ក្រោយពេល ៧៧ ឆ្នាំបន្ទាប់ពីគ្រាប់បែកបរមាណូទម្លាក់​មក​លើ​ប្រទេស​ជប៉ុន តើមានអ្វីកើតឡើងនៅថ្ងៃនោះ?

ជារៀងរាល់រដូវក្តៅ ប្រជាជន​ជប៉ុនរំលឹកចងចាំ​សោកនាដកម្ម​គ្រាប់បែក​បរមាណូ​នៅ​ Hiroshima និង Nagasaki បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

ដូចដែលអ្នកបានដឹងមកហើយ គ្រាប់បែកបរមាណូ ឬគ្រាប់បែកនុយក្លេអ៊ែរត្រូវបានទម្លាក់នៅលើទីក្រុងធំរបស់ជប៉ុន​ចំនួន​ពីរ​គឺ Hiroshima និង Nagasaki ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

តើមានរឿងអ្វីកើតឡើងនៅថ្ងៃនោះ?

គម្រោងផលិតគ្រាប់បែកបរមាណូក្រោមផែនការ Manhattan ចេញបញ្ជាទម្លាក់ “គ្រាប់បែកពិសេស” លើទីក្រុងណាមួយដូចជា Hiroshima, Kokura ឬ Nagasaki នៅថ្ងៃទី ៣ ខែសីហាពេលអាកាសធាតុអំណោយផល។ ហេតុ​អ្វីបាន​ជា​ជ្រើស​រើស​ទីក្រុង​ទាំង​នេះ?

នៅពេលនោះទូទាំងប្រទេសជប៉ុន តំបន់ទីក្រុងភាគច្រើនត្រូវបំផ្លិចបំផ្លាញដោយការវាយឆ្មក់តាមអាកាសរបស់យោធាអាមេរិក។ គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​នាពេលនោះចង់ជ្រើសរើស​កន្លែង​ពិសេស​មួយ​សម្រាប់​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរ ដោយ​គិត​ពី​ឥទ្ធិពលបានមកវិញ។ ដូច្នេះ​កន្លែង​ដែល​ដាក់​គោលដៅជា​មូលដ្ឋាន​ដែល​មិន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរពេក។ ក្រៅពីនេះ ក្នុងគម្រោងថែមទាំងមានការណែនាំសង្កេត​ និងកត់ត្រាផលប៉ះពាល់បន្ទាប់​ពី​ទម្លាក់​គ្រាប់​បែក។

សរុបមក ការទម្លាក់គ្រាប់បែកទាំងពីរដងសុទ្ធតែមានលក្ខណៈសាកល្បង។

នៅទីក្រុង Hiroshima គោលដៅគឺកណ្តាលទីក្រុង គ្រាប់បែកផ្ទុះនៅរយៈកម្ពស់ ៦០០ ម៉ែត្រដុតបំផ្លាញទីក្រុង Hiroshima ក្រោម​អណ្តាត​ភ្លើង។

ខណៈពេលគ្រាប់បែកផ្ទុះ រួមជាមួយនឹងពន្លឺចាំងមានវិទ្យុសកម្មក្តៅខ្លាំង។ បន្ទាប់មក រលក​ឆក់​សាយភាយក្លាយទៅ​ជា​ករណី​ផ្ទុះ​ធំ។ ប្រជាជននៅ Hiroshima មិនដឹងថាអាវុធនេះជាអ្វីទេ ដោយហៅបាតុភូតនោះថា “Pika don” ដែល​ជា​ការ​មើលឃើញគ្រាប់បែកផ្ទុះ។

សីតុណ្ហភាព​ក្នុង​តំបន់​ជុំវិញ​កន្លែង​ទម្លាក់​គ្រាប់បែកមានកម្រិតខ្ពស់ដល់ថ្នាក់ដែក​ និង​កញ្ចក់​អាចរលាយ។ ស្បែក​របស់​​មនុស្ស​​នៅ​​ក្នុង​​ផ្ទះ​​ត្រូវ​​កាបូន​​ធ្វើ​​ឲ្យ​ឡើង​​ខ្មៅ​​រហូត​ដល់​ជាលិកា​ខាងក្នុង។

នៅទូទាំងទីក្រុង សាកសពមិនអាចកំណត់អត្តសញ្ញាណ រមួលជ្រួញបង្ហាញពីភាពឈឺចាប់យ៉ាងខ្លាំង។

សូម្បីតែប្រជាជននៅចម្ងាយ ៣,៥ គីឡូម៉ែត្រក៏ត្រូវរលាកពេញខ្លួនដែរ របកស្បែកពីស្មាដល់ខ្នងដៃ ស្បែករលាក យារធ្លាក់ដល់ចុងម្រាមដៃ។ នៅពេលស្រទាប់ស្បែកយារធ្លាក់ជិតដល់ដី ពួកគេភ័យស្លន់ស្លោ ព្យាយាមគេចពីការឈឺចាប់ ក៏ដូចជាសេចក្តីស្លាប់ដែលជិតមកដល់។ ជាការពិតណាស់ ជាមួយនឹងស្ថានភាពនៅពេលនោះ មិនថាឈឺយ៉ាងណាក៏មិន​អាច​រត់​លឿន​បាន​ដែរ ហើយទោះបីជារត់លឿនក៏មិនដឹងថាទៅណា។

ស្រមោលមនុស្សដែលកំពុងបាត់បង់រូបរាងបន្តិចម្តងៗ ដើរតាមដងផ្លូវដូចជាព្រលឹងខ្មោច។

ម្យ៉ាងវិញទៀត វត្ថុ​ធាតុ​បំភាយវិទ្យុសកម្មប្រមូលផ្តុំ ធ្លាក់ចុះដូចជាភ្លៀង។ បង្កឲ្យ​មានភ្លៀងខ្មៅ លទ្ធផលអ្នកដែល​មក​ជួយ​ក្រោយ​គ្រោះ​មហន្តរាយក៏​រង​វិទ្យុសកម្ម​ផងដែរ ដែលបណ្តាលឲ្យ​មានគ្រោះថ្នាក់បន្ទាប់បន្សំ។

រហូតដល់ខែធ្នូ ប្រជាជនចំនួន ១៤០,០០០ ស្លាប់បាត់បង់ជីវិត។

ទោះបីជានៅមានជីវិត ក៏ជនរងគ្រោះដោយសារគ្រាប់បែកបរមាណូនៅតែបន្តទទួលរងការឈឺចាប់ពីការបំពុលវិទ្យុសកម្ម បន្តទៅឲ្យ​មនុស្សជំនាន់ក្រោយ។

ក្រឡេក​មក​មើល​រូបភាព​នេះ​វិញ​ តើអ្នកយល់យ៉ាងណា?

នៅ​លើ​ខ្នងក្មេងប្រុសម្នាក់នេះគឺប្អូនប្រុសដែលបានស្លាប់ទៅហើយ នៅពីមុខកុមារាជាកន្លែងបូជាសព។ បើតាមបរិបទរូបភាព ក្មេងប្រុសឈរតម្រង់ជួរ​រង់ចាំបូជា​សព​ប្អូនប្រុសរបស់ខ្លួន។

ទឹកមុខរបស់ក្មេងប្រុសធ្វើឲ្យ​មនុស្សជាច្រើនឈឺចិត្ត។

ប៉ុន្តែបីថ្ងៃក្រោយមក គ្រាប់បែកមួយផ្សេងទៀតត្រូវបានទម្លាក់លើទីក្រុង Hiroshima ។

ហេតុអ្វីបានជាមានគ្រាប់បែកនេះ?

ដោយសារតែជនជាតិអាមេរិកបានផលិតគ្រាប់បែកបរមាណូពីរប្រភេទ។ ពួកគេចង់សាកល្បងកម្លាំងគ្រាប់បែកទាំង​ពីរ។

គ្រាប់​បែក​ទាំង​ពីរ​នេះ​ត្រូវ​បាន​ទម្លាក់​ក្នុងបរិបទជប៉ុនប្រាកដ​ជា​ចាញ់​សង្គ្រាម។

បន្ទាប់ពីសង្គ្រាមបានបញ្ចប់ យោធាអាមេរិកបានធ្វើការស្ទង់ភ្លាមៗ រឹបអូសឯកសាររបស់ជប៉ុន ក៏ដូចជារូបថត និង​ឯក​សារ​វីដេអូ​ទាំង​អស់​ដើម្បី​​បម្រើ​​គោល​បំណង​ផ្ទាល់​ខ្លួន។

មិននិយាយពីសង្គ្រាម ប៉ុន្តែទង្វើសម្លាប់ប្រជាជនធម្មតាគឺអំពើឃាតកម្ម។ ក្រៅពីនេះ ប្រើគ្រាប់បែកបរមាណូមិនត្រឹមតែសម្លាប់មនុស្ស ថែមទាំងបំផ្លាញធនធានធម្មជាតិ មិនត្រឹមតែប៉ះពាល់មមនុស្សជំនាន់បច្ចុប្បន្ន រួមទាំងមនុស្ស​​ជំនាន់​​ក្រោយ​​ទៀត​​ផង។

សោកនាដកម្មនេះមិនគួរកើតឡើងម្តងទៀតឡើយ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: