ប្តីប្រពន្ធជនជាតិជប៉ុនមួយគូចិញ្ចឹមទន្សាយ ២ ក្បាលឡើងដល់ ២០០ ក្បាលអំឡុងពេល ២ ឆ្នាំ
ក្នុងឆ្នាំ ២០២០ ប្តីប្រពន្ធដែលមានវ័យ ៣០ ឆ្នាំបានទិញទន្សាយមួយគូ។ ពួកគេរស់នៅ Kanagawa ប៉ុន្តែក្រោយមកមួយខែ ចំនួនទន្សាយក្នុងផ្ទះច្រើនឡើងយ៉ាងឆាប់រហ័ស។
ទន្សាយទើបកើតបាន ៤ ខែអាចបង្កើតកូនទៅហើយ ដូច្នេះចំនួនបន្តកើនឡើងជាលំដាប់។ ក្នុងរយៈពេលមិនដល់ ២ ឆ្នាំផ្ទះតូចមួយបានក្លាយជាជម្រករបស់ទន្សាយ ២០០ ក្បាល។
កាលពីថ្ងៃទី ៥ ខែកក្កដា ប្តីប្រពន្ធនេះបានសម្រេចចិត្តទៅប្រឹក្សាយោបល់មជ្ឈមណ្ឌលការពារសត្វមូលដ្ឋាន ប៉ុន្តែត្រូវចំណាយពេលមួយខែទើបអាចជួយសង្គ្រោះសត្វទាំងនេះ។
លទ្ធផលប្រមាណ ១៥០ ក្បាលត្រូវបានក្រុមការពារជួយសង្គ្រោះ ប្រហែល ៦០ ក្បាលកំពុងរស់នៅមជ្ឈមណ្ឌលការពារសត្វ។ បច្ចុប្បន្នការចរចាកំពុងដំណើរការដើម្បីប្រគល់ទន្សាយពេលវាធំល្មម។
បើតាមតំណាងក្រុមការពារសត្វបានអោយដឹង “ប្រសិនបើអ្នកចិញ្ចឹមទន្សាយច្រើន ត្រូវប្រាកដថាអ្នកចិញ្ចឹមពូជតែមួយ។ ម្យ៉ាងទៀត កុំចិញ្ចឹមពួកវាជាមួយគ្នា ត្រូវមើលថែដាច់ដោយឡែក ដើម្បីធានាសុខភាពរបស់ពួកវា” ។
Sacchan