ហេតុ​អ្វីបានជាគេហៅថាតំបន់ Ginza ? ប្រភពដើមឈ្មោះ Ginza

Ginza ជាតំបន់ដែលថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន។ ពេលរំលឹកដល់ Ginza គ្រប់គ្នាប្រាកដជាភ្ញាក់ផ្អើល។

នៅទីនេះប្រមូលផ្តុំម៉ាកយីហោប្រណិតៗជាច្រើនទូទាំងពិពភលោក ដូចជាការទទួលទានអាហារ ដើរទិញទំនិញជា​ដើម។ ប្រសិន​បើ Shibuya ប្រមូលផ្តុំដោយយុវវ័យ ចំណែកឯ Ginza ជាកន្លែងសម្រាប់សុភាពបុរស សុភាពនារីដែល​មាន​ភាព​ជោគ​ជ័យ។

ប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីបានជា Ginza មានឈ្មោះថា Ginza ដែរទេ?

អក្សរ Gin (銀) ក្នុង Ginza មានន័យថា “ប្រាក់” តើអ្នកឆ្ងល់ទេថាហេតុអ្វីមិនមែន Kin (金) – មាស? 

ក្រៅពីនេះ មានកន្លែងជាច្រើនទៀតក្នុងឈ្មោះមានអក្សរ Ginza ឧទាហរណ៍ Tokyo មាន Togoshi Ginza នៅ Togoshi ។

ចូរយើងស្វែងយល់អំពីប្រភពដើមឈ្មោះ Ginza នេះ។

ការិយាល័យរដ្ឋាភិបាល Ginza (សរសេរកាត់ Ginza) កន្លែងបោះពុម្ពក្រដាសប្រាក់រដ្ឋ ដែលជាប្រភពដើមឈ្មោះ Ginza នេះ។

Ginza ត្រូវបានសាងសង់ដំបូងនៅសម័យ Edo ដែលឥឡូវនេះគឺ Fushimi នៅ Kyoto ។ ចាប់ពីពេលនោះមក Ginza ក៏​មាន​វត្ត​មាន​តាម​មូល​ដ្ឋានដូចជា Sunpu នៅ Shizuoka ឬ Nagasaki ។

នៅឆ្នាំ ១៦១២ Ginza នៅ Sunpu បានផ្លាស់ទៅ Edo ដែលឥឡូវនេះគឺ Tokyo ។ នោះគឺ Ginza 2-chome សព្វថ្ងៃ។

ដោយសារកន្លែងនេះដំបូងផលិតប្រាក់ ដូច្នេះ Ginza ពេលនោះគេហៅថា “ទីក្រុងប្តូរប្រាក់ថ្មី” ។ ចាប់តាំងពីពេលនោះ​មក Ginza ផ្សារ​ភ្ជាប់​ជាមួយនឹងសេដ្ឋកិច្ច។

បន្ទាប់មក Ginza ប្តូរទៅកន្លែងមួយផ្សេងទៀតក្នុងឆ្នាំ ១៨០០ ប៉ុន្តែទោះជាផ្លាស់ទៅណាក៏ដោយ ប្រភពដើមឈ្មោះ Ginza នៅ​តែ​រក្សា​ដដែល​រហូតមកដល់សព្វថ្ងៃនេះ។

តាំងពីពេលនោះមក Ginza មានសភាពអ៊ូអរ ប្រមូលផ្តុំដោយឈ្មួញ។ យ៉ាងណាមិញ កន្លែងនេះធ្លាប់កើតមានករណី​ឆេះ​​ពីរ​​ដង​​ផង​​ដែរ។

ពិសេសករណីអគ្គីភ័យក្នុងឆ្នាំ ១៨៧២ តំបន់ Ginza ទាំងមូលត្រូវដុតបំផ្លាញស្ទើរតែទាំងស្រុង។ ទោះជាយ៉ាងណា នោះ​ក៏​ជា​ឳកាស​មួយ​ដែរ ក្រោយករណីឆេះ Ginza ហាក់ដូចជាផ្លាស់ប្តូរ ពីតំបន់ដែលមានស្ថាបត្យកម្មប្រពៃណីប្រែក្លាយទៅជាអគារបែបលោកខាងលិច ជាមួយនឹងរចនាសម្ព័ន្ធការពារអគ្គីភ័យ។ ទោះជាយ៉ាងណា គ្រោះមហន្តរាយកើត​ឡើង​​បន្ត​​បន្ទាប់ ក្រោយពេលរញ្ជួយដីធ្ងន់ធ្ងរនៅ Kanto តំបន់ Ginza ត្រូវប្រឈមនឹងការវាយឆ្មក់តាមអាកាស​អំឡុង​​ពេល​​សង្រ្គាម។

ទោះបីជាមានការខូចខាតធ្ងន់ធ្ងរ Ginza នៅតែស្តារឡើងវិញ។

ដូច្នេះក្រៅពីទិដ្ឋភាព Ginza លេចធ្លោដូចសព្វថ្ងៃ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាចាត់ទុក Ginza ជានិមិត្តរូបនៃប្រទេស​ជប៉ុន​រឹង​មាំ ដែល​តែង​តែ​ក្រោក​ឡើង​បន្ទាប់ពីការដួលរលំម្តងៗ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: