តើអ្នកធ្លាប់មានសំណាងបានជួប Dr.Yellow រថភ្លើង Shinkansen ពណ៌លឿងដ៏កម្រនៅប្រទេសជប៉ុនដែរទេ?
Shinkansen ជារថភ្លើងល្បឿនលឿនដែលអាចឈានដល់ល្បឿន ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
Shinkansen ជាយានជំនិះដែលមានសុវត្ថិភាពបំផុត ទោះបីបើកក្នុងល្បឿនលឿនក៏ដោយ។ ម្យ៉ាងវិញទៀត រថភ្លើងដំណើរការល្អ មិនរលាក់។ រថភ្លើង Shinkansen អាចបង្កើនល្បឿនដល់ទៅ ៣៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាប្រភេទនាំមុខពិភពលោក។ ពេលទៅដល់ប្រទេសជប៉ុន អ្នកប្រាកដជាចង់ជិះរថភ្លើង។
នៅពេលដែលអ្នកកំពុងសម្លឹងមើលតាមបង្អួចរថភ្លើង Shinkansen ពេលខ្លះអ្នកនឹងភ្ញាក់ផ្អើលព្រោះមើលឃើញរថភ្លើងពណ៌លឿង។
http://www.asahi.com/special/train/dr-yellow/
ជាការពិត មានមនុស្សតិចណាស់ដែលធ្លាប់ឃើញរថភ្លើងនេះ ហើយស្ទើរតែគ្មាននរណាឡើងជិះនោះទេ។ ក្រៅពីនេះ រថភ្លើងមានពណ៌លឿងភ្លឺចាំង គួរអោយស្រលាញ់មែនទែន កម្រនឹងឃើញ អ្នកដែលធ្លាប់មើលឃើញរថភ្លើងអាចនិយាយថាសំណាង។
សូម្បីតែឈ្មោះក៏គួរអោយស្រឡាញ់ដែរ គេហៅថា Dr.Yellow ។
រថភ្លើងនេះមិនដឹកអ្នកដំណើរធម្មតាទេ ដូចជាឈ្មោះរបស់វា “វេជ្ជបណ្ឌិត” Shinkansen នេះមានមុខងារពិនិត្យសុខភាពអោយរថភ្លើងផ្សេងទៀត។
នៅពេលរថភ្លើងចេញដំណើរ ផ្លូវដែក និងប្រព័ន្ធខ្សែភ្លើងសឹក។ ករណីរថភ្លើង Shinkansen ធ្វើដំណើរក្នុងល្បឿនលឿន ទោះបីជាផ្លូវដែកខូចទ្រង់ទ្រាយបន្តិចក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ។ ដើម្បីធានាសុវត្ថិភាព Dr. Yellow មានតួនាទីជិះត្រួតពិនិត្យខ្សែរថភ្លើង។ ត្រឹមជិះត្រួតពិនិត្យ ប៉ុន្តែល្បឿនរបស់វាអាចឡើងដល់ទៅ ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដើម្បីធានាថារថភ្លើង Shinkansen ធ្វើដំណើរដោយរលូន Dr.Yellow ត្រូវត្រួតពិនិត្យ ៧០ ចំណុចអំឡុងពេលធ្វើដំណើរក្នុងល្បឿនលឿនដូចបានរៀបរាប់ខាងលើ។
ឥឡូវនេះសូមក្រឡេកមើលខាងក្នុងរថភ្លើង។
ធម្មតាលើរថភ្លើងអ្នកមិនឃើញជណ្តើរបែបនេះទេ ឡើងតាមផ្លូវនេះមានបង្អួចមួយ ត្រង់កន្លែងនេះអាចពិនិត្យមើលដំបូលរថភ្លើង ក៏ដូចជាឧបករណ៍បញ្ជូនអគ្គិសនី និងប្រព័ន្ធចរន្តអគ្គិសនី។
រូបភាពខាងក្រោមគឺម៉ាសុីន Laser ជាឧបករណ៍សំខាន់ដើម្បីរកមើលកម្រិតកោងរបស់រថភ្លើង។
នៅខាងក្នុងមានបន្ទប់ប្រជុំទៀតផង។
ក្រៅពី Dr.Yellow ដែលជាវេជ្ជបណ្ឌិតសុខភាពរបស់ Shinkansen ប្រព័ន្ធត្រួតពិនិត្យស្ថានភាពផ្លូវដែកផ្សេងទៀតក៏ត្រូវបានដំឡើងផងដែរ។ សូម្បីតែបញ្ហាតូចមួយកើតឡើងក៏គេអាចរកឃើញភ្លាមៗ ហើយជួសជុលដែរ។
បន្ទាប់ពីស្គាល់ Dr.Yellow ពេលទៅដល់ជប៉ុន ក្រៅពីជិះ Shinkansen អ្នកអាចសាកមើលសំណាងថាតើអាចឃើញ “រថភ្លើងពណ៌លឿង” គួរអោយស្រលាញ់នេះទេ។
Kengo Abe