ជនសង្ស័យប្រើដាវជប៉ុនកាប់យុវជនម្នាក់របួសធ្ងន់រួចរត់គេចខ្លួនពីកន្លែងកើតហេតុ
ថ្មីៗនេះនៅទីក្រុង Atsugi, Kanagawa យុវជនម្នាក់ត្រូវគេកាប់ចំក្បាល។ ជនល្មើសរត់ចេញពីកន្លែងកើតហេតុ កំពុងត្រូវសមត្ថកិច្ចតាមរក។
យោងតាមព័ត៌មានពីប៉ូលិស វេលាម៉ោង ៤ ល្ងាចនៅ Shimokawairi ទីក្រុង Atsugi, Kanagawa នៅពេលដែលកម្លាំងពន្លត់អគ្គិភ័យទទួលបានព័ត៌មានទៅដល់កន្លែងកើតហេតុ មនុស្សម្នាក់អាយុប្រហែល ២០ ទៅ ៣០ ឆ្នាំ ក្បាលហូរឈាមកំពុងដេកតាមផ្លូវ។
សាក្សីបានអោយដឹងថាឃើញជនរងគ្រោះត្រូវគេកាប់ដោយអាវុធស្រដៀងនឹង Katana (ដាវជប៉ុន) ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈពេលនោះនៅដឹងខ្លួននៅឡើយ។
បើតាមប្រភពស៊ើបអង្កេត ជនរងគ្រោះមានទំនាក់ទំនងជាមួយអតីតសមាជិកក្រុមទំនើង ស្គាល់ជនសង្ស័យ។ អ្នកទាំងពីរឈ្លោះគ្នា ម្នាក់បង្ករបួសធ្ងន់រួចរត់គេចខ្លួន។
កន្លែងកើតហេតុជាតំបន់លំនៅដ្ឋានឆ្ងាយពីស្ថានីយ Hon-Atsugi ខ្សែរថភ្លើង Odakyu ប្រហែល ៦ គីឡូម៉ែត្រភាគខាងជើង។
Sacchan