រដ្ឋាភិបាល​ជប៉ុន​​ជម្រុញ​តម្រូវការ និង​លើកទឹកចិត្ត​យុវជន​ជប៉ុន​​ទទួល​ទាន​​ភេសជ្ជៈ​​មាន​​ជាតិ​អាល់កុល​

កាលពីពេលថ្មីនេះ ទីភ្នាក់ងារពន្ធដារជាតិ (NTA) បានចោទជាសំណួរចំពោះការ​ទទួល​ទាន​គ្រឿង​ស្រវឹង​របស់​យុវវ័យ​សម័យ​​នេះ។

មនុស្សជាច្រើនគិតថានេះជាទំនោរដែលល្អសម្រាប់សុខភាព ប៉ុន្តែបែរជាមិនល្អសម្រាប់ថវិកាជាតិ ជាពិសេសនៅ​ពេល​ដែលវា​ជា​ប្រភព​ពន្ធយ៉ាងច្រើន។

ជាការពិតណាស់ ការិយាល័យពន្ធដារមិនអាចដាក់ពាក្យស្លោកថា “ផឹកកាន់តែច្រើន ទើបយើងមានប្រាក់” ទេ ដូច្នេះ​ពួកគេរៀបចំការប្រកួតអ្នកមានទេពកោសល្យមកបញ្ចេញគំនិត ប្រគល់រង្វាន់យុទ្ធនាការទីផ្សារដែលមានសក្តានុពល​បំផុតក្នុងការប្រកួត Sake Viva! រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​កញ្ញា មនុស្សគ្រប់គ្នាដែល​មាន​អាយុ​ចន្លោះ​ពី ២០ ដល់ ៣៩ ឆ្នាំ​អាច​ចូល​រួមបាន (ម្នាក់ឯង ឬជាក្រុម ២ ទៅ ៣ នាក់) ។

មិនថាគំនិតយ៉ាងណាសុទ្ធតែត្រូវបានទទួលយក ទោះជាយ៉ាង​ណា​ ការិយាល័យពន្ធដារបានសង្កត់ធ្ងន់ថា ការ​ប្រកួត​​នេះ​​ផ្ដោត​​លើ​​ការ​​ទទួល​ទាន​គ្រឿង​ស្រវឹង​នៅ​ផ្ទះ និង​ប្រើ Metaverse សម្រាប់លក់។

បេក្ខជន​ដែល​ជាប់នឹងចូលរួមការប្រឡងចុងក្រោយនៅថ្ងៃទី ១០ ខែវិច្ឆិកា ហើយគំនិតដែលយកឈ្នះត្រូវបានចាត់​ចែង​ដោយ​ការិយាល័យ​ពន្ធដារ។ នេះជាឱកាសដ៏ល្អសម្រាប់អ្នកជំនាញទីផ្សារដែលមានមហិច្ឆតា ព្រោះច្បាស់ណាស់ នេះ​មិន​មែនជាប្រធានបទងាយស្រួលនោះទេ។ ជាក់ស្តែង មនុស្សជាច្រើនមានការងឿងឆ្ងល់ចំពោះចេតនាពិតនៃការ​ប្រកួត​នេះ​នៅលើបណ្តាញសង្គម។

  • តើពួកគេដឹងទេថាមានករណីឧក្រិដ្ឋកម្ម​ប៉ុន្មានដែលពាក់ព័ន្ធនឹង​គ្រឿង​ស្រវឹង?
  • តើរដ្ឋរបស់យើងកំពុងលើកទឹកចិត្តបុគ្គលដែលញៀនស្រាមែនទេ?
  • ប្រសិនបើចង់អោយពួកយើងផឹកកាន់តែច្រើន សូមផ្តល់ពេលទំនេរ និងប្រាក់ចំណូលល្អឱ្យយើងកាន់តែច្រើន។ ពិត​ជា​ងាយ​មែន​ទេ?
  • គុណវិបត្តិច្រើនជាងគុណសម្បត្តិ​។
  • ខ្ញុំកំពុងស្រវឹង ហើយខ្ញុំគិតថាគួរតែមានមនុស្សស្រវឹងតិច។
  • ស្រាបៀរគ្រាន់តែជាភេសជ្ជៈល្វីងប៉ុណ្ណោះ ចំណែកពិធីជប់លៀងក្រុមហ៊ុនជាការខ្ជះខ្ជាយប្រាក់ និងពេលវេលា។

ហាក់ដូចជាយុវជនជប៉ុនមិនចូលចិត្តភេសជ្ជៈដែលធ្វើអោយរំភើបប៉ុន្មានម៉ោងនេះទេ ប៉ុន្តែផលវិបាកដ៏អាក្រក់របស់​វា​អាច​បន្ត​រហូត​ដល់​ពីរ​បីថ្ងៃក្រោយមក។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានបទពិបាកបែបនេះអាចទាក់ទាញមនុស្សដែលចង់សាកល្បងសមត្ថភាពខ្លួនឯង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: