រដូវរងាយើងត្រាំទឹកក្តៅ អញ្ចឹងរដូវក្តៅមកត្រាំទឹកកកក្រោម ២៥ អង្សាសេវិញម្តង
រដូវក្តៅនៅជប៉ុនក្តៅខ្លាំង ជាពិសេសឆ្នាំនេះ ប៉ុន្តែតាមពិតទៅខ្ញុំយល់ថារដូវក្តៅឆ្នាំណាក៏ក្តៅដែរ។ ដូច្នេះហើយរដូវនេះមិនមែនជាពេលវេលាស័ក្តិសមសម្រាប់ធ្វើដំណើរកំសាន្តនោះទេ។
ភ្ញៀវទេសចរណ៍អាចផ្អាកដំណើរកំសាន្ត ចុះអ្នកស្រុកតើត្រូវធ្វើយ៉ាងណា?
គន្លឹះងាយៗខាងក្រោម។
https://www.itmedia.co.jp/business/articles/2208/04/news063.html
គ្រាន់តែមើលផ្ទាំងរូបភាពក៏មានអារម្មណ៍ថាត្រជាក់ដែរ។ មើលទៅសត្វជ្រូកថែមទាំងកកទៀតផង។
ចំពោះផ្ទាំងរូបភាពមួយទៀត…
ក្នុងផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្មអ្នកនឹងទទួលបានដំណើរកំសាន្តនៅសីតុណ្ហភាព -២៥ អង្សាសេ។
ធ្វើដំណើរកំសាន្តក្រោមសីតុណ្ហភាពនេះមិនដូចជាគេចពីកម្ដៅនោះទេ ប៉ុន្តែដូចជាសាកល្បងភាពធន់នឹងត្រជាក់របស់អ្នកទៅវិញ។
តើដំណើរកំសាន្ត “ត្រជាក់ខ្លាំង” នេះមានអ្វី? ដំបូងឡានក្រុងនេះនឹងមកទទួលអ្នក។
ទិសដៅដែលបង្ហាញនៅលើឡានក្រុងគឺបន្ទប់សូណា។
នៅក្នុងឡានមានទាំងបន្ទប់សូណាទៀត។
តើបន្ទប់សូណាត្រជាក់ត្រង់ណា? ឈប់សិន សូមកុំសន្និដ្ឋានលឿនពេក។
ក្រៅពីបន្ទប់សូណា មានអាងងូតទឹកត្រជាក់ ប៉ុន្តែនៅក្នុងឡានក្រុងមិនមានអាងងូតទឹកត្រជាក់ឡើយ។ នេះជាយុទ្ធសាស្ត្រមួយក្នុងការប្រើទន្លេស្អាតក្បែរនោះជំនួសអាងទឹកត្រជាក់។
មើលទៅទំនងម្យ៉ាងដែរ មានអារម្មណ៍ផ្សារភ្ជាប់ជាមួយធម្មជាតិ ចុះនិយាយថា -២៥ អង្សាសេត្រង់កន្លែងណា?
បន្ទាប់មកយើងនឹងទៅដល់ហាងកាហ្វេញ៉ាំទឹកកកឈូស។
អ្នកអាចរីករាយជាមួយបង្អែមនេះតាមទម្រង់ “Houdai” (ញ៉ាំដោយសេរី) ក្នុងរយៈពេល ៣០ នាទី ត្រូវបានធ្វើពីឪឡឹកល្អក្នុងស្រុក។ ដោយសារតែមានទឹកកកឈូសធ្វើអោយត្រជាក់ខ្លាំង។
គោលដៅចុងក្រោយគឺ Wellbe Sakae ។
ក្នុងបន្ទប់សូណាបង្ហាញពីទិដ្ឋភាពរដូវរងានៅប្រទេសហ្វាំងឡង់ក្រោមសីតុណ្ហភាព -២៥ អង្សាសេ ចំណែកសីតុណ្ហភាពអាងទឹកគឺ ៣ អង្សាសេ។
ពិតណាស់ ដំណើរកំសាន្ត -២៥ អង្សាសេមានពិតមែន។
Kengo Abe