ពាក្យចចាមអារ៉ាមដ៏គួរឲ្យខ្លាចបំផុត “ដាវបិសាច” Murasame មានពិតឬយ៉ាងណា?
ស្មារតីសាមូរ៉ៃជប៉ុនស្ថិតនៅលើដាវ Katana ដែលគេតែងតែយកតាមខ្លួន ហើយក៏ជាមោទនភាពរបស់អ្នកក្បាច់គុនផងដែរ។ មិនត្រឹមតែមានអត្តន័យ គុណភាពដាវក៏ត្រូវបានលត់យ៉ាងល្អ ដូច្នេះអ្នកលត់ដាវជើងចាស់ត្រូវបង្ហាញខ្លួន។
ដាវ Murasame ក៏ជាស្នាដៃរបស់អ្នកលត់ដាវល្បីឈ្មោះម្នាក់ផងដែរ។
នៅពេលដកដាវចេញ ប្រៀបដូចជាមានអ័ព្ទសាយភាយ
ប្រដូចទៅនឹង “ដាវបិសាច” ដែលធ្វើឲ្យមនុស្សជាច្រើនញញើត
បើអ្នកកាន់ដាវជាមនុស្សស្រេកឃ្លានឈាម នោះដាវនឹងកាន់តែសើម
ពេលលើកដាវ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងចុងដាវ។
ការពណ៌នាដាវនេះពិតជាគួរឲ្យខ្លាចណាស់ អ្នកប្រហែលជាធ្លាប់បានឮហើយ ព្រោះវាតែងតែបង្ហាញខ្លួនក្នុងចំណងជើងហ្គេមល្បីៗជាច្រើនផងដែរ។
ទោះជាយ៉ាងណា ដាវបែបនេះ (ដូចដែលបានពណ៌នា) មានពិតដែរអត់? ជាការពិតណាស់ មិនមាននោះទេ។
ដាវបែបនេះមានតែនៅក្នុងរឿងព្រេង Nanso Satomi Hakkende ដែលមានឈ្មោះថា Murasamemaru ។
យ៉ាងណាមិញ មូលហេតុដែល Murasame ធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាច។
តាមពិតទៅមានដាវមួយឈ្មោះថា Murasame ប៉ុន្តែដាវ Murasame ត្រូវបានផលិតយ៉ាងច្រើន។
ដាវត្រូវបានបង្កើតឡើងនៅសម័យ Muromachi មានរូបរាងមុតស្រួច។ ទោះជាយ៉ាងណា នេះមិនមែនជាដាវកម្រនោះទេ វាត្រូវបានគេប្រើច្រើន ហើយផលិតយ៉ាងច្រើនផងដែរ។ ហេតុអ្វីបានជាដាវដែលផលិតចំនួនច្រើនមានពាក្យចចាមអារ៉ាមថា “ដាវបិសាច” ?
ដោយសារតែឈ្មោះបណ្តាលឲ្យយល់ច្រឡំ។ ក្រៅពី Murasame មានដាវមួយផ្សេងទៀតឈ្មោះថា Muramasa ។
ដាវ Muramasa ត្រូវបានលត់ដើម្បីដាក់បណ្តាសាត្រកូល Tokugawa Ieyasu ជាអ្នកបង្រួបបង្រួមប្រទេសជប៉ុន ដោយបញ្ចប់យុគសម័យសាមូរ៉ៃ។ ជីតារបស់ Ieyasu ត្រូវសម្លាប់ដោយដាវ Muramasa ។ ចំណែក Ieyasu ក៏ត្រូវរងរបួសដោយដាវតូចជាងហៅថា Wakizashi ជាកម្មសិទ្ធិរបស់ឪពុក Ieyasu បង្ករបួស។ ម្យ៉ាងវិញទៀត Muramasa គឺជាដាវដែលបានកាត់ក្បាលកូនប្រុសច្បងរបស់ Ieyasu ពេលដែលបុគ្គលម្នាក់នេះធ្វើពិធី Seppuku (វះពោះធ្វើអត្តឃាត) ។
ដូច្នេះហើយ ដាវបានបញ្ចប់គ្រួសារ Tokugawa ។
រូបខាងលើគឺដាវ Muramasa ។ ឈ្មោះទាំងពីរមានលក្ខណៈស្រដៀងគ្នា ធ្វើឲ្យមានការយល់ច្រឡំ។
ថ្វីត្បិតតែ រឿងរ៉ាវដាវទាំងពីរគ្មានអ្វីល្អក៏ដោយ ប៉ុន្តែមិនអាចបដិសេធទេថា “ដាវបិសាច” ព្រោះតែវាមានភាពមុតស្រួចខ្លាំង ហើយត្រូវបានលត់ដោយស្នាដៃដ៏ប៉ិនប្រសប់របស់ជាងដែកជំនាញ។
Kengo Abe