ងូតទឹកជាពេល​ដែល​សាមូរ៉ៃ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​​បំផុត​​អាច​​បាត់​បង់​ជីវិត

តាមការស្រមើស្រមៃរបស់មនុស្សជាច្រើន អាងត្រាំទឹកជាកន្លែងសម្រាកលំហែកាយបន្ទាប់ពីធ្វើការនឿយហត់។ បន្ទាប់​ពី​ងូត​ទឹក​ស្អាត ប្រជាជន​ជប៉ុន​មាន​ទម្លាប់​ត្រាំ​ក្នុងអាងទឹក ​បំបាត់ភាព​នឿយ​ហត់​ទាំង​អស់​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ។

យ៉ាង​ណា​មិញ មនុស្សសម័យមុនគ្មានពេលសម្រាកដូច​យើង​ឥឡូវ​នេះទេ។ កន្លែងងូតទឹកសម្រាប់សាមូរ៉ៃមិនមែនជាកន្លែងបន្ធូរអារម្មណ៍នោះ​ទេ ហើយការដែលទៅងូតទឹកក៏អាចប្រឈមនឹងហានិភ័យបាត់បង់អាយុជីវិតផង​ដែរ។

សាមូរ៉ៃមួយចំនួនមិនព្រមងូតទឹកព្រោះខ្លាចស្លាប់។ មូលហេតុ​ដោយសារតែពេលងូតទឹកពួកគេ​អាក្រាត​កាយ​ និងបង្ហាញពីចំណុចខ្សោយ។

ជាធម្មតាសាមូរ៉ៃកាន់ដាវពេលដើរតាមផ្លូវ ប៉ុន្តែមិនអាចយកចូលកន្លែងងូតទឹកបានទេ ដូច្នេះហើយ ពេលងូតទឹកជាពេលដែលសាមូរ៉ៃជួបគ្រោះថ្នាក់បំផុត។

ក្រៅពីនេះ ពេលត្រាំទឹកក្តៅ បន្ធូរអារម្មណ៍អាចបាត់បង់ការប្រុងប្រយ័ត្ន ដូច្នេះសត្រូវជ្រើសយកពេលងូតទឹកដើម្បីធ្វើសកម្មភាព។

ជាក់ស្តែង មានសាមូរ៉ៃជាច្រើនត្រូវសម្លាប់ពេលកំពុងងូតទឹក។ ក្នុងចំណោមនោះ សាមូរ៉ៃ​នៃ​ត្រកូល Minamoto ត្រូវធ្វើ​ឃាតពេលងូតទឹក។

ត្រកូល Minamoto នាំមុខប្រទេសជប៉ុនក្នុងឆ្នាំ ១១៩២ បន្ទាប់ពីប្រយុទ្ធលើសមរភូមិ។ ពួកគេកាន់កាប់តំបន់ដែលសព្វថ្ងៃនេះគឺទីក្រុង Kamakura, Kanagawa ដូច្នេះគ្រប់គ្រងភាគច្រើនតំបន់ខាងលិចប្រទេសជប៉ុន។

ត្រកូលសាមូរ៉ៃដែលពូកែយ៉ាងខ្លាំងក៏បង្ហាញពីភាពទន់ខ្សោយជាច្រើនពេលងូតទឹកដែរ។

នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១២០៤

Yoriie Minamoto ត្រូវគេវាយប្រហារ និងចាក់សម្លាប់ពេល​កំពុង​ងូត​ទឹក​នៅ​ទីសក្ការៈ Izushi, Kanagawa ។

បុគ្គលម្នាក់នេះត្រូវត្រកូលគ្រួសាររបស់ខ្លួនឃុំក្នុងទីសក្ការៈព្រោះតែបាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​បន្តបន្ទាប់។

ជីតា និងពូរបស់បុគ្គលម្នាក់នេះ Minamoto no Yoshitomo និង Minamoto no Tametomo ក៏ស្លាប់ក្នុងអាងទឹកដែរ។

ទោះនៅក្នុងបន្ទប់ទឹកជាកន្លែងដែលងាយបង្ហាញពីចំណុចខ្សោយ ប៉ុន្តែជាសមាជិកគ្រួសារដែលមានឋានៈខ្ពស់ មិនអាចមិនមានអ្នកយាមនោះទេ។

តើនឹងទៅជាយ៉ាងណាបើឃាតករជាសមាជិកគ្រួសារ?

មែន​ហើយ​បន្ទប់​ទឹកជាកន្លែងដែលមានគ្រោះថ្នាក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: