កូនប្រុសវិចិត្រករ Mangaka អាយុ ៦ ឆ្នាំបង្ហាញទេពកោសល្យគូរគំនូរមិនចាញ់ឳពុកទេ
ក្នុងភាសាជប៉ុនមានពាក្យថា “Kaeru no ko wa kaeru” ប្រយោគនេះមានអត្ថន័យស្រដៀងនឹង “ឪពុកខ្លាកូនក៏ខ្លា” ។ ឧទាហរណ៍កូនរបស់វិចិត្រករម្នាក់មានទេពកោសល្យខាងគូររូប ហើយបង្ហាញសមត្ថភាពតាំងពីក្មេង។
Furuya ជាវិចិត្រករ Manga ដែលមានជំនាញ ដោយល្បីជាមួយនឹងសេ៊រីគំនូររន្ធត់គួរឱ្យខ្លាចដូចជា Litchi Hikari Club, Tosho Iinkkai ឬ Lunatic Circus ។ល។
នេះជាស្នាដៃមួយចំនួនដែលនាំមកនូវរចនាប័ទ្មរបស់ Furuya ។
21日札幌サイン会で販売するサイン色紙の一部。
(カラーは70枚描きました)本日20時BASEで整理券販売開始します! pic.twitter.com/exVH85H372
— 古屋兎丸 (@usamarus2001) August 2, 2022
បច្ចុប្បន្នកូនប្រុសរបស់វិចិត្រករ Furuya កំពុងរៀនថ្នាក់បឋមសិក្សាឆ្នាំទី ៦ ប៉ុន្តែអាចបង្ហាញពីទេពកោសល្យសិល្បៈរបស់ខ្លួន។ បច្ចុប្បន្នសាលាកំពុងឈប់សម្រាកវិស្សមកាលរដូវក្តៅ ដូច្នេះហើយប្អូនប្រុសមានពេលគូរ និងបង្ហាញពុកគំនូររបស់ខ្លួន។ គំនូររបស់កូនប្រុសបានធ្វើឱ្យវិចិត្រករ Furuya មានមោទនភាពយ៉ាងខ្លាំង រហូតត្រូវអួតនៅលើ Twitter ។
小6息子の漫画、夏休みになり、ペースアップして40ページまでペン入れ終了。この歳は描いてる間に成長するから以前のページを描き直したりして一歩進んで二歩下がっての繰り返し。
夏休み中にできるかどうか… pic.twitter.com/gBgcs4EqZg
— 古屋兎丸 (@usamarus2001) August 9, 2022
ថ្វីត្បិតតែមានអាយុប្រហែល ១១ ឬ ១២ ឆ្នាំ ប៉ុន្តែក្មេងប្រុសយល់ច្បាស់អំពីបច្ចេកទេសបង្កើតស្រមោល គូររូបរាងមនុស្ស ឬបង្កើតប្រអប់សម្រាប់សន្ទនា ដើម្បីឱ្យអ្នកអានអាចរីករាយនឹងសៀវភៅរឿងដោយគ្មានការរំខាន។ ក្មេងប្រុសមានទេពកោសល្យ និងស្នាដៃដូចជាឳពុករាល់ពេលគូរសត្វចម្លែកគួរអោយខ្លាច អាចនឹងបោះពុម្ពបាន។
ក្រៅពីហ្សែនដូចគ្នា Furuya ក៏បានចែករំលែកថា កូនប្រុសបានហ្វឹកហាត់យ៉ាងច្រើនទើបអាចឈានដល់កម្រិតនេះ។ ប្អូនគូរ ៤០ ទំព័រដំបូងនៃសៀវភៅ Manga ដែលចូលចិត្ត ហើយដោយសារកូនប្រុសនៅតូច កំពុងស្ថិតនៅក្នុងដំណាក់កាលកែលម្អទម្រង់ ប្អូននៅមានទេពកោសល្យជាច្រើនទៀត។ Furuya ក៏បានបន្ថែមថា កូនប្រុសគូរទំព័រដំបូងម្តងហើយម្តងទៀត ប្រហែលជាត្រូវចំណាយពេលយូរជាងនេះ ដើម្បីដាក់បញ្ចូលគ្រប់យ៉ាង។
សរុបទៅ DNA គ្រាន់តែជាផ្នែកមួយ ប៉ុន្តែអ្វីដែលអាចកំណត់វិចិត្រករគឺភាពឧស្សាហ៍ព្យាយាម និងការប្តេជ្ញាចិត្ត។ ទោះបីជាកើត និងធំដឹងក្តីក្នុងបរិយាកាសសិល្បៈក៏ដោយ បើមិនខំប្រឹង និងអនុវត្តជាប្រចាំទេ មិនមានអ្វីមួយអាចធ្វើបានឡើយ។
Sacchan