ចំណុចដែលគួរ​ឲ្យ​ខ្លាចបំផុត​របស់​ស្ត្រី​ជប៉ុនមានតាំងពី ១០០០ ឆ្នាំមុន

មុននឹងចាប់ផ្តើមអត្តបទថ្ងៃនេះ ខ្ញុំសុំទោសចំពោះស្រ្តីទាំងអស់។ ប្រហែលនេះជាគំនិតប្រកាន់ ប៉ុន្តែស្ត្រីជនជាតិជប៉ុន​ជា​ច្រើន​រស់នៅមានមុខពីរ។ រូបរាងខាងក្រៅពួកគេមើលទៅមានភាពរួសរាយរាក់ទាក់ ប៉ុន្តែពីក្រោយខ្នងពួក​គេ​មិន​ស្ទាក់​ស្ទើរនិយាយអាក្រក់អ្នកដទៃឡើយ។ នៅជុំវិញខ្លួនអ្នក តើមាននារីណាបែបនេះទេ?

ជាការពិតណាស់ ខ្ញុំមិនមែនមានន័យថាមនុស្សប្រុសគ្មានអ្នកបែបនឹងនោះទេ ប៉ុន្តែភាគច្រើនមនុស្សប្រុសមិនដល់​​ថ្នាក់​សំបក​ក្រៅ​រួស​រាយ​រាក់​ទាក់ ម្ខាងទៀតបែរជាស្អប់ឡើយ។

ទោះជាយ៉ាងណា មាន​ឯកសារ​បុរាណ​ជា​ច្រើននិយាយអំពីស្រ្តីមុខពីរជាង ១០០០ ឆ្នាំមុន។

តើអ្នកស្គាល់អ្នកនិពន្ធប្រលោមលោកស្រីល្បីឈ្មោះ Murasaki Shikibu ដែរទេ? ក្នុងសៀវភៅ Murasaki Shikibu Nikki នារីទេព​កោ​សល្យ​បាន​រំលឹក​ដល់អ្នកស្គាល់គ្នារបស់នាងឈ្មោះ Izumi Shikibu ។

“ចំពោះ Izumi Shikibu ពីមុនខ្ញុំតែងតែផ្ញើសំបុត្រទៅមកជាមួយនាង។ យ៉ាងណានាងមានចំណុចមួយដែលខ្ញុំមិនចូលចិត្ត គ្រាន់តែស្និទ្ធស្នាល​បន្តិច នាងចាប់ផ្តើមអួតអាងភាពល្បីល្បាញរបស់ខ្លួន។ ទាក់ទង​នឹង​កំណាព្យ Waka របស់ Izumi ទាំង​ចំណេះ​ដឹង ក៏ដូចជាស្នាដៃរបស់នាងត្រឹម​កម្រិតមធ្យមប៉ុណ្ណោះ ត្រឹម​ប៉ុណ្ណឹងក៏ធ្វើដូចជាមាន​ប្រជា​ប្រិយ​ភាព​ណាស់​អញ្ចឹង មើល​ទៅ​គួរ​ឲ្យ​​អាណិត​​ជាង” ។

ចំណែក Murasaki Shikibu ត្រូវសរសេរច្រើនទើបមានអត្តបទល្បីមួយ ហេតុ​អ្វីបានជាវាយតម្លៃកំណាព្យរបស់អ្នកដទៃបែបនេះ? ជាងនេះទៅទៀត ពិតជាគួរឲ្យខ្លាចពេលដឹងថា Murasaki Shikibu គិតអញ្ចឹងតែផ្ញើ​សំបុត្រ​ទៅ​មក​ជា​មួយ Izumi ។

ក្រៅពី Izumi អ្នកនិពន្ធស្រី Murasaki ក៏បានរិះគន់មនុស្សម្នាក់ទៀតឈ្មោះ Sei Shonagon ដែលចាត់ទុកជាគូប្រជែងរបស់នាង។

“Sei Shonagon? ជាមនុស្សក្រអឺតក្រទមម្នាក់។

នាង​មាន​មោទនភាព​ចំពោះ​ទម្រង់អក្សរ Kanji របស់ខ្លួន ប៉ុន្តែបើមើលឲ្យ​ច្បាស់ឃើញសុទ្ធតែកំហុស។

មិនដឹងថានាងចង់បង្ហាញពីបុគ្គលិក​លក្ខណៈ ឬចង់បង្ហាញថាខ្លួនជាមនុស្សស្រីល្អទេ ប៉ុន្តែខ្ញុំយល់ថាអាម៉ាសជំនួស ព្រោះនាងមើលទៅដូចជា​ក្រណាត់​រហែក​មួយ​” ។

គួរឲ្យ​ខ្លាចណាស់…

តើអ្នកចង់ដឹងទេថាស្រ្តីកំពុងគិតអ្វី?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: