ប៉ូលិសម្នាក់ត្រូវចាប់ខ្លួនព្រោះផ្លោះរបងចូលក្រុមហ៊ុនគេ ដោយស្មានថាជាផ្ទះខ្លួនក្នុងស្ថានភាពស្រវឹង

នៅព្រឹកថ្ងៃទី ៧ ខែសីហា ប៉ូលិសម្នាក់នៅ Osaka ត្រូវចាប់ខ្លួនពីបទលួចចូលមជ្ឈមណ្ឌលចែកចាយទំនិញក្នុងស្ថានភាពស្រវឹងស្រា។

មន្រ្តីប៉ូលិសអាយុ ២២ ឆ្នាំរូបនេះមកពីស្ថានីយ៍ប៉ូលិស Takatsuki ផ្លោះរបងកម្ពស់ប្រហែល ៣ ម៉ែត្រចូលក្រុមហ៊ុន សង្ស័យ​ថា​ចូល​ដោយ​ខុស​ច្បាប់។ បន្ទាប់មកឧបករណ៍រោទិ៍ដំណើរការ ប៉ូលិសត្រូវចាប់ខ្លួន ហើយទទួលយកការចោទប្រកាន់​ទាំង​អស់​ក្នុង​អំឡុង​ពេល​សាក​សួរ។

នៅ​យប់​ថ្ងៃ​ទី ៦ គាត់ផឹកស្រានៅបារ ចម្លើយលម្អិតគឺថា “ខ្ញុំ​ស្រវឹង​ហើយ​មិន​​ចាំ​អ្វី​សោះ។ ខ្ញុំស្មានតែផ្ទះរបស់ខ្លួន” ។

ប៉ូលិស Osaka មានប្រសាសន៍ថា “យើងសូមអភ័យទោសចំពោះអ្នកដែលពាក់ព័ន្ធ ហើយនឹងចាត់វិធានការយ៉ាង​តឹង​​រ៉ឹង​​ដោយ​​ផ្អែក​​លើ​លទ្ធផល​ស៊ើប​អង្កេត” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: