អ្នកស្រីប្រធានសមាគមនំបុ័ងការីជប៉ុនបំបែកកំណត់ត្រាទទួលទាន ៨៥០០ នំបុ័ងការី
ជនជាតិជប៉ុនមានចំណូលចិត្តពិសេសចំពោះនំបុ័ងការី (カレーパン karēpan) ។ ជាមួយនឹងស្នូលការីមានរសជាតិឈ្ងុយឆ្ងាញ់ក្នុងសំបកនំស្រួយ នំប៉័ងទាំងនេះពេញនិយមខ្លាំងនៅតាមហាងនំប៉័ង ក៏ដូចជាហាងលក់ទំនិញទូទាំងប្រទេសជប៉ុន។
ដូច្នេះបានជាមានសមាគមមួយហៅថា “សមាគមនំបុ័ងការីជប៉ុន” (日本カレーパン協会 (nihon karēpan kyōkai) ។
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ សមាគមមានទីស្នាក់ការកណ្តាលនៅទីប្រជុំជន Takanawa, Minato, Tokyo ដំណើរការក្នុងគោលបំណង “ផ្សព្វផ្សាយ ពេញនិយម និងកែលម្អស្ថានភាពនំបុ័ងការី ក៏ដូចជាធ្វើការស្រាវជ្រាវលើមុខម្ហូបនេះ” ។
សមាគមក៏រៀបចំព្រឹត្តិការណ៍ផ្សេងៗគ្នា ដែលល្បីបំផុតគឺ Curry Bread Grand Prix ។
ក្នុងសេចក្តីប្រកាសព័ត៌មាន សមាគមបានប្រកាសជ្រើសរើស 宮脇小百合 Sayuri Miyawaki ធ្វើជាប្រធានសមាគមបន្ទាប់។ អ្នកស្រីនឹងចូលកាន់តំណែងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ។
ក្រៅពីនេះការយល់ដឹងចំពោះនំបុ័ងការី និងការចូលរួមចំណែករបស់អ្នកស្រីសម្រាប់ការអភិវឌ្ឍសមាគម មូលហេតុដែលអ្នកស្រីត្រូវបានជ្រើសរើសសម្រាប់តំណែងកិត្តិយសនេះ ដោយសារតែក្តីស្រឡាញ់ដ៏ស្មោះត្រង់ ឆ្លុះបញ្ចាំងតាមរយៈបរិមាណនំបុ័ងការីដែលអ្នកស្រីទទួលទាន។
ជាក់ស្តែង មកទល់ពេលនេះអ្នកស្រីបរិភោគចំនួន ៨៥០០ នំទៅហើយ។
ជាការពិតណាស់ អ្នកស្រី Miyawaki ត្រូវបានជ្រើសរើសមិនមែនដោយសារហូបច្រើននោះទេ។ អ្នកស្រីមានបទពិសោធន៍ក្នុងការសរសេរកម្មវិធី និងទីផ្សារមុនពេលផ្លាស់មកដល់តូក្យូ។ នៅទីក្រុងតូក្យូ អ្នកស្រីចូលរួម Team marketing សម្រាប់ Virus Buster នៃ Trend Micro ដែលជាកម្មវិធី Virus ឈានមុខគេនៅប្រទេសជប៉ុន។ កាលអាយុ ៣៧ ឆ្នាំ អ្នកស្រីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្នុងនាមជាប្រឹក្សា បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ បោះពុម្ពសៀវភៅ ទស្សនាវដ្ដី កាសែត ជាដើម។ ហើយអ្នកស្រីក៏រៀបចំសិក្ខាសាលាទូទាំងប្រទេសជប៉ុនផងដែរ។
ជាការពិត ក្រៅពីធ្វើជាអ្នកជំនួញស្រីដែលជោគជ័យម្នាក់ អ្នកស្រីចូលចិត្តការីយ៉ាងខ្លាំង។
អ្នកស្រីបានចែករំលែក៖
“ខ្ញុំចូលចិត្តនំបុ័ងការី និងបន្តបរិភោគម្ហូបនេះ ប៉ុន្តែឥឡូវនេះខ្ញុំចូលរួមសកម្មភាពរបស់សមាគម ខ្ញុំមានបំណងយ៉ាងមុតមាំជួយដល់អ្នកដែលចូលចិត្តនំបុ័ងការី ក៏ដូចជាអ្នកដុតនំផងដែរ។
ថ្វីត្បិតតែការរួមចំណែករបស់ខ្ញុំមានចំនួនតិចតួចក៏ដោយ ប៉ុន្តែខ្ញុំនឹងបន្តសកម្មភាពនេះ នាំមកនូវស្នាមញញឹមតាមរយៈអារម្មណ៍ពេញចិត្តពេលទទួលទាននំបុ័ងការី” ។
Sacchan