គិតថាញ៉ាំអស់អត់ Mega Bento ខ្នាតធំដោយមានបាយ ៣ គីឡូក្រាម
ឈុតបាយ Bento នេះគឺ Tendon (បាយ Tempura) ដែលមានបាយ ៣ គីឡូក្រាម មិនទាន់គិតពី topping ស្មើទម្ងន់ទារកទើបនឹងកើត។ ជាពិសេសទំហំប្រអប់មានប្រវែង ១៩ សង់ទីម៉ែត្រ ទទឹង ៣៧ សង់ទីម៉ែត្រ និងកម្ពស់ ១០ សង់ទីម៉ែត្រ។
ខ្សែសង្វាក់ផ្សារទំនើប Lopia មានជំនាញខាងផ្នែករៀបចំប្រអប់បាយ Bento ខ្នាតធំ ប៉ុន្តែចំណែកបាយនេះពិតជាធំណាស់ ធំជាងឈុតអាហារដែលផ្សារទំនើបធ្លាប់ធ្វើមុននោះ។ ជាការពិត តម្លៃប្រអប់បាយក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ ២៨០០ យ៉េន។
បើតាមស្លាកតម្លៃ ចំណែកបាយបិទស្លាក 1 食限定 មានន័យថាមានកំណត់ត្រឹម ១ ចំណែកប៉ុណ្ណោះ។ ដូច្នេះអ្នកដែលអាចទិញចំណែកបាយនេះពិតជាសំណាងខ្លាំងណាស់។
បើតាមការពិពណ៌នាដែលបានបោះពុម្ពលើស្លាកតម្លៃ ប្រអប់បាយ Bento មាន Tempura បង្គាចំនួន ១០ ដុំ Tempura សាច់មាន់ ៤០០ ក្រាម និង Perilla Tempura ៦ ដុំ។
គុណភាពអាហារដូចជាខ្ពស់ជាងប្រភេទ Tendon ធម្មតាដាក់លក់នៅផ្សារទំនើប។ បើរកចំណុចរិះគន់មានតែនិយាយថាច្រើនពេក មនុស្សម្នាក់ញ៉ាំមិនអស់។ ទោះជាយ៉ាងណា ឈុតអាហារនេះអាចធ្វើអោយលើសកាឡូរី ដូច្នេះប្រសិនបើមិនចង់អោយអាហារនៅសល់ច្រើនពេកទេ អ្នកគួរតែបបួលមិត្តភ័ក្តិមកចូលរួមការសាកល្បងនេះ។
ព័ត៌មានផ្សារទំនើប
ខ្សែសង្វាក់ផ្សារទំនើប Lopia សាខា Minara
អាស័យដ្ឋាន៖ Nara-ken, Nara-shi, Nijōōjiminami 1-3-1
奈良県奈良市二条大路南1丁目3番1号
ម៉ោងបើកទ្វារ៖ ៩ ព្រឹក ដល់ ៧ យប់
Sacchan