លោកយាយ Suzuko អាយុ ៩៧ ឆ្នាំចំណូលចិត្តឈរដុតនំ Pizza លក់ជារៀងរាល់ថ្ងៃ
ផ្សារ Toyosu បង្កើតឡើងក្រោយការផ្លាស់ប្តូរតាំងផ្សារធំជាងគេនៅជប៉ុន Tsukiji ។ នៅក្នុងទីផ្សារការងារយ៉ាងមមាញឹកនេះ មានហាងជាច្រើនដំណើរការតាមទម្រង់លក់ដូរផលិតផលជលផល គ្រឿងសមុទ្រ ដែលធ្វើឱ្យផ្សារមើលទៅដូចជាទីប្រជុំជន។
នៅជ្រុងម្ខាងផ្សារ Toyosu អ្នកនឹងមើលឃើញភោជនីយដ្ឋានអាហារអុីតាលីមួយមានឈ្មោះថា “Uogashi Tomina” ។ នៅកន្លែងនេះ អ្នកអាចរីករាយជាមួយនឹង Pizza របស់លោកយាយ Suzuko Doi អាយុ ៩៧ ឆ្នាំ។
https://r-tsushin.com/people/pioneer/doi_suzuko/#page-1
លោកយាយ Suzuko Doi បានរៀបការកាលអាយុ ២១ ឆ្នាំ ហើយក្លាយជាស្រ្តីមេផ្ទះ។ ប្តីលោកយាយធ្លាប់បើកហាងលក់សំលៀកបំពាក់នៅទីក្រុងតូក្យូ។ អ្នកដែលបានបង្កើតភោជនីយដ្ឋានអុីតាលីសព្វថ្ងៃគឺកូនស្រីរបស់លោកយាយឈ្មោះ Setsuko លោកយាយមកដល់ភោជនីយដ្ឋានដើម្បីជួយកូន។ នៅពេលនោះលោកយាយ Suzuko មានអាយុ ៧៥ ឆ្នាំទៅហើយ។
ក្រោយរយៈពេល ៥ ឆ្នាំ លោកយាយទទួលខុសត្រូវធ្វើ Pizza នៅភោជនីយដ្ឋាន។ តាំងពីពេលនោះមក លោកយាយបានសម្រេចចិត្តបន្តការងារនេះ។
បើធៀបនឹងលោកតា លោកយាយដែលមានអាយុដំណាលគ្នា លោកយាយ Suzuko នៅតែចូលចិត្តធ្វើការ។
ជីដូន Suzuko ជាមនុស្សម្នាក់ចូលចិត្តប្រាស្រ័យទាក់ទង។ កាលអាយុ ៦០ ឆ្នាំ លោកយាយស្គាល់មិត្តម្នាក់ជនជាតិប្រេស៊ីល ហើយក៏ជាអ្នកបំផុសគំនិតអោយលោកយាយសាកល្បងចម្អិនអាហារបរទេស។ កាលអាយុ ៥០ ឆ្នាំ លោកយាយធ្វើដំណើរកំសាន្តទៅកន្លែងជាច្រើន ក៏ដូចជាភ្លក់មុខម្ហូបខុសៗគ្នា ដើម្បីបំពេញចំណង់ចំណូលចិត្តក្នុងការធ្វើដំណើរ។ បន្ទាប់ពីធ្វើដំណើរទៅអាហ្វ្រិកកាលអាយុ ៨៤ ឆ្នាំ មួយរយៈពេលយូរមកហើយលោកយាយមិនបានទៅក្រៅប្រទេស។ លោកយាយបាននិយាយថា ខ្លួននៅតែចង់ទៅកន្លែងនេះកន្លែងនោះ។
បច្ចុប្បន្នលោកយាយ Suzuko នៅជាមួយកូនស្រី ចៅ និងចៅទួត។ លោកយាយចាប់ផ្តើមថ្ងៃថ្មីនៅវេលាម៉ោង ៦ៈ៣០ នាទីព្រឹក ជាមួយនឹងអាហារពេលព្រឹកដែលលោកយាយរៀបចំសម្រាប់គ្រួសារ។ ប្រហែលម៉ោង ១១ លោកយាយជិះឡានទៅកាន់ភោជនីយដ្ឋានជាមួយកូនស្រី បន្ទាប់មកឈរដុតនំ Pizza រហូតដល់ម៉ោង ២ៈ៣០ នាទីរសៀលពេលភោជនីយដ្ឋានបិទទ្វារ។
Pizza របស់លោកយាយល្បីខ្លាំងសូម្បីតែជនបរទេសក៏ចូលចិត្តមកញ៉ាំដែរ។
ជប៉ុនជាប្រទេសដែលមានប្រជាជនវ័យចំណាស់ ក្រុមហ៊ុនភាគច្រើនបានកំណត់អាយុចូលនិវត្តន៍ប្រហែល ៦០ ដល់ ៦៥ ឆ្នាំ ប៉ុន្តែបុគ្គលិកវ័យចំណាស់ជាច្រើននៅតែចង់ធ្វើការ។ លោកយាយ Suzuko លើសអាយុជាមធ្យម ប៉ុន្តែនៅតែមានបំណងចង់ធ្វើការ។
ប្រហែលជាដល់ពេលដែលជប៉ុនត្រូវកំណត់អាយុធ្វើការអោយស្របតាមបរិបទប្រទេសហើយ។
◎Uogashi Tomina
6-6-1 Toyosu, Koto-ku, Tokyo អគារគ្រប់គ្រងគ្រឿងបរិក្ខារ 307
東京都江東区豊洲6-6-1号 施設管理棟307
☎ 03-6633-0039
9:00~15:00(LO14:30)
ជារៀងរាល់ថ្ងៃក្នុងមួយសប្តាហ៍ លើកលែងតែថ្ងៃអាទិត្យ បុណ្យជាតិ និងថ្ងៃដែលផ្សារឈប់សម្រាក។
ដើររយៈពេល ៣ នាទីពីស្ថានីយ៍ Yurikamome Shijo-mae ។
http://www.tsukiji-tomina.com/
Kengo Abe