ក្នុងបរិបទឧស្សាហកម្មកាមេរ៉ាឌីជីថល តើនឹងមានអ្វីកើតឡើងចំពោះក្រុមហ៊ុនផលិតកាមេរ៉ាជប៉ុន?
នៅពេលធ្វើដំណើរកំសាន្តអ្វីដែលអ្នកមិនគួរភ្លេចគឺកាមេរ៉ា។ កាលពីមុន យើងប្រើកាមេរ៉ាហ្វីល បន្ទាប់មកប្តូរទៅកាមេរ៉ាឌីជីថល ដែលអនុញ្ញាតឱ្យអ្នកមើលឃើញរូបភាពទើបតែថតភ្លាមៗ។ ទោះជាយ៉ាងណា ដោយសារការវិវត្តន៍របស់ស្មាតហ្វូន ផ្តល់មុខងារងាយស្រួល ដូច្នេះមនុស្សជាច្រើនប្រើតែទូរស័ព្ទដៃ។
ក្នុងបរិបទដែលមនុស្សកាន់តែច្រើនឡើងៗលែងមានអារម្មណ៍ថាកាមេរ៉ាសំខាន់ដូចមុន តើក្រុមហ៊ុនផលិតកាមេរ៉ាធំរបស់ជប៉ុននឹងទៅជាយ៉ាងណា? ម៉ាកមួយចំនួនដែលប្រហែលអ្នករាល់គ្នាស្គាល់ដូចជា Canon, Nikon ក្រៅពីនេះក៏មានក្រុមហ៊ុន Sony ទិញយកដូចជា Konica Minolta, Olympus ។ល។ Panasonic ដែលជាក្រុមហ៊ុនបង្កើតម៉ាក LUMIX ក៏មានផលិតផលកាមេរ៉ាផងដែរ។ ជាការពិតណាស់ មិនអាចរំលង Fuji Film ដែលជាផលិតករភាពយន្តទេ។
ពេលរំលឹកពីកាមេរ៉ាគេតែងតែគិតដល់ប្រទេសជប៉ុន ប៉ុន្តែនៅពេលដែលមុខងារពិសេសរបស់ស្មាតហ្វូនកាន់តែប្រសើរឡើង តម្រូវការកាមេរ៉ាក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំង។ បើប្រៀបទៅនឹងសម័យកាលកាមេរ៉ាឌីជីថលខ្នាតតូចពេញនិយម ទំហំទីផ្សារសព្វថ្ងៃមានត្រឹមតែ ៣% ប៉ុណ្ណោះ។
ក្រុមហ៊ុន Panasonic និង Nikon បានបញ្ចប់ការផលិតកាមេរ៉ាឌីជីថលខ្នាតតូច ហើយឥឡូវនេះកំពុងប្តូរទៅកាមេរ៉ា Mirrorless អាជីពតម្លៃខ្ពស់។
បច្ចុប្បន្ននេះ កាមេរ៉ាសម្រាប់អ្នកអាជីពកំពុងស្ថិតក្រោមការផ្លាស់ប្តូរ ប្តូរពី SLR Camera ទៅកាមេរ៉ា Mirrorless ។
ដោយសារតែតម្រូវការប្តូរកាមេរ៉ាថ្មីច្រើន ដូច្នេះខ្ញុំគិតថាផលិតផលនេះអាចលក់បាន។ កាលពីឆ្នាំមុន ដោយផ្ទាល់ខ្ញុំក៏បានទិញ Canon R5 ដែលមានកញ្ចក់បី។
ថ្វីត្បិតតែតម្លៃមិនខ្ពស់ ប៉ុន្តែដោយសារទំនិញកម្រ ដូច្នេះពិបាករកទិញ។ យ៉ាងណាបើទិញបានកាមេរ៉ាបែបនេះ អ្នកអាចប្រើបានយូរ ដូច្នេះហើយមិនមានតម្រូវការប្តូរឡើយ។ នៅពេលនោះ ការប្រកួតប្រជែងធ្លាក់លើក្រុមហ៊ុនផលិតកាមេរ៉ា។
ចំពោះអ្នកប្រើប្រាស់ពេលជ្រើសរើសម៉ាកណាមួយ អ្នកត្រូវទិញ Len ក៏ដូចជាគ្រឿងបន្លាស់ម៉ាកដូចគ្នា។ ដូច្នេះបើអ្នកទិញកាមេរ៉ា សូមគិតអោយបានច្បាស់ចំពោះម៉ាក ព្រោះអ្នកប្រើប្រាស់ម៉ាកនឹងយូរអង្វែង។
ទោះជាយ៉ាងណា អ្វីដែលគួរអោយសោកស្ដាយនោះគឺទីផ្សារធ្លាក់ចុះ ហើយនៅមានតែក្រុមហ៊ុនផលិតជប៉ុនប្រកួតប្រជែងគ្នាប៉ុណ្ណោះ។
Kengo Abe