រូបថតអ្នកប្រណាំងជើងចាស់ធ្វើអោយម៉ូតូ Made in Japan ឆ្ពោះទៅកាន់លំដាប់ពិភពលោក

កាលពីខែមីនាឆ្នាំ ២០២២ អតីតអ្នកប្រណាំង Kunimitsu Takahashi បានទទួលមរណភាពនៅអាយុ ៨២ ឆ្នាំ។ 

លោក Kunimitsu ជាអ្នកដែលបានផ្លាស់ប្តូរឧស្សាហកម្មម៉ូតូជប៉ុន។ ប្រសិនបើមិនមានបុគ្គលម្នាក់នេះ ក្រុមហ៊ុន​ផលិត​​ម៉ូតូ​​នៅ​​ប្រទេស​​ជប៉ុន​​នឹង​មិន​អាច​ឈាន​ដល់​កម្រិត​ពិភពលោក​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។

ក្នុងអត្តបទថ្ងៃនេះ យើងនឹងរំលឹកដល់លោក Kunimitsu Takahashi ដោយក្រឡេកមើលស្នាដៃរបស់គាត់។

ប្រសិនបើជិះម៉ូតូអ្នកប្រាកដជាស្គាល់ HONDA ឬមនុស្សជាច្រើនសន្មត​ថា HONDA គឺជាក្រុមហ៊ុនផលិតម៉ូតូ។ ជាការពិតណាស់ ក្រុមហ៊ុន HONDA ជប៉ុនមិនត្រឹមតែផលិតម៉ូតូប៉ុណ្ណោះទេ ថែមទាំងផលិតរថយន្ត យន្តហោះ ប៉ុន្តែ​យាន​ជំនិះ​ដែល​ពួក​គេផលិតដំបូងគឺម៉ូតូ។

Soichiro Honda ជាស្ថាបនិកក្រុមហ៊ុន HONDA ។ ក្រោយសង្គ្រាម តើទិសដៅដំបូងរបស់លោកពេលបង្កើតក្រុមហ៊ុន​ជា​អ្វី? លោកចង់បង្កើតមធ្យោបាយដឹកជញ្ជូនដែលជាកម្មសិទ្ធិឯកជន ព្រោះវាងាយស្រួលលក់។

នៅ​ពេល​នោះ កម្រមានបុគ្គលទិញ​រថយន្ត ឬ​ម៉ូតូ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួនណាស់។

ខណៈពេលនឹងលោក Soichiro ផ្តើមគំនិតភ្ជាប់ម៉ាសុីនទៅលើកង់ទំនើប។ ផលិតផលសម្រេចជាមួយនឹងម៉ាស៊ីនដែលកងទ័ពជប៉ុនដាក់ចេញពីមុន។ បន្ទាប់មកនៅពេលដែលចំនួនម៉ាស៊ីនអស់ ក្រុមហ៊ុនត្រូវគិតពីការរចនា និងផលិតដោយខ្លួនឯងតាមតម្រូវការ។

ទោះជាយ៉ាងណា ពីមួយថ្ងៃទៅមួយថ្ងៃតម្រូវការម៉ាស៊ីនកាន់តែខ្លាំងឡើង។ ប៉ុន្តែប្រសិនបើ​ម៉ាស៊ីនខ្លាំង​ជាងមុន តួ​រថយន្ត​ទ្រាំ​មិន​បាន ដូច្នេះត្រូវរចនាឡើងវិញ។

ហេតុ​ដូច្នេះ HONDA ចាំបាច់ត្រូវមានការរចនាដោយឡែករបស់ខ្លួន។

ក្នុងឆ្នាំ ១៩៥០ HONDA ចូលរួមការប្រណាំងម៉ូតូលំដាប់លេខមួយលើពិភពលោក Isle of Man TT ។ ទោះបីជាលទ្ធផល​មិនដូចការរំពឹងទុកក៏ដោយ ប៉ុន្តែលោក Soichiro ចូលរួមយ៉ាងយកចិត្តទុកដាក់ ដូច្នេះហើយ ទាំងរថយន្ត និងម៉ូតូ HONDA សុទ្ធតែនៅក្នុងលំដាប់កំពូល។

ពេលនោះលោក Kunimitsu អាយុ ១៨ ឆ្នាំបានឈ្នះការប្រណាំងម៉ូតូដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ១៩៥៨ ។ នោះ​ក៏​ជា​ពេល​ដែល “រឿងព្រេងរបស់ Kuni-san” ចាប់ផ្តើមផងដែរ។

នៅឆ្នាំបន្ទាប់គាត់ក៏បានយកឈ្នះការប្រណាំងមួយទៀត។ ហេតុនេះបានជា HONDA ជ្រើសរើសគាត់ ហើយចាប់ពីពេល​នោះ​ជីវិត​របស់គាត់ឈានទៅដល់ដំណាក់កាលមួយថ្មី។

មិនយូរប៉ុន្មាន គាត់បានឈ្នះការប្រណាំងដែលធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ខាងលិច។

មូលហេតុដែលលោក Kunimitsu ក្លាយជាពន្លឺសម្រាប់ប្រទេសជប៉ុន ដោយសារតែគាត់ជាអ្នកប្រណាំងជនជាតិជប៉ុន យក​ឈ្នះ​លើ​ឆាក​ពិភព​លោក​ដោយម៉ូតូប្រណាំងជប៉ុន។

ព័ត៌មាននិយាយពីអ្នកប្រណាំងនាំ​មក​នូវ​ពន្លឺ​ថ្មី​មួយ​ដល់​ប្រទេស​ជប៉ុន ដែល​ងងឹតសូន្យ និង​ធ្លាក់​ចុះ​បន្ទាប់​ពី​សង្គ្រាម។

នៅពេលនោះ មនុស្សជាច្រើនគិតថារបស់របរ MADE IN JAPAN គ្មានប្រយោជន៍ ងាយខូច។ ប៉ុន្តែលោក Kunimitsu និង HONDA បាន​បង្ហាញភាពផ្ទុយគ្នា។

ដោយសារភាពពេញនិយមរបស់ HONDA ក្រុមហ៊ុនផលិតម៉ូតូជាច្រើនផ្សេងទៀតត្រូវបានបង្កើតឡើង មានបំណង​យក​ឈ្នះ​ក្រុម​ហ៊ុន HONDA ។ ដោយ​ផ្អែកលើកម្លាំងចិត្តដំបូងនេះទើបយើងមាន YAMAHA, KAWASAKI, SUZUKI,… បច្ចុប្បន្ន​​ឈ្មោះ​ទាំង​នេះ​សុទ្ធតែជាប់លំដាប់​ពិភព​លោក។

ពេលរំលឹកដល់ម៉ូតូជប៉ុនអ្នកប្រាកដជាគិតភ្លាមថាវាធន់ មិនងាយខូត។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងថាគំនិត​នេះ​ពឹង​លើ​អ្នក​ប្រណាំង Kunimitsu Takahashi នោះ​ទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: