ក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅជប៉ុនសុំទោស​ និង​ផ្តល់​ប្រាក់​សំណង ៧ ពាន់​លានយ៉េនដល់អតិថិជនចំនួន ៣៥ លាននាក់

កាលពីថ្ងៃទី ២ ខែកក្កដា ក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅប្រទេសជប៉ុន KDDI ជួបប្រទះបញ្ហាដាច់បណ្តាញធ្ងន់​ធ្ងរ​ដោយសារកំហុសមនុស្ស ដែល​ប៉ះ​ពាល់​ដល់​មនុស្សជាង ៣០ លាននាក់ និងសេវាកម្មអាជីវកម្មមួយចំនួនធំ។ ហេតុ​​ការណ៍​នេះអូសបន្លាយរយៈពេល ៨០ ម៉ោង។

អំឡុងពេលហេតុ​ការណ៍កើតឡើង វិធានការជាច្រើនត្រូវបានលើកឡើងរកដំណោះស្រាយ។ កាលពីថ្ងៃទី ២៩ ខែកក្កដា នាយក KDDI លោក Makoto Takahashi បានធ្វើសន្និសីទសារព័ត៌មាន ដោយសុំទោសចំពោះករណីនេះ និង​​ពន្យល់​​ពី​​មូល​​ហេតុ ក៏ដូចជាជំហានដែលក្រុមហ៊ុនការពារមិនឱ្យស្ថានភាពស្រដៀងគ្នានេះកើតឡើង។

លោកក៏និយាយពីជំហានវិជ្ជមានឆ្ពោះទៅរកប្រព័ន្ធដែលក្រុមហ៊ុនទូរគមនាគមន៍អនុញ្ញាតឱ្យអតិថិជនរបស់ខ្លួនប្តូរតំបន់ប្រើប្រាស់សេវាកម្មក្រុមហ៊ុនផ្សេងនៅពេលដែលស្ថានភាពបែបនេះកើតឡើង។ ស្តាប់ទៅល្អណាស់មែនទេ លើកលែងតែការផ្តល់ព័ត៌មានក្នុងសន្និសីទ ដោយសុំទោសអតិថិជនចំនួន ៣៥,៨៩០,០០០ នាក់ និងថ្លៃសុំទោសសម្រាប់​អតិថិជន​ម្នាក់ៗ​ចំនួន ២០០ យ៉េន។

ចំពោះក្រុមហ៊ុនសំណងដល់ទៅ ៧ ពាន់លានយ៉េន ប៉ុន្តែនោះមិនមែនជាចំនួនច្រើនសម្រាប់អតិថិជនម្នាក់ៗឡើយ។ សូមអានមតិយោបល់មួយចំនួនខាងក្រោម៖

  • ចំនួន ២០០ យ៉េនឬ?
  • ខ្ញុំទទួលប្រាក់រួចទៅទិញស្ករគ្រាប់
  • ទិញមិនបាន Red Bull ផង
  • ខ្ញុំធ្វើការមិនបាន ព្រោះតែមិនអាចប្រើទូរស័ព្ទ​នៅ​ថ្ងៃ​នោះ តើខ្ញុំទទួលអ្វីមកវិញ?
  • ដំបូងខ្ញុំខឹងខ្លាំង ប៉ុន្តែពេលនេះ…

តាមពិតទៅ ក្រៅពីប្រាក់សុំទោស ២០០ យ៉េន អតិថិជន ២,៧ លាននាក់ដែលរងផលប៉ះពាល់ដោយសារបញ្ហានេះ​ជាង ២៤ ម៉ោងនឹងទទួលបានថ្លៃប្រើប្រាស់ចំនួន ២ ថ្ងៃមកវិញ។ ម្យ៉ាងវិញទៀត លោកនាយក Takahashi ក៏​បាន​សន្យា​កាត់​បន្ថយប្រាក់ខែរបស់ខ្លួនចំនួន ២០% ក្នុងរយៈពេល ៣ ខែដើម្បីសុំទោសផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: