ហ្គីតា Takoyaki ដំបូងគេលើពិភពលោកដាក់បង្ហាញនៅថ្ងៃ Takoyaki ជប៉ុន

“ហ្គីតា Takoyaki” ដំបូងគេលើពិភពលោក ប្រើពុម្ព Takoyaki ធ្វើហ្គីតា និងប្រកាសបង្ហាញនៅទីក្រុង Osaka កាល​ពី​ថ្ងៃ​ទី ៨ ខែ​សីហា​ដែលជាថ្ងៃ Takoyaki ផងដែរ។

ហ្គីតានេះត្រូវបានសហការបង្កើតដោយក្រុមហ៊ុនហ្គាសធំមួយនៅ Osaka ជាមួយគ្នានេះផលិតពុម្ព Takoyaki រួមជា​មួយ​នឹង​ហាង​លក់​ឧបករណ៍​តន្រ្តី​ផលិត​ហ្គីតាក្នុងស្រុក។

តួហ្គីតាត្រូវបានធ្វើពីពុម្ព Takoyaki (ផលិតផលពិតមិនមែនគ្រាន់តែបង្ហាញរូបរាងប៉ុណ្ណោះទេ) គោលបំណងហ្គីតា​នាំ​មក​នូវ​ភាព​រីក​រាយ ក៏​ដូច​ជា​ភាព​រស់​រវើក​នៅក្នុងសហគមន៍មូលដ្ឋាន។

ទោះបីជាផលិតផលពិត ប៉ុន្តែពុម្ព Takoyaki នេះមិនអាចប្រើបានទេ (តែអាចលេងហ្គីតាបាន)។ នៅលើនោះមានកន្លែង​​បញ្ជា ពេល​​​បង្វិល​​ពន្លឺ​ភ្លើង LED ពណ៌​ខៀវ​នឹងភ្លឺ មើលទៅដូចអណ្តាតភ្លើង​លើចង្ក្រាន​ហ្គាស។

កាលពីថ្ងៃទី ៨ ខែសីហាគឺជាថ្ងៃ Takoyaki ក្នុងកម្មវិធីសម្ពោធផលិតផល អ្នក​ចម្រៀង អ្នក​និពន្ធ​បទ​ចម្រៀង​ម្នាក់​មក​ពី Osaka បាន​សម្តែង​បទ​ចម្រៀង “Takoyaki no Uta” ដែលជាបទចម្រៀងពិសេសសម្រាប់ថ្ងៃនេះ។

(សូមមើលនៅទីនេះ)

Yasushi Sakai មកពី Iwatani Sangyo បានអោយដឹង “ដំបូងឡើយ ខ្ញុំមិនដែលគិតថាប្រើពុម្ព takoyaki ធ្វើ​តួ​ហ្គីតា​ទេ។ ថ្ងៃនេះខ្ញុំបានឮសំឡេងរបស់វា ពិតជាអស្ចារ្យណាស់។ នៅពេលអនាគត ខ្ញុំមិនត្រឹម​តែដាក់តាំងហ្គីតាប៉ុណ្ណោះ​​ទេ ថែម​ទាំង​គិត​អោយ​តន្ត្រី​ករ​អាជីព​ប្រើ​ផង​ដែរ” ។

បច្ចុប្បន្នហ្គីតា Takoyaki នេះមិនទាន់ដាក់លក់ទេ ដោយប្រើសម្រាប់ដាក់តាំងនៅហាងរួមនៃក្រុមហ៊ុនសហការទាំង​​ពីរ​​នៅ Osaka ប៉ុណ្ណោះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: