ហាត់សមមុនសម្លាប់សាច់ញាតិ “ក្មេងស្រីជនជាតិជប៉ុនអាយុ ១៥ ឆ្នាំចាក់មនុស្ស ២ នាក់”

កាលពីពេលថ្មីៗនេះប៉ូលិស Shibuya បានចាប់ខ្លួនក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់នៅ Shibuya ព្រោះតែចាក់មនុស្ស​ពីរ​នាក់​តាម​​ផ្លូវ។ បើ​តាម​សម្តី​របស់​ជន​សង្ស័យ នាង “ហាត់​សម” មុន​នឹង​សម្លាប់​ម្ដាយ​បង្កើត និង​ប្អូន​ប្រុស។

នៅវេលាម៉ោងប្រហែល ៧ៈ២០ នាទីយប់ ថ្ងៃទី ២០ ខែសីហា ជនសង្ស័យចាក់ស្រ្តីម្នាក់អាយុ ៥៣ ឆ្នាំ និងកូនស្រីអាយុ ១៩ ឆ្នាំ​ខាង​ក្រោយ​ខ្នង នៅតាមផ្លូវ Maruyama ជិតស្ថានីយ៍ Shibuya ។

ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនភ្លាមៗនោះ ហើយ​ប៉ូលិស​បាន​រក​ឃើញ​កាំបិត​តូច​ចំនួន ​៣ ក្នុងរបស់របរផ្ទាល់ខ្លួន។ ជនសង្ស័យ​​អាយុ​ ១៥​ ឆ្នាំ​ជា​​អនីតិជន ដូច្នេះមិនត្រូវបញ្ចេញឈ្មោះទេ មកពី Toda, Saitama ។

តាមសម្តីសាក្សីជន​សង្ស័យយំ​ពេល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ “សក់ខ្មៅ ហើយមើលទៅនៅក្មេងណាស់” ។ បើតាម​ព័ត៌មាន​ពី​ប៉ូលិស ជនសង្ស័យ​បាន​សារភាព​ថា “ចង់ទទួលទោសប្រហារជីវិត” ។ ចំណែកជន​រង​គ្រោះរង​របួស​ធ្ងន់ ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ ៣​ ខែ​ទើប​ជា​សះស្បើយ។ របួសក្មេងស្រីអាយុ ១៩ ឆ្នាំពីក្រោយខ្នងមានជម្រៅ ១០ សង់ទីម៉ែត្រ។

ជនសង្ស័យ​ចាកចេញពីផ្ទះ​ប្រហែល​ថ្ងៃត្រង់​ដោយមាន​ប្រាក់ ៥០០ យ៉េនក្នុងខ្លួន និយាយប្រាប់ម្តាយថាទៅ​រៀនត្រៀម​ប្រឡង។ បន្ទាប់មកនាងជិះរថភ្លើងពីស្ថានីយ៍ Musashi Urawa ទៅកាន់ស្ថានីយ៍ Shinjuku រកកន្លែងមួយដើម្បី​ធ្វើ​សកម្មភាព។

បើ​តាម​ការ​បញ្ជាក់ ក្មេង​ស្រី​អាយុ ១៥ ឆ្នាំរៀបចំ​គម្រោង​សម្លាប់​ម្តាយ​របស់ខ្លួន ព្រោះម្តាយនាងធ្វើអាក្រក់​ពេល​នាង​​មាន​​អារម្មណ៍​​មិន​​ល្អ។ នាង​ក៏​មាន​​បំណង​​សម្លាប់​​ប្អូន​​ប្រុស​ព្រោះមិន​ចង់​ឱ្យ​ប្អូន​រស់នៅ​ដោយ​គ្មាន​ម្តាយ​។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: