ស្រលាញ់រថយន្តម៉ាកអ្វី? តោះមកមើលចំណាត់ថ្នាក់រថយន្តលឿនជាងគេលើពិភពលោក
នៅពេលពិចារណាលើដំណើរការរថយន្តមួយ មានចំណុចជាច្រើនដែលយើងត្រូវយកចិត្តទុកដាក់។ យ៉ាងណាមិញ ចំពោះរថយន្តស្ព័រផ្តោតលើចំណុចសំខាន់ពីរ គឺល្បឿនអតិបរមា និងការបង្កើនល្បឿន។
ដោយផ្ទាល់ខ្ញុំកម្របើកល្បឿនជាង ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោងណាស់ ដូច្នេះខ្ញុំចាប់អារម្មណ៍លើការបង្កើនល្បឿន។
រថយន្តជប៉ុននាំមុខការបង្កើនល្បឿន ទោះជាយ៉ាងណា ពេលក្រឡេកទៅលើក្រុមហ៊ុនរថយន្ត ខ្ញុំមានចម្ងល់ខ្លះ។
ជាដំបូង សូមក្រឡេកមើលចំណាត់ថ្នាក់រថយន្តដែលប្រកួតប្រជែងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណាត់ថ្នាក់លេខ ១៩៖ Lamborghini Afentador SVJ ប្រើថិរវេលា ២,៧ វិនាទី
រូបភាព https://newsphere.jp/list/fastest_supercars_2020/?utm_campaign=pc&utm_medium=cpc_uzou&utm_source=uzou
ម៉ាស៊ីន V12 កម្លាំង ៧៦០ រង្វាស់កម្លាំង 6.5L រថយន្តបំពាក់នូវការរចនារបស់ Lamborghini ។ ម្យ៉ាងនេះជាការរចនាមានកំណត់ ៩០០ គ្រឿង។
ចំណាត់ថ្នាក់លេខ ១៨៖ Acura NSX ប្រើថិរវេលា ២,៧ វិនាទី
NSX ជារថយន្តស្ព័រ HONDA ដ៏ល្បីល្បាញ។ រថយន្តនេះមានកម្លាំងសរុប ៥៨១ រង្វាស់កម្លាំង និងម៉ាសុីន V6 3.5L និងម៉ូទ័រអេឡិចត្រិចចំនួនបី។
ចំណាត់ថ្នាក់លេខ ១៧៖ Nissan GT-R Nismo ប្រើថិរវេលា ២,៧ វិនាទី
រថយន្តនេះមានកម្លាំង ៦០០ ។
ចំណាត់ថ្នាក់លេខ ១៦៖ McLaren P1 ប្រើថិរវេលា ២,៦ វិនាទី
ការរចនានេះសមនឹងរថយន្តស្ព័រជាមួយប្រព័ន្ធ Hybrid ដែលមានកម្លាំងសរុប ១០០០ ។
ចំណាត់ថ្នាក់លេខ ១៥៖ Bagani Huaira BC ប្រើថិរវេលា ២,៦ វិនាទី
ថ្វីត្បិតតែមិនមែនរថយន្ត hybrid ម៉ាសុីន 6L V12 ប៉ុន្តែរថយន្តមានកម្លាំង ៨១១ ពិតជាល្អណាស់។
ចំណាត់ថ្នាក់លេខ ១៤៖ McLaren Speedtail ប្រើថិរវេលា ២,៥ វិនាទី
ប្រព័ន្ធ Hybrid សរុប ១០០០ រង្វាស់កម្លាំង។ ល្បឿនអតិបរមា ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង។ កាប៊ីនបើកបរនៅខាងក្នុង ជាស្នាដៃបំពាក់ដោយបច្ចេកវិទ្យាដែល McLaren បានខិតខំស្រាវជ្រាវក្នុង F1។
ចំណាត់ថ្នាក់លេខ ១៣៖ Tuatara ប្រើថិរវេលា ២,៥ វិនាទី
ម៉ាស៊ីន V8 5.9L ត្រូវបានបំពាក់លើរថយន្តផ្ទៃបួនជ្រុងព្នាយផលិតកម្លាំងខ្លាំងដល់ទៅ ១.៧៧៤ ។
ចំណាត់ថ្នាក់លេខ ១២៖ Aston Martin Valkyrie ប្រើថិរវេលា ២,៥ វិនាទី
រថយន្តមានល្បឿនអតិបរមា ៤០២ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធ hybrid រួមមានម៉ាស៊ីន V12 6.5L ដែលផលិតកម្លាំងសរុប ១១៧៦ ។
ចំណាត់ថ្នាក់លេខ ១១៖ Lamborghini Huracán Performante ប្រើថិរវេលា ២,៤ វិនាទី
ទោះបីជាម៉ាស៊ីន V10 មានកម្លាំងត្រឹម ៦៤០ ប៉ុន្តែអាចបង្កើនល្បឿនខ្ពស់ដោយសារកាត់បន្ថយកម្លាំងខ្យល់។
ចំណាត់ថ្នាក់លេខ ១០៖ Porsche Taycan Turbo S ប្រើថិរវេលា ២,៤ វិនាទី
រថយន្តខាងលើសុទ្ធតែប្រើម៉ាសុីន ឬ hybrid ប៉ុន្តែរថយន្តមួយនេះមានលក្ខណៈពិសេសជារថយន្តអគ្គិសនី។
ចំណាត់ថ្នាក់លេខ ៩៖ Bugatti Chiron ប្រើថិរវេលា ២,៤ វិនាទី
ល្បឿនអតិបរមា ៤២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
បច្ចុប្បន្ននេះជារថយន្តដែលមានល្បឿនលឿនបំផុតក្នុងចំណោមរថយន្តដែលផលិតនៅលើទីផ្សារ។
យ៉ាងណាអ្វីដែលគួរអោយភ្ញាក់ផ្អើលអ្នកអាចធ្វើដំណើរលឿនជាងនេះ ប៉ុន្តែរថយន្តមានកំណត់ព្រោះគ្មានសំបកកង់អាចប្រៀបបាន។
តម្លៃរថយន្ត ៣០០ លានយ៉េន។
ចំណាត់ថ្នាក់លេខ ៨៖ Ferrari ប្រើថិរវេលា ២,៤ វិនាទី
រថយន្តក្រោមឈ្មោះក្រុមហ៊ុននេះគឺជារថយន្ត hybrid ដែលរួមបញ្ចូលរវាងម៉ាសុីន V12 6.3L និងម៉ូទ័រ។
ចំណាត់ថ្នាក់លេខ ៧៖ Altima RS ប្រើថិរវេលា ២,៣ វិនាទី
រថយន្តមកពីប្រទេសអង់គ្លេស រថយន្តនេះមានម៉ាស៊ីន V8 ១២១៧ រង្វាស់កម្លាំង។
ចំណាត់ថ្នាក់លេខ ៦៖ Porsche 918 Spider ប្រើថិរវេលា ២,២ វិនាទី
បញ្ចូលម៉ូទ័រពីរជាមួយនឹងម៉ាស៊ីន V8 4.6L រថយន្តផលិតកម្លាំង ៨៩៩ ទោះមានរូបរាងតូចក៏ដោយ។
ចំណាត់ថ្នាក់លេខ ៥៖ Hennessy Venom F5 ប្រើថិរវេលា ២,០ វិនាទី
ជាផលិតផលរបស់ក្រុមហ៊ុនដែលបានបង្កើតឡើងនៅឆ្នាំ ១៩៩១ រថយន្តនេះឈានដល់ល្បឿន ៤៨៣ គីឡូម៉ែត្រក្នុងមួយម៉ោងតាមការសាកល្បង។ វាត្រូវបានបំពាក់ម៉ាស៊ីន ១៨៤២ ។
ចំណាត់ថ្នាក់លេខ ៤៖ Pininfarina Battista ប្រើថិរវេលា ១,៩ វិនាទី
ពីចំណាត់ថ្នាក់នេះទៅ យើងនឹងឃើញរថយន្តប្រើថិរវេលាប្រហែល ១ វិនាទី។
រថយន្តនេះមានម៉ូទ័រអេឡិចត្រិចដែលមានកម្លៃ ១៩២៦ រង្វាស់កម្លាំង។
ចំណាត់ថ្នាក់លេខ ៣៖ Tesla Roadster ប្រើថិរវេលា ១,៩ វិនាទី
និយាយពី Tesla ត្រូវរំលឹកដល់រថយន្តអគ្គិសនី។
ថ្វីត្បិតតែ Tesla ផ្តោតលើអតិថិជនលក្ខណៈគ្រួសារ យ៉ាងណាពួកគេក៏ផលិតរថយន្តស្ព័រកម្លាំងខ្លាំង។
ចំណាត់ថ្នាក់លេខ ២៖ Rimac concept 2 ប្រើថិរវេលា ១,៨៥ វិនាទី
ទម្ងន់រាងធ្ងន់ដល់ទៅ ១៩៥០ គីឡូក្រាម ប៉ុន្តែចំពោះកម្លាំងម៉ាសុីន ១៩៤១ រង្វាស់កម្លាំង រថយន្តអាចបង្កើនល្បឿនយ៉ាងលឿន។
ចំណាត់ថ្នាក់លេខ ១៖ Aspark Owl ប្រើថិរវេលា ១,៧ វិនាទី
រថយន្តនេះជាប់ចំណាត់ថ្នាក់លេខ ១ កម្លាំងដល់ទៅ ២០១៣ ប៉ុន្តែបញ្ហាត្រង់ថា តើអ្នកស្គាល់ក្រុមហ៊ុនផលិតដែរទេ?
នេះជាក្រុមហ៊ុននៅ Osaka ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត ក្រុមហ៊ុននេះមានជំនាញខាងឱសថ និងអភិវឌ្ឍន៍ CNTT ប៉ុន្តែបែរជាយកឈ្នះក្រុមហ៊ុនផលិតរថយន្តល្បីៗខាងលើ។
Kengo Abe