នាឡិកា Rolex តម្លៃ ៧ លានយ៉េនត្រូវចោរលួចក្នុងរយៈពេល ២ នាទី ជាមេរៀនមិនគួរជឿមនុស្សពេកទេ

សង្គមល្អអាស្រ័យលើការជឿទុកចិត្តគ្នាទៅវិញទៅមក ជាមួយគ្នានេះ យើងត្រូវប្រុងប្រយ័ត្នចំពោះ​ជន​ដែល​តែងតែឆ្លៀតឳកាស។ ពិបាក​បែង​ចែក​ល្អ និង​អាក្រក់​ណាស់ យ៉ាងណាមនុស្សគ្រប់គ្នាប្រាកដជាដឹងមិនគួរ​ប្រគល់​របស់​មាន​​តម្លៃ ៧ លាន​យ៉េន​ទៅ​អោយ​មនុស្សប្លែក​មុខ​នោះ​ទេ។

កាលពីថ្ងៃទី ២៥ ខែកក្កដា បុរសពីរនាក់ជួបគ្នានៅ​ចំណត​រថយន្ត​ហាងលក់ទំនិញដើម្បី​ចរចា​តម្លៃ​នាឡិកាម៉ាក Rolex Yacht-Master II មាសទម្ងន់ ១៨ ការ៉ាត់។ មិនថានាឡិកាមានតម្លៃប៉ុន្មានទេ អ្នកលក់សុខចិត្តលក់ចេញ​ក្នុង​តម្លៃ ៦,៣ លានយ៉េន តាមរយៈការដោះដូរលើគេហទំព័រលក់ទំនិញ Second-hand ។

ដំណើរការលក់ដូចតទៅ អ្នកទិញស្លៀកខោខ្លី អាវយឺត ពាក់ស្រោមដៃវែង មកដល់កន្លែងណាត់ជួប។ ក្រោយពេលទទួលបាននាឡិកាថ្លៃពីអ្នកលក់ គាត់ប្រាប់អ្នកលក់ចូលហាងទិញតែ។ ចំណែកអ្នកលក់ ទោះមិនទាន់ទទួលបានប្រាក់​បែរ​ជា​ស្តាប់​តាម។

ក្រោយពេល ២ នាទីទិញភេសជ្ជៈ អ្នកលក់ត្រឡប់ទៅកន្លែងណាត់វិញ អ្វីដែលភ្ញាក់ផ្អើល អ្នកទិញ និងនាឡិកាសុទ្ធតែបាត់។ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​ប៉ូលិស ហើយព្យាយាមទាក់ទងម្នាក់នោះ។ យ៉ាង​ណា​មិញ បន្ទាប់​ពី​ផ្ញើសារចំនួនពីរទៅអោយជនរងគ្រោះដោយសរសេរថា “ខ្ញុំ​ទុក​​នាឡិកា​​ក្នុង​​ឡាន​​របស់​​អ្នក” និង “ខ្ញុំមិនកាន់​នាឡិកា​ទេ” ជននោះ​លុប​ចោល​គណនី។

ជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍មួយថា “ខ្ញុំពិតជាស្មោះត្រង់ពេក ហើយឆោតល្ងង់” ។

មតិយោបល់មួយចំនួនពីអ្នកប្រើបណ្តាញអុីនធឺណេតខាងក្រោម៖

  • គាត់ចិត្តល្អពេកហើយ ថែមទាំងទៅទិញតែទៀត
  • យ៉ាងណាក៏បានទទួលស្គាល់ខ្លួនឯងថា ល្ងង់ ជឿមនុស្សពេក។ អ្នកអាចជឿលើមនុស្ស ប៉ុន្តែត្រូវប្រយ័ត្នចំពោះ​របស់​ដែល​មាន​តម្លៃ
  • គួរតែលុបចោលការណាត់ជួបនៅពេលដែលកន្លែងប្រគល់ទំនិញជាចំណតរថយន្ត
  • មនុស្សជាច្រើនយល់ថាមិនគ្រោះថ្នាក់
  • បើជាខ្ញុំ បើកឡានទៅតែម្តងពេលឃើញម្នាក់នោះស្លៀកអាវយឺត និងខោខ្លី

ពិតជាជឿលើមនុស្សពេកហើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: