ឡានក្រុងក្រឡាប់ និងឆាបឆេះលើផ្លូវហាយវេបណ្តាលអោយមនុស្សស្លាប់ និងរងរបួស

អាជ្ញាធរខេត្ត Aichi បានអោយដឹងថា មានមនុស្ស ២ នាក់ស្លាប់បាត់បង់ជីវិត និង ៧ នាក់ផ្សេងទៀតរងរបួសកាល​ពី​ថ្ងៃ​ទី ២២ ខែសីហា បន្ទាប់ពីរថយន្តមួយគ្រឿងបុកឡានក្រុងនៅលើផ្លូវហាយវេ Nagoya ប្រទេសជប៉ុន។

រូបភាព និងវីដេអូ kyodonews

បើតាមប៉ូលិសខេត្ត Aichi និងនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Nagoya គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោងប្រហែល ១០ៈ១៥ នាទីព្រឹក (ម៉ោងក្នុងតំបន់) ជិតផ្លូវប្រសព្វ Toyoyama-Minami ឡានក្រុងក្រឡាប់ ហើយ​ឆាប​ឆេះ​ធ្វើ​អោយ​អ្នក​ដំណើរ ២ នាក់​ស្លាប់។

អ្នកដែលរងរបួសទាំងអស់មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

មន្ត្រីម្នាក់មកពីការិយាល័យប្រចាំតំបន់នៃក្រសួងដឹកជញ្ជូននៅ Nagoya បាននិយាយថា ពួកគេគ្រោងនឹងធ្វើការត្រួតពិនិត្យពិសេសមួយមកលើប្រតិបត្តិករឡានក្រុងនៅ Komaki, Aichi ។

សាក្សី​បាន​អោយដឹងថា ពួកគេស្តាប់ឮ​សំឡេង​ផ្ទុះ​បន្ទាប់​ពីគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ វីដេអូលើប្រព័ន្ធផ្សព្វ​ផ្សាយ​​សាធារណៈ NHK បាន​បង្ហាញ​អោយ​ឃើញ​ថា ផ្សែងខ្មៅចេញពីឡានក្រុងដែលកំពុងឆេះលើផ្លូវហាយវេ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: