តើ​សេដ្ឋកិច្ច​ជប៉ុន​អាចស្តារឡើងវិញដោយផ្អែកលើការផលិតវត្ថុពាក់​កណ្តាល​ចម្លង​ដែរទេ?

វិបតិ្តកូវីដ ១៩ សង្គ្រាម និងការប្រឈមមុខដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិក។ល។ មូលហេតុ​ដោយសារកង្វះ​ខាត​វត្ថុ​ពាក់​កណ្តាល​ចម្លង (Semiconductor) ។

វត្ថុពាក់កណ្តាលចម្លងជាចំណែកក្នុងឧបករណ៍អេឡិចត្រូនិក។ មូលហេតុ​អ្នកមិនអាចទិញ PlayStation 5 ព្រោះតែ​ផលិត​​មិន​​ទាន់​តម្រូវ​​ការ​ ដោយសារកង្វះខាតវត្ថុពាក់កណ្តាលចម្លង។

មិន​ត្រឹម​តែ​ផលិត​កុំព្យូទ័រ និងឧបករណ៍ប្រើប្រាស់ សូម្បីតែវិស័យផលិតរថយន្តក៏​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ផង​ដែរ។

ក្នុង​បរិបទ​នេះ ជប៉ុន និង​អាមេរិក​កំពុងឆ្ពោះទៅរកការផលិតវត្ថុពាក់កណ្តាលចម្លងចំនួនច្រើន។

កាលពីមុន ជប៉ុនធ្លាប់ជាប្រទេសផលិតវត្ថុពាក់កណ្តាលចម្លងជាងពាក់កណ្តាលលើពិភពលោក។ ទោះជាយ៉ាងណា ដើម្បី​ប្រកួត​ប្រជែង​តម្លៃ ជប៉ុនត្រូវប្រគល់អោយប្រទេសផ្សេងទៀត ហើយនៅឆ្នាំ ២០១៩ ចំណែកទីផ្សារពិភពលោកបានធ្លាក់ចុះមកត្រឹម ១០% ។ ការផលិតវត្ថុពាក់កណ្តាលចម្លងត្រូវការម៉ាស៊ីន និងសារធាតុគីមីពិសេស ហើយទោះ​បី​ជា​ជប៉ុន​នៅ​តែ​ជាប្រទេសនាំមុខគេក្នុងការផលិតវត្ថុពាក់កណ្តាលចម្លង ប៉ុន្តែទន្ទឹមនឹងនេះមានរឿងគួរអោយ​សោក​ស្តាយ​មួយ​ចំនួន។

ឆ្លើយតបនឹងបញ្ហានេះ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ រដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាមេរិកបានប្រកាស​ថា​ពួក​គេ​នឹង​រួម​គ្នា​ផលិតវត្ថុពាក់​កណ្តាល​ចម្លង​ជំនាន់​ក្រោយបំផុត។ គោលបំណងដើម្បីបំបែកការប្រមូលផ្តុំភាគច្រើននៅ​តៃ​វ៉ាន់​បច្ចុប្បន្ន។

ទោះជាយ៉ាងណា ដោយសារតែឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងជាប់គាំងអស់រយៈពេលយូរ ដូច្នេះ​ការ​ទទួល​បាន​បច្ចេកវិទ្យាចុង​ក្រោយមិន​គ្រប់គ្រាន់​នោះទេ។ តាមការប៉ាន់ប្រមាណ ដើម្បីស្តារវិស័យនេះត្រូវវិនិយោគរហូតដល់ ១ ម៉ឺនកោដិយ៉េនក្នុងអំឡុងពេល ១០ ឆ្នាំ។

ស្រប​តាមនិន្នាការ​ខាង​លើ​នេះ ក្រុមហ៊ុន​ឯកជន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ផ្លាស់​ប្តូរ។ Sony និង Denso (ក្រោម Toyota) សម្រេច​ចិត្ត​វិនិយោគ​ជាង ៤ រយកោដិយ៉េនចូល TSMC នៅតៃវ៉ាន់ ហើយយល់ព្រមសាងសង់រោងចក្រផលិត​នៅ​ប្រទេស​ជប៉ុន។ រដ្ឋាភិបាលជប៉ុនក៏បានយល់ព្រមផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤៧៦ កោដិយ៉េនដល់គម្រោងនេះ មើលទៅដូចជាទ្រង់ទ្រាយធំ។

ក្រុមហ៊ុនមួយនៅ Mie ក៏បានចាប់ផ្តើមសាងសង់រោងចក្រផលិតជាមួយនឹង Wstern Digital របស់សហរដ្ឋ​អាមេរិក ហើយ​គ្រោង​នឹង​ដំណើរ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ២០២២ ។ ចំពោះគម្រោងនេះ រដ្ឋាភិបាល​ជប៉ុន​នឹង​ឧបត្ថម្ភ​ចំនួន ៩២,៩ កោដិ​យ៉េន។

អាស្រ័យហេតុនេះ អាចមើលឃើញយ៉ាងច្បាស់ថា រដ្ឋាភិបាលកំពុងធ្វើការជាមួយក្រុមហ៊ុនឯកជន ផ្តោតលើចំណុចជា​ច្រើន​ដើម្បី​វិស័យ​ផលិត​វត្ថុ​ពាក់​កណ្តាល​ចម្លង។

តើនេះអាចជាកត្តាស្តារ​សេដ្ឋកិច្ច​ជប៉ុន​បច្ចុប្បន្ន​ដែរ​ឬ​ទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: