សិស្សសាលាបឋមសិក្សាជប៉ុនបង្រៀនបញ្ចេញសំឡេង​ភា​សា​អង់​គ្លេសតាមស្តង់ដារដូចជនជាតិដើម

នៅពេលរៀនភាសាបរទេស អ្វីដែលសំខាន់ និងពិបាកបំផុតគឺការបញ្ចេញសំឡេង។ អ្នកអាចនឹងអានត្រូវ ប៉ុន្តែសំឡេង​មិន​ដូច​ដោយ​​សារ​ភាសា​​កំណើត​។ ហើយ​បើ​អ្នក​ចង់​និយាយ​ជាមួយ​អ្នក​ស្រុក និយាយយ៉ាងណាអោយជនបរទេសយល់ អ្នក​ត្រូវ​បញ្ចេញ​សំឡេង​​តាម​របៀប​ដែលពួក​គេ​និយាយ មិនមែនអានភាសារបស់ពួកគេទៅជាភាសាកំណើតនោះទេ។

នោះជាមេរៀនភាសាបរទេសដែលសិស្សបឋមសិក្សាជប៉ុនបង្រៀនយើង។

https://twitter.com/KoalaEnglish180/status/1548214902489497600?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1548214902489497600%7Ctwgr%5E3d1a3fee9a0dd2702c94c39a1d208154cabe2f9b%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F150796.html

ក្នុងរូបភាព Tweet ដែលបានចែករំលែកខាងលើ សិស្សម្នាក់នេះប្រកបភាសាអង់គ្លេសតាមរបៀបដែលប្អូនបានឮ មិនមែនវិធីដែលជនជាតិជប៉ុនតែងតែប្រកបឡើយ។

អ្នកដែលធ្លាប់ឮជនជាតិជប៉ុនអានភាសាអង់គ្លេសច្បាស់ជាដឹងហើយ ពួកគេប្រកបសំឡេងបង្កប់ក្នុងភាសា​អង់​គ្លេស​ទៅ​ជា​សំឡេង​ដែល​អានឮៗ ស្រដៀងនឹងភាសាជប៉ុន។ យ៉ាង​ណា​មិញ វិធី​នេះ​ធ្វើ​ឱ្យ​ភាសា​អង់គ្លេសរបស់ជន​ជាតិ​ជប៉ុន​ស្តាប់​ទៅ​ចម្លែក​ណាស់។

ជាក់ស្តែង៖

Girl (ក្មេងស្រី) តែងតែប្រកបថា ガール (gaaru) និង Cool (ត្រជាក់, ឡូយ) ត្រូវបានប្រកបថា クール (kuuru) ។ អ្នកអាចមើលឃើញចំណុចមួយ សំឡេងបង្កប់ “l” ក្នុងអក្សរ Girl និង Cool ជាទូទៅជនជាតិជប៉ុនអានថា “ru” ប៉ុន្តែសិស្សម្នាក់នេះប្តូរដោយប្រើ オー (o វែង) ។ ស្រដៀងនឹង Important ត្រូវបានប្រកបថា インポータント(inpootanto) និង Bottle ប្រកបថា ボトル (botoru) ដោយអក្សរ “t” បង្កប់ប្តូរទៅជា “to” ។

ហើយនៅមានរបៀបប្រកបជាច្រើនផ្សេងទៀត។

ដោយប្រើគន្លឹះទាំងនេះ តើ Japanlish អាចនឹងខិតទៅជិតភាសាអង់គ្លេសនាពេលអនាគតដែរឬទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: