ពាក្យ Yamato Nadeshiko ត្រូវបានគេប្រៀបដូចជាស្តង់ដារនៃសម្រស់
តើអ្នកធ្លាប់លឺពាក្យជប៉ុន Yamato Nadeshiko ដែរទេ?
Yamato Nadeshiko ជាពាក្យសំដៅលើស្រ្តីជនជាតិជប៉ុនទន់ភ្លន់ រមទម្យតាមគំនិតរបស់មនុស្សជាច្រើន។ ទស្សនៈភរិយាជនជាតិជប៉ុនល្អឥតខ្ចោះល្បីនៅលើពិភពលោក។
ជាក់ស្តែងខ្ញុំគិតថាមានភាពខុសគ្នាបន្តិច…
ជាដំបូង តើគួរយល់យ៉ាងណាចំពោះ Yamato Nadeshiko ? បើដឹងពីចំណុចនេះ មនុស្សស្រីប្រហែលមានអ្នកតាមស្រលាញ់ច្រើន។
Yamato Nadeshiko ជាពាក្យរួមសម្រាប់សំដៅលើស្រ្តីស្រស់ស្អាត ទាំងរូបរាងខាងក្រៅ និងក្នុងចិត្ត។
ក្រៅពីនេះក៏មានពាក្យមួយទៀត おしとやか (Oshitoyaka) ។ តើមនុស្សស្រីដែលគេពណ៌នាបែបនេះជាមនុស្សយ៉ាងណា?
ចូរយើងរៀបរាប់លក្ខណៈពិសេសមួយចំនួន៖
សក់ខ្មៅ ស្បែកសជាស្តង់ដារសម្រស់របស់នារីជប៉ុន។ ដោយផ្ទាល់ខ្ញុំយល់ថា មនុស្សស្រីសម្បុរស្រអែមក៏មានភាពទាក់ទាញណាស់ដែរ ប៉ុន្តែតាមប្រពៃណី ស្បែកសនៅតែធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្អាត ទន់ភ្លន់ជាង។ សក់ខ្មៅក៏ជាលក្ខណៈចាំបាច់ដែរ ប៉ុន្តែស្រ្តីជប៉ុនសព្វថ្ងៃមិនសូវទុកសក់ខ្មៅនោះទេ ដូច្នេះមិនចាំបាច់បារម្ភថាសក់ខ្មៅ គ្រាន់តែកុំលាបពណ៌ឆើតពេកបានហើយ។
ស្បែកសត្រង់ចំណុចនេះសំដៅលើគុណភាពស្បែក និយាយពីចំណេះដឹងក្នុងការថែរក្សាស្បែកជាជាងពណ៌ស្បែកធម្មជាតិ។
ក្រៅពីនេះ កាយវិការត្រូវមានភាពគួរសម និងសុភាពផងដែរ។ និយាយបែបនេះពិបាកយល់បន្តិច ទាំងនេះមិនមែនមានន័យថា មិនគួរបញ្ចេញមតិផ្ទាល់ខ្លួននោះទេ គ្រាន់តែកុំប្រតិកម្មហួសហេតុពេក ហើយក៏មិនត្រូវស្ងាត់ពេកដែរ។ របៀបទទួលទានក៏សំខាន់ណាស់ដែរ ដាច់ខាតមិនត្រូវនិយាយផងដាក់ម្ហូបចូលមាត់ផងនោះទេ ឬបញ្ចេញសំឡេងខ្លាំងពេក។
ម៉ូដសម្លៀកបំពាក់សាមញ្ញៗ
ថយមួយជំហាននៅពីក្រោយមនុស្សប្រុស ប្រយោគនេះមិនមែនសំដៅលើការគោរពបុរសមើលងាយស្រ្តីនោះទេ។ ប៉ុន្តែដើម្បីបង្ហាញការគោរពចំពោះមិត្តប្រុស ដែលក្រោយមកក្លាយជាប្តី។ មនុស្សស្រីឆ្លាតម្នាក់មិនធ្វើបែបនេះដើម្បីចំអកឲ្យបុរសដែលរស់នៅជាមួយនាងនាពេលអនាគតនោះទេ។
មានការអប់រំ មានចំណេះដឹង ប្រាជ្ញាក៏ជាសម្រស់មួយប្រភេទដែរ។ សូម្បីតែមនុស្សដែលមិនអួតចំណេះដឹង ភាពឆ្លាតវៃរបស់ខ្លួនក៏អាចបញ្ចេញមកក្រៅតាមការនិយាយដែរ។
ប្រសិនបើចំណុចទាំងអស់ខាងលើអាចធ្វើបាន ពិតជាល្អណាស់។ ទោះជាយ៉ាងណា បើអាចកែលម្អមួយជំហានម្តងៗដោយផ្អែកលើស្តង់ដាររបស់ Yamato Nadeshiko នារីៗនឹងកាន់តែស្រស់ស្អាត ទាំងរូបរាងខាងក្រៅ និងខាងក្នុង។
Kengo Abe