អ្នកនិពន្ធជនជាតិជប៉ុន Kotaro Isaka ឆ្លើយតបមតិរិះគន់ចំពោះការជ្រើសរើសតួសម្តែង
អ្នកនិពន្ធប្រលោមលោកជនជាតិជប៉ុន Kotaro Isaka ថ្មីៗនេះបានឆ្លើយតបចំពោះការសម្រេចចិត្តជ្រើសរើសតួសម្តែងដែលមិនមែនជាជនជាតិជប៉ុនក្នុងរឿង “Bullet Train” ខ្សែភាពយន្តកែសម្រួល Hollywood មកពីប្រលោមលោក “Maria Beetle” ឆ្នាំ ២០២០ របស់លោក។
លោក David Innoue នាយកប្រតិបត្តិនៃសហព័ន្ធពលរដ្ឋអាមេរិកសញ្ជាតិជប៉ុន បានប្រកាសថាការជ្រើសរើសតួសម្តែងរឿងរន្ធត់ដែលសម្ដែងដោយ Brad Pitt ជាក់ស្តែងការជ្រើសរើសតួសម្តែងស្បែកសដើរតួមិនមែនស្បែកស ចំណុចនេះធ្វើអោយបាត់បង់ការបំផុសគំនិតវប្បធម៌រឿង។
លោក Innoue និយាយថា “ជារឿងដែលតួអង្គបង្ហាញខ្លួនក្នុងនោះជាជនជាតិជប៉ុន ហើយយកបរិបទនៅប្រទេសជប៉ុន”។
ទោះជាយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយនឹង The New York Times លោក Isaka បានបង្ហើបថា គាត់ចាត់ទុកឃាតករក្នុងប្រលោមលោករបស់ខ្លួនជាមនុស្ស “អាចបត់បែនបាន” ចំណែកឈុតឆាកសកម្មភាពគួរតែសំខាន់ជាងបរិបទរបស់វា។
លោក Isaka និយាយថា “ខ្ញុំមិនមែនចង់អោយអ្នករាល់គ្នាយល់អំពីអក្សរសិល្ប៍ ឬវប្បធម៌ជប៉ុនទេ ហាក់ដូចជាខ្ញុំក៏មិនសូវយល់ពីប្រទេសជប៉ុនដែរ”។
តាមពិតទៅ ការបំផុសគំនិតក្នុងរចនាប័ទ្មរបស់លោក Isaka ផ្តើមមកពីវប្បធម៌អាមេរិក ជាពិសេសឯកសារយោងវប្បធម៌លោកខាងលិច ដូចជាឃាតករ ការសន្ទនា “បែបអាមេរិក” ។
អ្នករិះគន់សៀវភៅ Atsushi Sasaki ឆ្លើយតបបទសម្ភាសន៍ The New York Times ថា “នៅពេលអ្នកមើលការបញ្ចូលសម្លេងភាពយន្ត Hollywood ភាសាជប៉ុនស្តាប់ទៅឆ្គង។ នោះហើយជារបៀបដែលខ្ញុំតែងតែស្រមៃមើលសៀវភៅរបស់គាត់ ក៏ដូចជារបៀបសន្ទនារបស់តួអង្គក្នុងនោះ” ។
ការឆ្លើយតបនាពេលថ្មីៗនេះចំពោះការរិះគន់ជ្រើសរើសតួអង្គឯកជាជនជាតិស្បែកសក្នុងខ្សែភាពយន្តចម្រុះជាតិសាសន៍បានបង្ហាញថាបញ្ហានេះនៅតែមានភាពចម្រូងចម្រាសខ្លាំង។ Ken Watanabe ធ្លាប់ការពារខ្សែភាពយន្ត “The Last Samurai” ពីការរិះគន់ដោយរំលេចនូវឱកាសដល់តួអង្គជនជាតិអាមេរិកសញ្ជាតិអាសុី។
រឿង “Bullet Train” អាចនឹងមានឥទ្ធិពលស្រដៀងគ្នាលើប្រលោមលោករបស់លោក Isaka ដោយបង្កើតការចាប់អារម្មណ៍ជួយអោយអ្នកទស្សនាជ្រៀតចូលទីផ្សារអក្សរសិល្ប៍បរទេស។
Sacchan