បុរសជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទលួចតាមដាននារីម្នាក់ ឆ្លៀតឱកាសដាក់ GPS ដើម្បីស្វែងរកអាសយដ្ឋានថ្មីរបស់ជនរងគ្រោះ

ប៉ូលិស Sagamihara ខេត្ត Kanagawa កន្លងទៅនេះបានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថាបានបំពានច្បាប់​ហាម​តាមដាន​ដោយប្រើឧបករណ៍កំណត់ទីតាំង GPS ក៏ដូចជាសេវាកម្មដឹកជញ្ជូនដោយស្វ័យប្រវត្តិ ដើម្បីស្វែងរក​អាសយ​ដ្ឋាន​ផ្ទះ​ថ្មី​របស់​ជន​រង​គ្រោះ។

បើតាមព័ត៌មានពីប៉ូលិស ជនសង្ស័យឈ្មោះ Atsuyoshi Kono ជាបុគ្គលិកការិយាល័យបានសារភាពចំពោះការ​ចោទ​ប្រកាន់។

Kono និង​ស្ត្រី​ម្នាក់​ទៀត​បាន​ចុះ​ឈ្មោះ​ចូល​រៀននៅ​សកលវិទ្យាល័យ​តូក្យូ​កាល​ពី​បួន​ឆ្នាំ​មុន។ សក្ខីកម្ម​របស់​ជន​រង​គ្រោះ​​បង្ហាញ​​ថា ជននេះរកវិធីតាមនាង។

នៅឆ្នាំ ២០២០ Kono បានផ្លាស់ទីលំនៅថ្មី ជិតផ្ទះជនរងគ្រោះនៅ Sagamihara ។ ប៉ូលិស​បាន​ស៊ើបអង្កេតឃើញថា ជននេះលួចលាក់នៅជុំវិញតំបន់ជនរងគ្រោះ (បច្ចុប្បន្ន​ជា​បុគ្គលិក​ការិយាល័យ​អាយុ​ប្រហែល​ ៣០ ​ឆ្នាំ) ចូលនៅកាល​ពី​ចុង​ខែ​មករា​ឆ្នាំ​នេះ បន្ទាប់មកបានរកឃើញអាសយដ្ឋានផ្ទះរបស់នាង។

នៅពេលដែលជនរងគ្រោះផ្លាស់ទីលំនៅថ្មីកាលពីខែកុម្ភៈ Kono ប្រើសេវាកម្មបញ្ជូនបន្តសំបុត្រដើម្បីស្វែងរក​អាសយ​ដ្ឋាន​ថ្មី។

ជនសង្ស័យ Kono ដាក់ឧបករណ៍តាមដាន GPS ក្នុងថង់ចងមានខ្សែដែលបានរកឃើញនៅកន្លែងចាក់សំរាមផ្ទះនាង ដោយផ្ញើបញ្ជូនត្រឡប់ទៅទីតាំងដើមរបស់នាងវិញ ប្រើសេវាកម្មដឹកជញ្ជូនដោយស្វ័យប្រវត្តិដើម្បីស្វែងរក​អាសយ​ដ្ឋាន​ថ្មី។ ជន​រង​គ្រោះ​បន្ទាប់​ពីរកឃើញឧបករណ៍កំណត់ទីតាំង GPS ក្នុងស្រោមសំបុត្របានរាយការណ៍ទៅប៉ូលិស។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: