យុទ្ធសាស្រ្តទប់ទល់នឹងអ្នកប្រមាញ់ទំនិញលក់បន្តក្នុងតម្លៃខ្ពស់​របស់​ក្រុម​ហ៊ុន​ផលិត និងអ្នកលក់រាយនៅជប៉ុន

នៅជប៉ុនមានគេហទំព័រលក់ច្រើន ក្នុងនោះមានទម្រង់លក់ដេញថ្លៃជាកន្លែងដែលបុគ្គលម្នាក់ៗអាចទិញ និងលក់ទំនិញលើអុីនធឺណេតបានយ៉ាងងាយស្រួល។ ជាការពិតណាស់ ទម្រង់នេះមានភាពងាយស្រួល ប៉ុន្តែអ្នកលក់រកវិធី​កេង​ចំណេញ រក​ប្រាក់​តាម​រយៈ​មធ្យោបាយ​នេះ ហើយបង្កការលំបាកដល់អ្នកទិញ។

ជាក់ស្តែង អ្នកទិញស្វែងរកផលិតផលពេញនិយម ប៉ុន្តែមានកំណត់ បន្ទាប់មកលក់ក្នុងតម្លៃខ្ពស់។ ដោយសារតែការផ្គត់ផ្គង់តាមមិនទាន់តម្រូវការ អ្នកប្រើប្រាស់ត្រូវបង្ខំចិត្តទិញផលិតផលក្នុងតម្លៃខ្ពស់។

ឧទាហរណ៍ Playstation 5 បន្ទាប់ពីផលិតផលដាក់លក់បាន ១ ឆ្នាំ ប៉ុន្តែដោយសារតែកង្វះវត្ថុពាក់កណ្តាលចម្លង ផល​វិបាក​ដែលបណ្តាលមក​ពី​ជំងឺ​កូវីដ ១៩ មិនងាយទិញផលិតផលនេះទេ។

ឆ្លៀតឱកាសនេះ មនុស្សជាច្រើនស្វែងរកផលិតផល ហើយបន្ទាប់មកលក់លើគេហទំព័រក្នុងតម្លៃខ្ពស់។

តម្លៃផលិតផលត្រឹម​ ៥៤,៩៧៨ យ៉េនប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវទិញក្នុងចំនួនទឹកប្រាក់ជាង ១០០,០០០ យ៉េន ព្រោះអ្នកកំពុងស្ថិតក្រោមស្ថានភាព “ប្រសិន​បើ​មិន​ចំណាយ​ប្រាក់ នោះមិនមានទំនិញ” ។

បច្ចុប្បន្នអ្នកប្រើប្រាស់ជប៉ុនកំពុងបង្ហាញការមិនពេញចិត្តទាំងក្រុមហ៊ុនផលិត និងអ្នកលក់រាយ ដោយសារតែស្ថាន​ភាព​នេះ។

ឧទាហរណ៍មួយផ្សេងទៀតគឺម៉ូដែល Gundam ជ័រ។

បន្ទាប់ពីដាក់ចេញផលិតផលនេះគេរំពឹងថានឹងលក់ដាច់ ហើយក្លាយជាគោលដៅរបស់អ្នកប្រមាញ់លក់បន្ត។ វិធាន​ការ​ទប់​ទល់​នឹង​បុគ្គលទាំងនេះ អ្នកលក់រាយប្រើយុទ្ធសាស្ត្រថ្មីក្នុងពេលដំណាលគ្នាតាមរយៈឈ្មោះផលិតផល។

ឈ្មោះផលិតផលគឺ Hi-νガンダム តើអ្នកអាចបានទេ?

របៀបអានត្រូវគឺ Hainyuu gandamu អ្នក​ដែល​មិន​ធ្លាប់​ឃើញ​ស្នាដៃ​ មិន​អាច​បញ្ចេញ​សំឡេង​បាន​ទេ។ អ្នកប្រមាញ់​ទំនិញ​លក់​បន្ត​ភាគ​ច្រើនកំពុងស្វែងរកផលិតផលមានកំណត់ ដូច្នេះពួកគេមិនយល់ច្បាស់អំពីផលិតផលនោះ​ទេ។ មិនត្រឹម​តែប៉ុណ្ណឹង អ្នកខ្លះថែមទាំងជួលអ្នកឈរតម្រង់ជួរទិញ​ទៀត​ផង។ ដូច្នេះភាគច្រើនមិនអាចអានឈ្មោះផលិត​ផល​ត្រឹម​ត្រូវ​ឡើយ។

បើចង់ទិញផលិតផល មិនអាចប្រើសញ្ញាបានទេ ត្រូវបញ្ចេញសម្លេងអោយបានត្រឹមត្រូវទើបអាចទិញ។ នោះជាមធ្យោបាយដែលអ្នកលក់រាយប្រើសម្រាប់ទប់ស្កាត់អ្នកប្រមាញ់លក់បន្ត។

មធ្យោបាយរបស់ Sony សម្រាប់ PlayStation5។

Sony ក៏មានគេហទំព័រដេញថ្លៃអនឡាញរបស់ខ្លួនផងដែរ។ អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​គឺ​ពិនិត្យ​មើល​ប្រវត្តិ​ទិញម៉ូដែលមុន PlayStation 4 ។ ក្រុមហ៊ុន Sony វិនិច្ឆ័យថាអ្នកដែលចូលចិត្តហ្គេមមិនមែនបុគ្គលតាមប្រមាញ់លក់បន្តនោះទេ។

ម្យ៉ាងវិញទៀត បើអ្នកដែលមានតម្រូវការទិញ PlayStation 5 ពួកគេមិនប្រើ PlayStation 4 ទៀតទេ។ ដូច្នេះអ្នក​ផលិត​រៀប​ចំ​ចាប់​ឆ្នោត​ទិញ PlayStation 5 មានកំណត់សម្រាប់បុគ្គលលក់ PlayStation 4 ដែលប្រើរួច។ ដូច្នេះអ្នក​ដែល​ចង់​អោយ​ម៉ាសុីន​ចាស់ទៅអោយមិត្តភក្តិមិនទទួលបានអត្ថប្រយោជន៍នេះទេ។

ក្រុមហ៊ុនផលិត និងអ្នកលក់រាយកំពុងខិតខំប្រឹងប្រែងបង្កើតបរិយាកាសដែលនាំមកនូវអត្ថប្រយោជន៍ច្រើនបំផុត​ដល់​អ្នក​គាំទ្រ​ពិត​ប្រាកដ ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ស្មើគ្នា។

ទាក់ទងនឹងផលចំណេញមិនងាយស្រួលបែបនេះទេ អ្នកប្រមាញ់លក់បន្តក៏មានវិធីសាស្រ្តរបស់ខ្លួនដែរ។

ក្នុង​សង្គ្រាម​នេះ តើ​នរណា​ជាអ្នកឈ្នះ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: