បុរសជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនព្រោះទូរស័ព្ទរំខានប៉ូលិសចំនួន ៩១១ ដង
បុរសអាយុ ៥១ ឆ្នាំម្នាក់ត្រូវចាប់ខ្លួនព្រោះរារាំង និងរំខានប៉ូលិស។ ជាក់ស្តែង គាត់បានទូរស័ព្ទទៅកាន់នាយកដ្ឋានប៉ូលិស Ueno ជាង ៩០០ ដងដើម្បីសារភាព ប៉ុន្តែក្រោយមកបានបដិសេធចំពោះបទល្មើស។
លោក Hidetoshi Tanabe ជាអ្នកគ្មានការងារធ្វើ ចន្លោះពីខែមេសាដល់ខែកក្កដាគាត់បានទូរស័ព្ទទៅរំខាននាយកដ្ឋានប៉ូលិសចំនួន ៩១១ ដង។ ពេលខ្លះគាត់ប្រើទូរស័ព្ទដៃ ពេលខ្លះគាត់ប្រើទូរស័ព្ទលើតុ ខ្លះទៀតបិទទូរស័ព្ទមិននិយាយអ្វីទាំងអស់ ពេលខ្លះគាត់កុហកថាខ្លួនចង់សារភាពព្រោះបានសម្លាប់មនុស្ស ពេលខ្លះសុំអោយប៉ូលិសមកចាប់ខ្លួនពីបទប្រើសារធាតុហាមឃាត់។
បន្ទាប់ពីសាកសួរ លោក Tanabe បានសារភាពចំពោះការចោទប្រកាន់ដោយនិយាយថា “ខ្ញុំមិនពេញចិត្តចំពោះនាយកដ្ឋានប៉ូលិស Ueno” ។
Sacchan