បវរកញ្ញាសន្តិភាពជប៉ុន Seira Inoue គ្រងមកុដ និងតំណាងប្រទេសចូលរួមប្រកួត Miss Grand International 2022
គេហទំព័រ Miss Grand International (បវរកញ្ញាសន្តិភាពអន្តរជាតិ) បានបង្ហោះរូបភាពវគ្គផ្តាច់ព្រ័ត្រ Miss Grand Japan 2022 ។ មានបេក្ខនារីចំនួន ២២ រូបចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ កញ្ញា Seira Inoue កើតឆ្នាំ ១៩៩៦ ផ្តួលបេក្ខនារីផ្សេងទៀត ហើយដណ្តើមតំណែងគ្រងមកុដ។ កញ្ញា Maria Nasu ជាប់ចំណាត់ថ្នាក់រងទី ១ និងកញ្ញា Mizuki Takashima ជាប់ចំណាត់ថ្នាក់រងទី ២ ។
បើតាម Conan Daily ទស្សនិកជនមិនមានការភ្ញាក់ផ្អើលចំពោះជ័យជម្នះរបស់ Seira Inoue នោះទេ។ នាងយកឈ្នះមនុស្សភាគច្រើនដោយផ្អែកលើសម្រស់ និងភាពទាក់ទាញ។ នៅលើវេទិកាសម្រស់ អ្នកប្រើបណ្តាញសង្គមសរសើរកញ្ញា Seira ថា “ក្មេងជាងវ័យ” មតិយោបល់ផ្សេងទៀតនិយាយថា “កញ្ញាអាយុ ២៦ ឆ្នាំរូបនេះមើលទៅដូចជាសិស្សវិទ្យាល័យ” ។
កញ្ញានឹងក្លាយជាតំណាងប្រទេសជប៉ុនចូលរួមការប្រកួត Miss Grand International 2022 ដែលប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែតុលាឆ្នាំនេះ។
កញ្ញា Seira Inoue មានសម្រស់ស្រស់ស្អាតព្រោះជាកូនកាត់ជប៉ុន និងហ្វីលីពីន។ ថ្វីត្បិតតែកញ្ញាមានកម្ពស់ត្រឹមតែ ១ម៉ែត្រ៦៨ ប៉ុន្តែរូបរាងសមល្មម និងគួរអោយទាក់ទាញ។
បន្ទាប់ពីឡើងគ្រងមកុដ បវរកញ្ញាបានចែករំលែកថា៖ “ខ្ញុំទទួលបានជ័យជម្នះនេះដោយសារការគាំទ្ររបស់អ្នកទាំងអស់គ្នា។ ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍ថាខ្លួនមិនទាន់ល្អទាំងស្រុងឡើយ។ ខ្ញុំកំពុងព្យាយាមបង្ហាញថា ខ្លួនរីកចម្រើនយ៉ាងណាលើឆាកអន្តរជាតិ” ។ ក្នុងការបង្ហោះនោះកញ្ញា Seira ថែមទាំងអរគុណចំពោះបវរកញ្ញា Chika Mizuno Miss Grand Japan 2021 ។
ក្រៅពីនេះបវរកញ្ញា Seira Inoue អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ដែលចាត់ទុកជាចំណុចខ្លាំងពេលកញ្ញាចូលប្រកួត Miss Grand 2022 ។
បេក្ខភាព Miss Grand International 2022 បង្ហាញខ្លួនជាបណ្តើរៗ។ ក្នុងនោះកញ្ញា Seira ត្រូវបានវាយតម្លៃថាមានរូបរាងលេចធ្លោបើប្រៀបនឹងបេក្ខនារីអាស៊ី។ ទោះជាយ៉ាងណា ជំនាញសម្តែងរបស់នាងត្រូវកែលម្អជាងនេះ។
ប្រភព៖ Skydoor