ច្បាប់ការពារតារាសម្តែងភាពយន្តមនុស្សធំ (AV) ជប៉ុនក្លាយជាបន្ទុករារាំងពួកគេក្នុងការថតរឿង
វិស័យភាពយន្តមនុស្សធំ (AV) ជប៉ុនល្បីទូទាំងពិភពលោក។ អ្នកខ្លះចូលចិត្ត អ្នកខ្លះស្អប់ ដោយផ្ទាល់ខ្ញុំក៏មិនអាចវាយតម្លៃថាវិជ្ជមាន ឬអវិជ្ជមានទេ។
ទោះជាយ៉ាងណា មិនអាចបដិសេធកម្រិតចាក់ផ្សាយវីដេអូមនុស្សធំប្រហែលប្រៀបស្មើ Anime ។ ព្រោះតែខ្លឹមសារវីដេអូមានលក្ខណៈមិនល្អ សកម្មភាពខ្លះថែមទាំងបំពានច្បាប់ ដូច្នេះដើម្បីការពារតួអង្គដែលសម្តែងក្នុងវីដេអូ ច្បាប់ថ្មីត្រូវបានអនុម័ត។
យ៉ាងណាមិញ លទ្ធផលច្បាប់ថ្មីធ្វើអោយតារាស្រី AV ធ្លាក់ក្នុងស្ថានភាពឆ្គាំឆ្គង។
លក្ខន្តិកៈនេះគេហៅថាច្បាប់ការពារការខូចខាត និងសង្រ្គោះតារាសម្តែង ជាទូទៅហៅថាច្បាប់ថ្មី AV ដែលចូលជាធរមានកាលពីខែមិថុនា ឆ្នាំ ២០២២ ។ បើតាមច្បាប់នេះត្រូវបានចងក្រងឡើងដើម្បីការពារតារាសម្តែងស្រីដែលបង្ហាញខ្លួនក្នុងវីដេអូមនុស្សធំ។ ទោះជាយ៉ាងណា បុគ្គលដែលច្បាប់ការពារជាអ្នកធ្វើយុទ្ធនាការចុះហត្ថលេខាប្រឆាំងនឹងច្បាប់។ ម្នាក់ក្នុងចំនោមនោះគឺតារាសម្តែងស្រី Amatsuka Moe ។
តាមច្បាប់ថ្មី ដើម្បីកុំអោយភាគីទាំងពីរចុះកិច្ចសន្យាប្រញាប់ប្រញាល់ពេក បន្ទាប់មកថតរឿង ក៏ដូចជាមិនចាំបាច់ចូលរួមសម្តែងឈុតឆាកមិនមានអំឡុងពេលចរចាដំបូងវាងភាគីទាំងពីរ បទប្បញ្ញត្តិមួយចំនួនត្រូវបានបង្កើតក្នុងច្បាប់ ប៉ុន្តែដោយមើលមិនឃើញ ច្បាប់ទាំងនេះរារាំងការងាររបស់តួសម្តែងភាពយន្តមនុស្សធំ។
ច្បាប់នេះក៏អនុវត្តចំពោះតួសម្តែងប្រុសផងដែរ។
ឧទាហរណ៍ ប្រសិនបើតួប្រុសធ្លាក់ក្នុងស្ថានភាពប៉ះពាល់អ្នកឆ្លងជំងឺកូវីដ ១៩ មិនអាចចូលរួមសម្តែងរឿងនឹងធ្វើឱ្យកិច្ចសន្យាត្រូវកែប្រែ។
បើទោះបីជាត្រូវជ្រើសរើសតួសម្តែងថ្មី កិច្ចសន្យនៅតែត្រូវកែប្រែ ហើយក្នុងអំឡុងពេលមួយខែក្រោយមក តារាសម្តែងមិនអាចចូលរួមថតរឿងឡើយ។
សរុបទៅ ដូចជាត្រូវហាមមិនអោយសម្តែងមួយខែអញ្ចឹង។ ក្រោយពេលរង់ចាំ ១ ខែ ប្រសិនបើបន្តប៉ះពាល់អ្នកឆ្លងជំងឺកូវីដ ១៩ នោះបន្តមិនអាចថតរឿង។ ក្នុងករណីមិនបានថតរឿង ត្រឹមតែតារាសម្ដែង សូម្បីតែអ្នកថតរឿង អ្នកផាត់មុខក៏មិនមានចំណូលដែរ។
ក្រៅពីនេះ ថែមទាំងមានបទប្បញ្ញត្តិមិនអោយប្រកាសភាពយន្តក្នុងអំឡុងពេល ៤ ខែបន្ទាប់ពីបញ្ចប់ការសម្តែង។ សម្រាប់តារាស្រីដែលចង់រកប្រាក់ទាន់នៅក្មេង រយៈពេលរង់ចាំដូចជាការដាក់ទណ្ឌកម្ម ហើយអំឡុងពេល ៤ ខែនោះមិនមានប្រាក់ខែទេ។
ច្បាប់ទូទាត់ប្រាក់សម្រាប់តារាសម្ដែងក៏តឹងរ៉ឹងណាស់ដែរ។
ច្បាប់បង្កើតឡើងដើម្បីការពារតារាសម្ដែង ប៉ុន្តែបែរជាបង្កបញ្ហាដល់តារាសម្ដែងទៅវិញ។
តាមការរំពឹងទុករដូវស្លឹកឈើជ្រុះឆ្នាំនេះ ចំនួនភាពយន្តមនុស្សធំនៅជប៉ុននឹងធ្លាក់ចុះគួរឱ្យកត់សម្គាល់។
Kengo Abe