ក្រុមហ៊ុនកាត់ដេរជប៉ុនផលិតអាវយឺតសទប់ទល់នឹងស្នាមប្រឡាក់ពេលបរិភោគ Ramen

ក្រុមហ៊ុន​កាត់ដេរ​ជប៉ុនបាន​សម្រេច​ចិត្ត​រចនា​អាវយឺត​ស ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ Ramen ដោយ​មិន​បារម្ភ​ខ្លាច​​ប្រឡាក់។

Ziorich ជាក្រុមហ៊ុនកាត់ដេរដែលមានឯកទេសផលិតអាវធំបុរស និងសំពត់ក្រណាត់។ ថ្មីៗនេះក្រុមហ៊ុនបានបញ្ចេញវីដេអូណែនាំអំពីអាវយឺតដែលអាចទប់ទល់នឹងស្នាមប្រឡាក់ពេលបរិភោគ Ramen ។ ក្នុង​វីដេអូបុរសម្នាក់ទទួល​ទាន Ramen ហុត​ទឹក​ស៊ុប​ខ្ទាត​ប្រឡាក់លើ​អាវយឺត​ពណ៌​ស​។

បន្ទាប់ពីទទួលទានរួច អាវយឺតមើលទៅមិនកខ្វក់នោះទេ។

ប៉ុន្តែបុរសម្នាក់នេះមិន​ញញើត​ទេ គាត់យកកែវទឹកចាក់ផ្ទាល់មកលើអាវយឺត។ ពិតជាអស្ចារ្យណាស់ ស្នាមប្រឡាក់រលាយ​បាត់​ភ្លាមៗ អាវ​យឺត​ត្រឡប់​ទៅ​រកសភាពដូចជាមិនធ្លាប់ប្រឡាក់។

Ziorich បន្តបង្ហោះវីដេអូទី ២ ក្នុងនោះអាវយឺតពណ៌សត្រូវទឹកស៊ុប Tonkotsu Ramen ធ្វើអោយប្រឡាក់។ ប៉ុន្តែក្រោយ​មក​គ្រាន់​តែ​ជ្រលក់​​កន្សែង​​ចូលទឹក ហើយជូតស្នាមប្រឡាក់​លើ​អាវ គ្រប់យ៉ាងរលាយបាត់ទៅដូច​ជា​មិន​ធ្លាប់កើតឡើង។

បច្ចុប្បន្នក្រុមហ៊ុនមិនទាន់ប្រកាសតម្លៃអាវយឺតជាផ្លូវការនៅឡើយទេ។ Makuake ជាសាខារបស់  Zoirich បានដាក់ចេញ​ការ​រចនា​អាវ​មួយ​ចំនួន​តាម​រយៈ​ការ​ប្រមូល​ថិវកាសហគមន៍។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: