បង្អែមជប៉ុនថ្មីទៀតហើយមើលទៅដូចពងខ្យងមាស
នៅពេលអ្នកក្រឡេកមើលម៉ឺនុយបង្អែម Starbucks ជប៉ុននាពេលនេះ យើងនឹងមើលឃើញបង្អែមចម្លែកមួយមុខមានឈ្មោះថា Blueberry Cocoa Cream Pie ។ បង្អែមនេះរួមមានសូកូឡាគុជដាក់ជាមួយម្សៅស្ត្របឺរី និងក្រែមប៊្លូបឺរី សំបកនំកាកាវ ជាមួយនឹងរសជាតិបឺរីស្រួយឆ្ងាញ់។
ស្តាប់ទៅដូចជាឆ្ងាញ់ ប៉ុន្តែបង្អែមមើលទៅមិនទំនងសោះ បើនិយាយតាមត្រង់មើលទៅមិនដូចរបស់អាចញ៉ាំបាននោះទេ។
សាកមើលថាឆ្ងាញ់អត់…
មើលយ៉ាងណាក៏ឃើញថាគួរឱ្យខ្ពើមដែរ។
ពេលក្រឡេកមើលនំនេះរំលឹកដល់ចំណុចពីរ ហើយចំណុចទាំងពីរទំនងមិនឆ្ងាញ់ទាល់តែសោះ។ ចំណុចទី ១ ដូចពងខ្យងមាស មិនត្រឹមតែមិនស្អាត ថែមទាំងពុលខ្លាំងទៀតផង។
ចំណុចទី ២ ទាក់ទងទៅនឹងខ្សែភាពយន្ត Ghibli នោះគឺ Ohmu ដែលជាសត្វល្អិតយក្សក្នុង “Nausicaa of the Valley of the Wind” ។
ម្យ៉ាងវិញទៀត meme នេះថែមទាំងអាចបញ្ចេញពន្លឺទៀតផង។
ទោះជាយ៉ាងណា រូបរាងបង្អែមមិនពាក់ព័ន្ធនឹងរសជាតិនោះទេ។ មនុស្សជាច្រើនធ្លាប់ភ្លក់ ហើយបញ្ជាក់ថាឆ្ងាញ់ សំបកកាកាវស្រួយ គួបផ្សំជាស្នូលនំទន់ល្មើយ។
តើអ្នកចង់ភ្លក់ដែរទេ?
Sacchan