ពិសេសគ្មានពីរសេវាកម្មឆ្កែ Shiba មកទទួលភ្ញៀវនៅព្រលានយន្តហោះ
ជាទូទៅពេលឃើញ Poster រូបឆ្កែគេតែងតែគិតថា មានអ្នកប្រកាសស្វែងរកឆ្កែបាត់ ហើយក៏មិនមែនជារឿងសប្បាយអ្វីដែរ។ ទោះជាយ៉ាងណា ក្នុង Poster ដែលអ្នកប្រើគណនី Twitter ជប៉ុន Takahiro Yamashita (@TKHR84) មើលឃើញនៅ Shimane មានចំណុចគួរឱ្យចាប់អារម្មណ៍មួយ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តឆ្កែ។
Poster ផ្សាយពាណិជ្ជកម្មសេវាកម្មទទួលភ្ញៀវនៅព្រលានយន្តហោះ ប៉ុន្តែបុគ្គលិកជាឆ្កែ Shiba គួរឱ្យស្រឡាញ់។
“ខ្ញុំស្មានតែ Poster ស្វែងរកឆ្កែ ប៉ុន្តែនេះជាសេវាកម្មឆ្កែទទួលភ្ញៀវនៅអាកាសយានដ្ឋាន”។
拉致被害者捜索!みたいなポスターかと思ったら「柴犬が空港でお出迎え」だった。 pic.twitter.com/E584ASA0rO
— takahiro yamashita (@TKHR84) August 16, 2022
សេវាកម្មនេះនៅអាកាសយានដ្ឋាន Hagi-Ishimi ទីក្រុង Masuda, Shimane ។ បញ្ជីបុគ្គលិករួមមានឆ្កែ Shiba គួរឱ្យស្រឡាញ់ចំនួន ២០ ក្បាល នឹងទទួលស្វាគមន៍ក្រុមភ្ញៀវជើងយន្តហោះ ANA Flight 725 ដែលចុះចតនៅម៉ោង ៩:៤៥ នាទី នៅថ្ងៃសៅរ៍សប្តាហ៍ដំបូង និងថ្ងៃអង្គារជារៀងរាល់ខែ។ ប្រសិនបើអ្នកមានចម្ងល់ចំពោះសេវាកម្មនេះ ទីក្រុង Masuda ត្រូវគេចាត់ទុកជាស្រុកកំណើតពូជឆ្កែ Shiba ជប៉ុន។
គួរអោយស្រលាញ់យ៉ាងនេះ អ្នកណាអាចទ្រាំបាន?
សូមទស្សនារូបភាពទទួលស្វាគមភ្ញៀវដ៏គួរឱ្យស្រឡាញ់របស់ឆ្កែ Shiba ទាំងនេះ។
CUTE ម្លឹងៗចង់តែធ្វើដំណើរទៅ Shimane រហូតទេ។
Sacchan