មិនដឹងថាប្រជាជនជប៉ុនសម័យនេះអានដាច់ភាសាជប៉ុនបុរាណដែរទេ?
ដើមឡើយ ភាសាជប៉ុនមិនមានព្យញ្ជនៈទេ ដូច្នេះជនជាតិជប៉ុនត្រូវកម្ចីអក្សរកានជីពីចិន បន្ទាប់មកបំពេញតារាងព្យញ្ជនៈ Hiragana និង Katakana ។
បើប្រៀបធៀបកាលពីមុន ភាសាជប៉ុនមានការផ្លាស់ប្តូរច្រើន។ ដូច្នេះតើអ្នកគិតថាជនជាតិជប៉ុនសព្វថ្ងៃចេះអានភាសាជប៉ុនបុរាណដែរទេ?
ជាការពិតណាស់ ខ្ញុំជាជនជាតិជប៉ុន ខ្ញុំអានមិនដាច់អក្សរក្នុងរូបភាពខាងលើនោះទេ។
ខ្ញុំគ្រាន់តែដឹងថាអានពីស្តាំទៅតាមជួរបញ្ឈរ ហើយកថាខណ្ឌទីមួយត្រូវបានសរសេរជាអក្សរចិន។ នេះគឺជា Manyougana ដែលនិយមប្រើនៅសតវត្សរ៍ទី ១៨ ។ Manyougana ត្រូវបានបង្កើតឡើងដោយអក្សរចិនតែប៉ុណ្ណោះ។ ប៉ុន្តែនៅចំកណ្តាលបែរជាលេចឡើងអ្វីម្យ៉ាងមើលទៅដូច Hiragana ។
ប្រសិនបើជា Hiragana អាចនឹងអានបាន គួរឲ្យស្តាយ ខ្ញុំជាជនជាតិជប៉ុនអាយុប្រហែល ៤៩ ឆ្នាំ ខ្ញុំអានមិនដាច់ទេ។ ព្រោះតែអក្សររាងផ្តេកបន្តិច។ របៀបសរសេរបែបនេះ បើមិនចេះមើលអានមិនដាច់ទេ ប៉ុន្តែខ្ញុំគិតថាមើលបាន។
សរុបទៅ បញ្ហាស្ថិតលើផ្នែកទីមួយ។ Manyougana មានតែ Kanji មិនថារកមើល Kanji នីមួយៗក៏អានមិនដាច់ដែរ។ ចំពោះជនជាតិជប៉ុនដូចជាខ្ញុំ គ្រាន់តែឃើញថានេះជាភាសាចិនប៉ុណ្ណោះ។
ហេតុអ្វីដំបូងប្រើ Manyougana ប៉ុន្តែកថាខណ្ឌបន្ទាប់បែរជាមាន Hiragana បែបនេះ? ខណពេលដែលអត្តបទខាងលើបោះពុម្ព ជនជាតិជប៉ុនភាគច្រើនអានមិនដាច់ Manyougana ទេ ដូច្នេះស្វែងរកមធ្យោបាយជំនួសក្នុង Hiragana ។
ដូច្នេះហើយ សម្រាប់ជនជាតិជប៉ុនសព្វថ្ងៃ អត្តបទបែបនេះមានតម្លៃសោភ័ណភាពប៉ុណ្ណោះ ភាគច្រើនអានមិនដាច់ឡើយ។
Kengo Abe