ជប៉ុនរកឃើញការច្នៃប្រឌិតជាច្រើនរួមចំណែកផ្លាស់ប្តូរពិភពលោក ធ្វើអោយជីវិតកាន់តែមានភាពងាយស្រួល
ការបង្កើតថ្មីធ្វើឱ្យជីវិតរបស់យើងកាន់តែមានភាពងាយស្រួល។ តើអ្នកដឹងទេថាការរកឃើញជាច្រើនមកពីជប៉ុន? សូមក្រឡេកមកមើលការច្នៃប្រឌិតរបស់ជនជាតិជប៉ុនរួមចំណែកផ្លាស់ប្តូរពិភពលោក។
កាលពីមុន គ្រប់យ៉ាងត្រូវធ្វើដោយដៃ ពិបាកខ្លាំងណាស់ ប៉ុន្តែសព្វថ្ងៃនេះ ផលិតផលជាច្រើនត្រូវបានបង្កើតឡើងធ្វើឱ្យជីវិតរបស់យើងកាន់តែងាយស្រួល។ ក្នុងចំណោមនោះមានផលិតផលជាច្រើនបង្កើតឡើងដោយជនជាតិជប៉ុន ប៉ុន្តែសូម្បីតែប្រជាជនជប៉ុនក៏មិនដឹងដែរ។
១. មីកញ្ចប់
http://koueki.jiii.or.jp/innovation100/innovation_detail.php?eid=00016&test=open&age=topten
នៅជុំវិញពិភពលោកមីកញ្ចប់ជាង ១០០ ពាន់លានត្រូវបានផលិតជារៀងរាល់ឆ្នាំ។ នេះជាការរកឃើញរបស់ជប៉ុនក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ។
ក្នុងរូបភាពគឺជាមីកញ្ចប់ដំបូង ដែលជាការរកឃើញរបស់ Momofuku Ando ស្ថាបនិក Nissin Foods បច្ចុប្បន្ន។
២. Karaoke
https://www.cnn.co.jp/fringe/35106826.html
Karaoke ជាទម្រង់កំសាន្តដែលមនុស្សគ្រប់គ្នាចូលចិត្ត រកឃើញដោយអ្នកវាយស្គរ Daisuke Inoue ក្នុងឆ្នាំ ១៩៧១ ។
៣. រូបភាពបង្ហាញពីអារម្មណ៍
ឥឡូវនេះរូបភាពបង្ហាញពីអារម្មណ៍ (Emoji) បានក្លាយជាស្តង់ដារសកល។ នៅពេលផ្ញើសារលើកម្មវិធីណាមួយ ការប្រើ Emoji ជាចំណុចដែលមិនអាចខ្វះបាន។ Emoji ត្រូវបានណែនាំដំបូងដោយ Shigetaka Kurita ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ សម្រាប់ទូរស័ព្ទដៃនៅជប៉ុន។
៤. Walkman
បច្ចុប្បន្នអ្នកមិនត្រូវការ Walkman ទៀតទេ ព្រោះស្មាតហ្វូនអាចជំនួសតួនាទីរបស់ Walkman ។ Walkman ត្រូវបានបង្កើតឡើងដោយ Sony នៅជប៉ុនក្នុងឆ្នាំ ១៩៧៩ ។
៥. ឆ្នាំងបាយអគ្គិសនី
ឆ្នាំងបាយអគ្គិសនីត្រូវបាន TOSHIBA ធ្វើពាណិជ្ជកម្មនៅឆ្នាំ ១៩៥៥ ។
ដោយផ្អែកលើឆ្នាំងបាយអគ្គិសនី គ្រាន់តែចុចប៊ូតុងមួយ បាយត្រូវបានចម្អិនរួចរាល់។ ការងារផ្ទះមិនដែលងាយស្រួលបែបនេះទេ។
៦. គំរូអាហារ
នេះជាការរកឃើញរបស់អ្នកជំនួញជនជាតិជប៉ុន Takizo Iwasaki នៅដើមសតវត្សទី ២០ ។ ដំបូងអាហារក្លែងក្លាយត្រូវបានធ្វើពីក្រមួន ប៉ុន្តែសព្វថ្ងៃនេះជំនួសដោយជ័រ។
ឥឡូវនេះអ្នកមិនត្រឹមតែមើលឃើញគំរូអាហារនៅជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែមាននៅភោជនីយដ្ឋានជាច្រើនជុំវិញពិភពលោក។
៧. LED ពណ៌ខៀវ
ដើមឡើយអំពូលភ្លើង LED មានតែពីរពណ៌ប៉ុណ្ណោះ គឺក្រហម និងបៃតង ហើយមិនអាចផលិតអំពូលភ្លើង LED ពណ៌ខៀវដូចសព្វថ្ងៃទេ។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ Shuji Nakamura បានបង្កើតអំពូលភ្លើង LED ពណ៌ខៀវដែលមានពន្លឺគ្រប់គ្រាន់ និងធន់។ ជាមួយនឹងអំពូលភ្លើង LED ពណ៌ក្រហម និងបៃតង យើងអាចផលិតបានគ្រប់ពណ៌ទាំងអស់ ដែលជាការរកឃើញសំខាន់បំផុតប្រើក្នុង PC និង TV ។
៨. កាណូត
កាណូតត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតម៉ូតូជប៉ុន Kawasaki ដាក់ចេញក្នុងឆ្នាំ ១៩៧០ ។
៩. ម៉ាសុីនគិតលេខ
ម៉ាសុីនគិតលេខចាស់មានទំហំធំ ប៉ុន្តែ Canon បានបង្រួមទំហំតូចល្មមដាក់ហោប៉ៅក្នុងឆ្នាំ ១៩៧០ ។
១០. កុំព្យូទ័រយួរដៃ
នៅឆ្នាំ ១៩៨២ HC-20 (HX-20) ដែលផលិតដោយ Epson បានក្លាយជាកុំព្យូទ័រដំបូងគេលើពិភពលោក។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលកុំព្យូទ័រនេះមានម៉ាស៊ីនបោះពុម្ពនៅខាងឆ្វេង និងដ្រាយកាសែតនៅខាងស្តាំជាឧបករណ៍ថតសំឡេង។
១១. ប្រព័ន្ធកំណត់ទីតាំងរថយន្ត
នៅឆ្នាំ ១៩៨១ Honda លក់ប្រព័ន្ធកំណត់ទីតាំងរថយន្តដំបូងគេលើពិភពលោក។ សព្វថ្ងៃនេះ មនុស្សជាច្រើនមិនអាចបើកបរបើគ្មានប្រព័ន្ធកំណត់ទីតាំង។
ជប៉ុនជាប្រទេសដែលបានបង្កើតការច្នៃប្រឌិតជាច្រើនដើម្បីផ្លាស់ប្តូរពិភពលោក តើនឹងមានការផ្លាស់ប្តូរអ្វីនាពេលខាងមុខ?
Kengo Abe