ប្រព័ន្ធថ្មីរបស់ JAL អនុញ្ញាតឱ្យអ្នកទុកកុំព្យូទ័រ និងសារធាតុរាវ​ក្នុង​កាបូប​ពេល​ឆ្លងកាត់ម៉ាសុីនត្រួតពិនិត្យសុវត្ថិភាព

អ្នកមិនចាំបាច់យកកុំព្យូទ័រ និងសារធាតុរាវក្នុងវាលីចេញពេលឆ្លងកាត់ម៉ាសុីនស្កេនសុវត្ថិភាពទៀតទេ ដោយផ្អែកលើប្រព័ន្ធ JAL ថ្មី។

ប្រសិនបើអ្នកជាបុគ្គលិកការិយាល័យ ហើយត្រូវយកកុំព្យូរទ័រតាមដើម្បីធ្វើការពីចម្ងាយពេលធ្វើដំណើរអាជីវកម្ម អ្នក​ប្រាកដ​ជាយល់ថាធុញទ្រាន់នឹងនីតិវិធីព្រំដែន។ នៅពេលឆ្លងកាត់ច្រកសុវត្ថិភាព អ្នកត្រូវយកឧបករណ៍អេឡិច​ត្រូនិច​ចេញពីកាបូបស្ពាយដើម្បីត្រួតពិនិត្យដាច់ដោយឡែក ចំណុចនេះស្មុគស្មាញ និងចំណាយពេលច្រើន។

ឥឡូវ​នេះបញ្ហា​ត្រូវ​បាន​ដោះស្រាយ​ ក្រុមហ៊ុនអាកាសចរណ៍ JAL ទើបតែបង្កើតប្រព័ន្ធត្រួតពិនិត្យ X-ray CT ថ្មីមួយដែលមានឈ្មោះថា JAL Smart Security ដោយអនុញ្ញាតឱ្យអ្នកទុកកុំព្យូទ័រយួរដៃក្នុងកាបូបស្ពាយឆ្លងកាត់ម៉ាសុីនត្រួតពិនិត្យសុវត្ថិភាព ជួយអោយដំណើរការឡើងយន្តហោះរបស់អ្នកកាន់តែលឿន និងរលូនជាងមុន។

ក្រៅពីកុំព្យូទ័រ អ្នកក៏អាចទុកដបទឹក ឬសារធាតុរាវមួយចំនួនដែលអនុញ្ញាតក្នុងកាបូបផងដែរ។

កន្លែងត្រួតពិនិត្យសុវត្ថិភាពត្រូវ​បាន​រចនា​ឡើង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ ដែលអនុញ្ញាតឱ្យអីវ៉ាន់ពេញមុនឆ្លងកាត់ឧបករណ៍ស្កេនលោហធាតុ។ ដោយផ្អែកលើប្រព័ន្ធនេះអ្នកអាចយកអីវ៉ាន់ហើយចេញដំណើរ មិនចាំបាច់យករបស់របរដាក់ចូលកាបូបវិញ។

Haneda ជាអាកាសយានដ្ឋានដំបូងគេដែល JAL ប្រើប្រាស់ប្រព័ន្ធនេះ ដោយផ្អែកលើការពង្រីកកម្មវិធីក្នុងខែនេះ ឥឡូវនេះមាន Smart Security ជាច្រើននៅស្ថានីយ៍លេខ ១ ។ បច្ចុប្បន្នប្រព័ន្ធនេះមានសម្រាប់តែជើងហោះហើរក្នុងស្រុកប៉ុណ្ណោះ សង្ឃឹម​ថា​ប្រព័ន្ធ​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន ដើម្បីពង្រីកទៅកាន់អាកាសយានដ្ឋានផ្សេងទៀត និងផ្លូវអន្តរជាតិនាពេលអនាគត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: