះពុទ្ធ​របស់ម្តាយក្មេក” ។

បន្ទាប់ពីបានត្រួតពិនិត្យ ប្រាក់ពិតជានៅកន្លែងនឹងមែន។ មិនច្បាស់ថាអ្នកណាជាអ្នកយកប្រាក់នោះទេ ប៉ុន្តែអ្នកដែលត្រូវសង្ស័យជាងគេគឺម្តាយក្មេកដែល​ព្យាយាម​ធ្វើអត្តឃាត​។

ព្រោះតែចង្អុលប្រាប់ម្តាយក្មេក Chizuko Mifune យល់ថាមិនអាចនៅផ្ទះប្តីបន្តទៀត ដូច្នេះត្រឡប់ទៅផ្ទះម្តាយបង្កើត​វិញ។

Chizuko Mifune ក៏​មាន​អារម្មណ៍ច្របូកច្របល់នឹង​សមត្ថភាព​របស់ខ្លួនដែរ។ បន្ទាប់មកប្តីប្អូនស្រីរបស់នាងបាននិយាយ​ថា “ប្រហែលជាបងមានសមត្ថភាពប្រាជ្ញាញ្ញាណ” ។

ពួកគេរៀបចំគម្រោងសាកល្បង ក៏ដូចជាការស្វែងរកវិធីប្រើប្រាស់សមត្ថភាពរបស់ Chizuko Mifune ។

ផែនការទទួលបានជោគជ័យ សមត្ថភាពប្រាជ្ញាញ្ញាណរបស់ Chizuko កើនឡើងគួរឲ្យ​កត់សម្គាល់បន្ទាប់ពីអនុវត្ត។

ថ្ងៃមួយ Chizuko រកឃើញអាថ៌កំបាំងយោធា ជាអ្វីដែលនាងមិនគួរដឹង។ ចាប់ពីពេលនោះពាក្យចចាមអារ៉ាមអ្នកប្រាជ្ញាញ្ញាណ Chizuko បានចាប់ផ្តើម។ ក្រោយមកនាងក្លាយជាបុគ្គលសម្រាប់ធ្វើពិសោធប្រាជ្ញាញ្ញាណនៅសាកលវិទ្យា​ល័យ​ល្បី​ឈ្មោះ។

នៅឆ្នាំ ១៩១០ ការពិសោធន៍សាធារណៈត្រូវបានធ្វើឡើង។

គេត្រៀមចំនួន ២០ ស្រោមសំបុត្រដាក់ក្នុងប្រអប់។ ប្រអប់ត្រូវបានផ្សារបិទជិត មិនអាចបើកបាន។ តួនាទីរបស់ Chizuko គឺទាយអក្សរដែលសរសេរក្នុងសំបុត្រ ហើយការពិសោធន៍ដំណើរការយ៉ាងល្អ។

ថ្វីត្បិតតែនៅមានមនុស្សជាច្រើនសង្ស័យ​លើ​សមត្ថភាព​របស់​នាង ក៏ដូចជាកម្រិតជឿជាក់នៃការពិសោធន៍។ ចម្រូង​ចម្រាស​បាន​កើតឡើងរវាងអ្នកជឿ និងអ្នកដែលសង្ស័យចំពោះប្រាជ្ញាញ្ញាណ។

ពេលនោះ Chizuko ហត់នឿយយ៉ាងខ្លាំង នាងមានសមត្ថភាពពិសេស ប៉ុន្តែមិនប្រាថ្នាចង់បានបែបនេះទេ។ ប្រឈម​​មុខ​​នឹង​​ការ​សង្ស័យ ការ​និយាយ​បង្កាច់​បង្ខូច ប្រយោគចុងក្រោយដែលនាងបន្សល់ទុកមុននឹងបញ្ចប់ជីវិតខ្លួន​ឯង​គឺ៖ 

“ខ្ញុំគ្មានអ្វីត្រូវនិយាយទេ”។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: